ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

វិបត្តិ​ជន​ចំណាកស្រុក​ក្លាយ​ជា​បញ្ហា​នយោបាយ​ ដោយសារ​ភាព​ភ័យ​ខ្លាច​ជន​មូស្លីម


ជន​អន្តោប្រវេសន៍​ស៊ីរី​លើក​កូន​បន្ទាប់​ពី​បាន​មក​ដល់​កោះ​ Lesbos របស់​ក្រិក​នា​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៥។វិបត្តិ​ជន​ចំណាកស្រុក​ក្លាយ​ជា​បញ្ហា​នយោបាយ​ ដោយសារ​ភាព​ភ័យ​ខ្លាច​ជន​មូស្លីម។

ក្រុម​សិទ្ធិ​មនុស្ស​បាន​រិះគន់​ពួក​ប្រទេសក្នុង​ទ្វីបអឺរ៉ុប​ ស.រ.អា​ និង​ប្រទេស​ជាតិ​មាន​ធនធាន​ច្រើន​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក​ថា ​មិន​បាន​ចាត់វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​ដោះស្រាយ​វិបត្តិ​ក្រុម​ជន​ចំណាក​ស្រុក​មក​ពី​ភូមិភាគ​មជ្ឈិមបូព៌ា។​

បណ្តា​ប្រទេស​ក្នុង​តំបន់​ខាង​កើត​នៃ​ទ្វីបអឺរ៉ុប​មាន​ការ​រារែក​ក្នុង​ការ​ផ្តល់​ឋានៈ​ជន​ភៀស​ខ្លួន​ឲ្យ​ដល់​ចំនួន​ច្រើន​ក្រាស់ក្រែល​នៃ​ក្រុម​ជន​ដែល​បាន​រត់គេចខ្លួន​ចេញ ពី​ការ​ធ្វើ​ទុក្ខបុកម្នេញ​និង​សង្គ្រាម​ ហើយ​អនុញ្ញាត​ឲ្យ​ពួក​ជន​ទាំង​នេះ​តាំង​លំនៅដ្ឋាន​ជា​ថ្មី​នៅ​ក្នុង​ប្រទេស​ទាំង​នោះ​ទេ។​ បណ្តា​ប្រទេសក្នុង​តំបន់ឈូង​សមុទ្រពែក​ទទួល​យក​តែ​ក្រុម​កម្មករចំណាក​ស្រុក ក៏​ប៉ុន្តែ​បាន​បើកចំហ​ជម្រើស​ក្នុង​ការ​បញ្ជូន​ពួក​ជន​ទាំង​នេះ​ចេញ​ពី​ប្រទេស​ពួក​គេវិញ​នៅ​ពេល​ណា​ក៏​បាន។​

នៅ​ក្នុង​សេចក្តី​សម្ភាសន៍​មួយ​ជា​មួយ​ផ្នែក​ផ្សាយ​ជា​ភាសា​រុស្សី​នៃវីអូអេ​ លោកKenneth Roth នាយក​ប្រតិបត្តិ​នៃអង្គការ​ Human Rights Watch មាន​មូលដ្ឋាន​ក្នុង​ស.រ.អា​បាន​មាន​ប្រសាសន៍​ថា ​សមាជិកថ្មីៗ​នៃ​សហភាព​អឺរ៉ុប​បានបង្ហាញ​ការ​ខ្លាច​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​ពេល​មានការ​ទាក់ទិន​នឹង​ការ​ទទួល​យក​ក្រុម​ជន​ភៀសខ្លួន​មក​ពី​ភូមិភាគ​មជ្ឈិម​បូព៌ា​ដែល​មានជម្លោះ។​

លោក​ Roth ​បាន​និយាយ​ដែរ​ថា​ បណ្តា​ប្រទេស​អឺរ៉ុប​ខាង​កើត​គួរ​បែងចែក​មិនមែន​តែ​អត្ថប្រយោជន៍​ប៉ុណ្ណោះទេ​ ក៏​ប៉ុន្តែ​បែង​ចែក​ការទទួល​ខុស​ត្រូវ​ផង​ដែរ​ក្នុង​ឋានៈ​ប្រទេស​ទាំង​នេះ​ជា​ផ្នែក​នៃ​សហភាព​អឺរ៉ុប​ ពោល​គឺបែងចែក​កាតព្វកិច្ច​ខាង​ផ្លូវ​ច្បាប់ក្នុង​ការ​ទទួល​យក​ក្រុម​មនុស្ស​ដែល​ស្វះស្វែង​រក​ទី​ជ្រកកោន៕

XS
SM
MD
LG