ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Kerry៖ ប្រធានាធិបតី​ស៊ីរី​ត្រូវ​តែ​ចុះចេញ​ពី​តំណែង


លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry (រូប​ស្តាំ) ឆ្លើយ​សំណួរ​មួយ​អំពី​វិបត្តិ​ដែល​ចេះ​តែ​បន្ត​នៅ​ស៊ីរី​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​អង់គ្លេស Philip Hammond កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥​ ក្នុង​ទីក្រុង​ឡុងដ៏។
លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry (រូប​ស្តាំ) ឆ្លើយ​សំណួរ​មួយ​អំពី​វិបត្តិ​ដែល​ចេះ​តែ​បន្ត​នៅ​ស៊ីរី​ក្នុង​សន្និសីទ​កាសែត​មួយ​ជាមួយ​លោក​រដ្ឋ​មន្រ្តី​ការបរទេស​អង់គ្លេស Philip Hammond កាលពី​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥​ ក្នុង​ទីក្រុង​ឡុងដ៏។

លោក​រដ្ឋ​មន្ត្រី​ការបរទេស​ស.រ.អា.​ John Kerry ​បាន​មានប្រសាសន៍​ថា​ប្រធានាធិបតី​ស៊ីរី​ Bashar al-Assad ​ត្រូវ​តែ​ចុះចេញ​ពី​តំណែង​ ក៏ប៉ុន្តែ​ពេល​វេលា​នៃ​ការ​ចាកចេញ​ពី​តំណែង​របស់​លោក​ត្រូវ​តែ​សម្រេចតាម​ការ​ចរចាគ្នា។​

ថ្លែង​នៅ​ក្នុង​ក្រុង​ឡុងដ៏​នៅ​ក្រោយ​កិច្ចចរចា​ជាមួយ​លោក​រដ្ឋ​មន្ត្រី​ការបរទេស​អង់គ្លេស ​Philip Hammond ​លោក​ Kerry បាន​សុំ​ដល់​ប្រទេស​រុស្សី​ និង​ប្រទេស​អ៊ីរ៉ង់​ឱ្យ​ប្រើប្រាស់​ឥទ្ធិពល​របស់​ពួក​គេក្នុង​ប្រទេស​ស៊ីរី​ដើម្បី​និយាយ​បញ្ចុះ​បញ្ចូល​លោក​ Assad ឱ្យ​ធ្វើ​ការ​ចរចា។​

លោក Kerry បាន​មាន​ប្រសាសន៍​ថា​ «យើង​ត្រូវតែ​ធ្វើ​ឱ្យ​មាន​ការ​ចរចា​គ្នា។​ នេះ​ជា​អ្វី​ដែល​យើង​ស្វែង​រក​ឱ្យ​មាន ​ហើយ​យើង​សង្ឃឹម​ថា​ប្រទេស​រុស្សី ​និង​ប្រទេស​អ៊ីរ៉ង់​ព្រមទាំង​ប្រទេស​ឯទៀតៗ​ដែល​មាន​ឥទ្ធិពល​នឹងជួយ​ធ្វើ​ឱ្យ​មាន​កិច្ចចរចា​គ្នា​នេះ​ ពីព្រោះ​ការ​កាន់តំណែង​របស់​លោក​ Assad ជា​ការ​រារាំង​មិន​ឱ្យ​វិបត្តិ​នេះ​បញ្ចប់​បាន។"

នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​ដាច់​ដោយ​ឡែក​ អង្គការ​មួយ​ឃ្លាំ​មើល​ស្ថានភាព​នៅក្នុង​ប្រទេស​ស៊ីរី​បាន​និយាយ​ថា​ ពួកបះបោរ​ឥស្លាម​និយម​បា​ន​សម្លាប់​សមាជិក

៥៦នាក់​នៃ​កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​នៅ​ក្នុង​ខេត្ត​ Idlib នា​ប៉ែក​ពាយ័ព្យ​ប្រទេស។​អង្គការ​ Syrian Observatory for Human Rights មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស​បាន​និយាយកាល​ពី​ថ្ងៃ​សៅរ៍​ថា ​ពួក​យុទ្ធជន​ទាំង​នេះ​របស់​រដ្ឋាភិបាល​បាន​ត្រូវ​បាញ់​តាម​ «បែប​ប្រហារ​ជីវិត» ​នៅ​ឯចំណត​យន្តហោះ​យោធា​ Abu Duhur។ ក្រុម​ឃ្លាំមើល​នេះ​បាន​ថ្លែង​ថា​ការ​សម្លាប់​ទាហាន​ទាំង​នេះ​បាន​កើត​មាន​ឡើង​កាល​ពី​ដើម​សប្តាហ៍​នេះ​ក៏​ប៉ុន្តែ​គេ​ត្រូវការ​ពេល​បីបួន​ថ្ងៃដើម្បី​បញ្ជាក់​អំពី​ការ​ស្លាប់​នៃ​ទាហាន​ទាំងនេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG