ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហ្វីលីពីន​មាន​បំណងទាក់​ទាញ​វិនិយោគិន ដែល​រង​ផល​ប៉ះពាល់ដោយ​សង្គ្រាម​ពាណិជ្ជកម្ម​ពន្ធគយ​រវាង​ចិន​និង​អាមេរិក


រូបឯកសារ៖ កម្មករកំពុងលើកបាវឡើងកំពង់ផែននៅប្រទេសចិន។ 
រូបឯកសារ៖ កម្មករកំពុងលើកបាវឡើងកំពង់ផែននៅប្រទេសចិន។ 

ហ្វីលីពីន ​ដែល​ជា​​ប្រទេស​មួយ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​បាន​ខិតខំចាប់​យក​វិនិយោគ​ទុន​បរទេស ​ដូចប្រទេស​វៀតណាម​ដែរ។

ប្រជុំ​កោះ​ហ្វីលីពីន ខ្វះ​ខាតហេដ្ឋារចនាសម្ព័ន្ធ​និង​តម្លៃ​ពលកម្ម​ទាប​ដូច​បណ្តាប្រទេស​ជិតខាង​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ក៏ប៉ុន្តែ​កម្លាំង​ពល​កម្ម​មាន​ជំនាញនៃ​ប្រទេស​នេះ អាច​ទាក់​ទាញ​ពួកម្ចាស់​រោងចក្រ​ខ្លះឲ្យទៅ​ធ្វើវិនិ​យោគ​នៅ​ក្នុង​ប្រ​ទេស​នេះបាន។

​វៀតណាម​បាន​ទទួល​កេរ្តិ៍ឈ្មោះ​ជា​ទីកន្លែង​រកស៊ី​ដ៏​ល្អបំផុត​សម្រាប់​ពហុជាតិ​ដែល​សង្ឃឹមគេច​ផុត​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាងចិន​និង​សហរដ្ឋ​អាមេរិក​នៅ​ឆ្នាំ​២០១៨។ ហ្វីលីពីន ​ដែល​ជាប្រទេស​មួយ​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​បាន​ខិតខំចាប់​យក​វិនិយោគ​ទុន​បរទេស ​ដូចប្រទេស​វៀតណាម​ដែរ។

ហ្វីលីពីនអួត​អំពី​កម្មករក្មេង​ៗ​ដែល​មាន​ជំនាញ​ភាសា​អង់គ្លេស ការ​ធ្វើ​ឲ្យ​ប្រសើរឡើង​ដ៏​ឆាប់​រហ័ស​នូវ​ហេដ្ឋារចនា​សម្ព័ន្ធ​និងការកែទម្រង់​ប្រព័ន្ធ​ពន្ធដារ ​ទោះ​ជា​យ៉ាងណា​ក៏ដោយ ​តម្លៃ​ប្រេង​ឥន្ធនៈថ្លៃ​និង​ភាព​ចលាចល​ខាង​នយោបាយ ​អាច​ធ្វើ​ឲ្យមាន​ឧបសគ្គ​ដល់​ការ​ជឿនលឿន ​នេះតាម​ការ​បញ្ជាក់​របស់​អ្នក​ដែល​បាន​ដឹង​ពី​បញ្ហាប្រ​ទេស​នេះ។

ក្រុម​ប្រឹក្សាវិនិយោគទុន​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៤ ​ខែ​ធ្នូ ​ឆ្នាំ​ទៅ​ថា រដ្ឋាភិបាល​បាន​អនុម័ត​ការ​វិនិយោគទុន​ដែល​មាន​ទឹក​ប្រាក់១៧​ពាន់​២រយលាន​ដុល្លារ ​ដែល​កើន​ឡើង​ចំនួន​៤៧​ភាគរយ​បើ​ប្រៀប​ធៀប​កាល​ពី​ឆ្នាំ​២០១៧។ក្រុម​ប្រឹក្សានោះ​បាន​និយាយ​ថា «តួលេខ​ទាំង​នេះ​មាន​ភាព​ប្រសើរ​ជាង​ការរំពឹង​ទុក»។

លោកស្រី​ Maria Ela Atienza ជា​សាស្រ្តាចារ្យ​វិទ្យា​សាស្រ្ត​នយោបាយ​នៅឯសា​កល​វិទ្យាល័យ Philippines Diliman បាន​និយាយ​ថា៖ «យើង​មាន​ទីផ្សារ ​មនុស្ស វណ្ណៈ​កណ្តាល​កំពុង​រីកកាន់​តែធំឡើង​និង​កម្មករ​ដែល​មាន​គុណវុឌ្ឍិ ក៏ប៉ុន្តែ ​មាន​កត្តាសេដ្ឋ​កិច្ច​និង​នយោបាយ​ដែល​ប៉ះពាល់​ទំនុកចិត្ត​ក្នុង​ចំណោម​ពួក​អ្នក​វិនិ​យោគ​ទុន ​ជា​ពិសេស ​អ្នក​វិនិយោគទុន​បរទេស»។

លោកស្រី Atienza ​មាន​ប្រសាសន៍​ទៀត​ថា ​ ហ្វីលីពីន ​នឹងទាក់​ទាញ​ការ​វិនិ​យោគទុន​បរទេស​ មួយ​ផ្នែក ​ពី​ព្រោះ​តែការ​ធ្វើ​ឲ្យ​មាន​ឡើង​វិញនូវ​ហេដ្ឋារចនា​សម្ព័ន្ធដែល​មាន​ទឹក​ប្រាក់​១៦៩​ពាន់​លាន​ដុល្លារ។​ការ​ស្ថាបនា​ហេដ្ឋារចនា​សម្ព័ន្ធ​ឡើង​វិញ​មាន​គម្រោង​ធ្វើ​ឡើង​រហូត​ដល់​ឆ្នាំ​២០២២​ហើយ​ទទួល​បាន​ថវិកា​មួយ​ផ្នែក​ពីប្រទេស​ចិន​និង​ជប៉ុន។

លោក Rajiv Biswas ​ជា​ប្រធាន​សេដ្ឋវិទូ​នៅឯក្រុមហ៊ុនIHS Markit ​នៅ​តំបន់​អា​ស៊ី​និង​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​និយាយថា៖ «ខ្ញុំ​ជឿ​ជាក់​យ៉ាង​ប្រាកដ​ថា ថវិកា​បន្ថែម​ដែល​ប្រទេសទាំង​នោះ​ផ្តល់​ឲ្យហ្វិលីពីននឹងជួយ​យ៉ាង​ខ្លាំង​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់ហ្វីលី ពីន ​ហើយហ្វីលីពីន ដឹងថា ​ខ្លួន​ត្រូវការយ៉ាង​ខ្លាំង​នូវ​ការអភិ​វឌ្ឍហេដ្ឋា​រចនា​សម្ព័ន្ធដើម្បី​ឲ្យមាន​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ឡើង»។

​លោកស្រីសាស្រ្តាចារ្យ​បាន​និយាយ​ទៀត​ថា ​ទោះ​ជាយ៉ាង​នោះ​ក៏ដោយ ​វា​នៅ​ឆាប់​ពេក​ដើម្បី​និយាយថា ​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី អាច​ជួយ​អភិវឌ្ឍ​ប្រភព​ថាម​ពល​ហើយ​នឹងបញ្ចុះ​តម្លៃភ្លើង​អគ្គីសនី​ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគទុន​ញញើត​នោះ។

​លោកស្រី​សាស្រ្តាចារ្យ​និយាយ​ទៀត​ថា «ប្រទេស​នានា​ក៏​ពិចារណា​សមត្ថភាព​ភាសា​អង់គ្លេសនិង​ជំនាញ​ផ្សេង​ទៀត​ក្នុង​ចំណោម​ពួក​កម្មករ»។

ជំនាញ​សំ​ខាន់​ផ្សេង​ទៀត​គឺ ​ការ​បណ្តុះ​បណ្តាលការថែទាំសុខភាព​។ប្រាក់​ឈ្នួល​អប្បរ មា​សម្រាប់​ក្រុមហ៊ុនផលិត​ភាគ​ច្រើន​និងក្នុង​ផ្នែក​សេវាកម្ម ​នឹង​ឡើង​ដល់​៩ដុល្លារ​៥០​សេន​ក្នុង​មួយ​ថ្ងៃ ដោយ​ស្មើ​ប្រាក់​ឈ្នួល​ទាប​របស់​ចិន។

លោក Jonathan Ravelas ប្រធាន​យុទ្ធសាស្រ្ត​ទីផ្សារ​នៅ​ក្រុម​ហ៊ុន​ Banco de Oro UniBankក្នុង​ទីក្រុងMetro ​និយាយថា៖ «កម្លាំងការ​ងារ​នៅ​ក្មេង​ខ្ចី​នៅឡើយ ដូច្នេះ ​នេះ​ជាតម្រូវការនៃ​សេដ្ឋ​កិច្ច​ថ្មី។ហ្វីលីពីន ​អាច​ផ្តល់កម្លាំងការងារ​ក្មេង​ៗ​របស់​ខ្លួន»។

លោក​និយាយ​ទៀត​ថា ប្រសិនបើ ទទួលបានការអនុម័ត ​សេចក្តី​ព្រាង​ច្បាប់​កំណែ​ទម្រង់​ពន្ធដា ​នឹង​នាំឲ្យ​មានការ​ហូរ​ចូល​ការ​វិនិយោគទុន​ក្នុង​ផ្នែក​ផលិតកម្ម។​លោក​និយាយ​យោង​ដល់ផ្នែក​ទី២​នៃការ​បង្កើន​ល្បឿន​និង​ការរាប់​បញ្ចូល​កំណែ​ទម្រង់ពន្ធ​ដារដែល​នឹងកាត់​ពន្ធ​ប្រាក់​ចំណូលរបស់​ក្រុមហ៊ុន​សាជីវកម្ម។

លោក Carl Bakerនាយកកម្មវិធី​ជាមួយ​អង្គការPacific Forum CSIS ​ក្នុង​ទីក្រុង​ Honolulu នៃ​កោះ​ហាវ៉ៃ​បាន​និយាយថា​ ​អាជ្ញាធរតំបន់​សេដ្ឋ​កិច្ចហ្វីលីពីន ​បន្ត​ជួយ​ការ​ពារ​ការ​វិនិយោគទុន​ដោយការ​ផ្តល់​ការ​សម្រប​សម្រួល។

​ក្រុម​ប្រឹក្សា​គ្រប់​គ្រង​និយាយថា ចិននៅ​ពី​លើ​គេក្នុង​បញ្ជី​អ្នក​វិនិយោគទុន​បរទេស​នៅហ្វីលី​ពីន​នៅ​ឆ្នាំ​២០១៨ ​ដោយមាន​ទឹក​ប្រាក់​ចំនួន​៩២៧​លាន​ដុល្លារ​ដោយកើន​ឡើង​ពី​តម្លៃ​១០​លាន​ដុល្លារ​កាល​ពី​មួយ​ឆ្នាំ​មុន។ដូចជាក្រុមហ៊ុនពហុជាតិដែរ ​ក្រុមហ៊ុន​ក្នុង​ប្រទេស​ចិន ​កំពុង​ក្រឡេក​មើល​ប្រទេស​ផ្សេង​ទៀត​ជា​ទីកន្លែង​នាំ​ចេញដែល​នឹងមិន​ធ្វើ​ឲ្យ​សហរដ្ឋ​អាមេរិក​យក​ពន្ធ។

​លោក​ Ravelas ​និយាយ​ទៀត​ថា ក្រុម​ហ៊ុន​ជប៉ុន​ក៏បាន​សម្តែងនូវការ​យក​ចិត្ត​ទុក​ដាក់​កាល​ពី​ឆ្នាំ​ទៅ​ដែរ។

កាល​ពី​ឆ្នាំ​២០១៧ក្រុមហ៊ុន​ Seiko Epso បាន​បើក​រោង​ចក្រ​ដែល​មាន​តម្លៃ​១៤៣​លាន​ដុល្លារ​នៅ​ភាគ​ខាង​ត្បូង​ទីក្រុង​ម៉ានីល។រោង​ចក្រ​នោះ ​នឹង​ផលិតម៉ាស៊ីនបញ្ចាំង (Projectors)និង​ម៉ាស៊ីន​ថត​ចំឡង។​នៅ​ពេល​ប្រហាក់​ប្រហែល​គ្នា​នោះ​ដែរ ​ក្រុម​ហ៊ុន​ Shin –Etsu Magnetics Philippines ​ដែល​ផលិត​ដែក​ឆក់​សម្រាប់ឧបករណ៍​អេឡិក​ត្រូនិក ​បាន​បើក​រោង​ចក្រ​ទី៨​របស់​ខ្លួន​នៅ​ក្នុង​ហ្វីលីពីន។

​ពួក​អ្នក​វិនិយោគទុន​បរទេស​ដែល​ផលិត​ទំនិញ​សម្រាប់​នាំ​ចេញ​នៅ​ក្នុង​ប្រទេស​ចិនប្រឈម​ការ​យក​ពន្ធ​គយ​នាំ​ចូល​ទំនិញរបស់​សហរដ្ឋ​អាមេរិក​លើទំនិញ​ដែល​មាន​តម្លៃ​ទឹក​ប្រាក់​២៥០​ពាន់​លាន​ដុល្លារ ​ការណ៍​នេះ​ដោយ​សារ​ជម្លោះ​ពាណិជ្ជ​កម្ម​ដែល​មាន​កាល​ពី​ឆ្នាំ​ទៅ។​ប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក ​ដូណាល់ ​ត្រាំ ​បាន​ចាត់​ទុក​ចិន​ជា​ដៃ​គូ​ពាណិជ្ជកម្ម​មិនយុត្តិធម៌។

​ក្រុមមន្រ្តី​ហ្វីលីពីន ​បាន​បង្កើនការគាំទ្រ​ការ​វិនិយោគទុនបរទេស​អស់រយៈ​ពេល​ជាង៥​ឆ្នាំមក​នេះ​នៅពេលដែល​តម្លៃ​ផលិត​ទំនិញឡើង​ថ្លៃ​នៅ​ក្នុង​ប្រ​ទេសចិន។

​ពួក​អ្នក​វិនិយោគ​ទុន ​មិន​ទៅ​រក​ស៊ី​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន ​ពី​ព្រោះ​តែប្រជុំកោះ ​ ​មាន​ការ​លំបាក​សម្រាប់​ការ​ដឹក​ជញ្ជូន ​និងមានការដាក់កម្រិតលើការកាន់​កាប់​ទ្រព្យសម្បត្តិ​លើ​ជន​បរទេស​។ហើយ ទឹក ភ្លើងនៅ​ក្នុងប្រទេស​ហ្វីលីពីន ក៏ឡើង​ថ្លៃដែរ​។

លោក Ravelas បាននិយាយ​ទៀត​ថា តម្លៃ​ភ្លើង​អគ្គីសនី ជា​ការ​ឆ្លុះ​បញ្ចាំងពីសោ​ហ៊ុយ​ថាមពល ធ្វើ​ឲ្យ​ពួក​អ្នក​វិនិយោគ​ទុន​ខ្លះ​រួញរា​នៅពេល​ដែលវា​ថ្លៃ​ជាងប្រ​ទេសដ៏ទៃ​ទៀតក្នុង​តំបន់​អា​ស៊ី​អាគ្នេយ៍​ លើកលែង​តែ​ប្រទេស​សឹង្ហបូរី​ដែល​មាន​តម្លៃ១១សេន​ក្នុង​មួយ​គីឡូ​វ៉ាត់​ម៉ោង។ពួក​មន្រ្តី​រដ្ឋាភិបាល​កំពុង​ព្យាយាមអភិវឌ្ឍ​ប្រភពឋាម​ពល​ថ្មី ​រួម​មាន​ថាម​ពល​ដែល​អាច​ផលិត​ឡើង​វិញ​បាន។ពួក​អ្នក​វិនិ​យោគទុន​បរទេស ​អាចកាន់​កាប់ដីធ្លី​មិន​លើស​ពី​ចំនួន៤០​ភាគរយឬ​ក្រុម​ហ៊ុន​សាជីវកម្មឬ​ក្រុមហ៊ុនទឹកភ្លើងដែល​មាន​ទីតាំង​ក្នុង​ប្រទេស​ហ្វីលីពីន។

​លោក​ស្រី​សាស្ត្រាចារ្យ Atienza ​បាន​និយាយ​ថា «កម្មករ​ហ្វីលីពីនទំនង​ជា​បាន​រៀប​ចំបង្កើត​ជា​សហជីព​ច្រើន​ជាង​ប្រទេស​នានា​នៅ​តំបន់​អាស៊ី។លោកស្រី​មាន​ប្រសាសន៍​ទៀត​ថា ​ពួកគេមាន​ទំនោក្នុងការទាម​ទារ​តម្រូវការថ្លៃឈ្នួលខ្ពស់​ជាង​បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

លោកស្រី​និយាយ​ទៀត​ថា ហឹង្សា​ក្នុង​ស្រុក​ដែល​អាច​ផ្ទុះ​ឡើងមុន​ពេល​ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិខែឧសភា​និងការ​តស៊ូ​របស់​រដ្ឋាភិបាល​ដើម្បី​ប្រឆាំង​ពួក​ឧទ្ទាម​កុម្មុយនិស្ត​នៅ​ក្នុង​តំបន់​ជន​បទ​អាច​ធ្វើ​ឲ្យ​បាត់​បង់​ពួក​អ្នក​វិនិយោគ​ទុន​សំខាន់​ៗ។

ធនាគារ​វិនិយោគទុន Natixis ​បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​ស្រាវ​ជ្រាវ​មួយ​កាល​ពី​ថ្ងៃ​ទី៤ ​ខែ​ធ្នូ ​ឆ្នាំ​ទៅ​ថា ក្នុង​ចំណោម​ប្រទេស​នៅ​តំបន់​អាស៊ី​ខាង​ត្បូង​និងអាស៊ី​អាគ្នេយ៍ ​ហ្វីលីពីន​ នឹងទទួល​ប្រយោជន៍​តិចជាង​គេ​បំផុត​ពី​ជម្លោះពា​ណិជ្ជ​កម្មរវាង​ចិន​និង​សហរដ្ឋ​អាមេរិក​។ក្រុម​ហ៊ុន​នោះ​និយាយ​យោង​ដល់តម្លៃ​អគ្គីសនី​ថ្លៃ​ហើយ​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​ខ្សោយ។

វៀតណាម​ បាន​ទទួលកេរ្តិ៍​ឈ្មោះ​តាម​រយៈដី​និង​កម្លាំង​ពលកម្មថោក ការ​បើក​ចំហរ​របស់​រដ្ឋាភិបាល​ដល់​ការ​វិនិយោគទុន​បរទេស​ហើយ​នឹង​ការកើន​ឡើងនូវ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី។លោក Baker បាន​មាន​ប្រសាសន៍​ថា «មានការ​ប្រកួតប្រជែង​គ្នា​យ៉ាង​ខ្លាំង​មក​ពី​ប្រទេស​នានា​ក្នុង​សមាគម​អាស៊ាន​ដើម្បី​ទាក់​ទាញពួក​វិនិយោគ​ទុន​ដែលស្វែងរក​ជម្រើស​ផ្សេង​ទៀត ក្រៅ​ពីការផលិត​នៅ​ក្នុង​ប្រទេស​ចិន។

ប្រែសម្រួល​ដោយ ជឹង ប៉ូជីន

XS
SM
MD
LG