ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​បើក​សវនាការ​ទៅ​លើ​ផែនការ​យក​ពន្ធគយ​លើ​ទំនិញ​នាំ​ចូល​ពី​ចិន


ស្ត្រី​ម្នាក់​ធ្វើ​ការ​វេច​ខ្ចប់​ដែក​សម្រាប់​ធ្វើ​ជា​ខ្នង​កង់​សម្រាប់​នាំ​ចេញ នៅ​ក្នុង​ក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។
ស្ត្រី​ម្នាក់​ធ្វើ​ការ​វេច​ខ្ចប់​ដែក​សម្រាប់​ធ្វើ​ជា​ខ្នង​កង់​សម្រាប់​នាំ​ចេញ នៅ​ក្នុង​ក្រុង Hangzhou ខេត្ត Zhejiang ប្រទេស​ចិន កាលពី​ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨។

ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​កាល​ពី​ថ្ងៃ​ចន្ទ បាន​ចាប់​ផ្ដើម​សវនាការ​សាធារណៈ​រយៈពេល​៦​ថ្ងៃ​ទៅ​លើ​ផែនការ​របស់​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ ក្នុង​ការ​យក​ពន្ធ​គយ​លើ​ទំនិញ​នាំចូល​ពី​ប្រទេស​ចិន ដែល​អាច​ជះ​ឥទ្ធិពល​ដល់​ទំនិញ​ចិន​ដទៃទៀត​ដែល​មាន​តម្លៃ​ជា​ទឹក​ប្រាក់​ប្រមាណ​២០០​ពាន់​លាន​ដុល្លារ។

អត្ថាធិប្បាយ​ជា​លាយ​លក្ខណ៍​អក្សរ​ជាង​១៣០០​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ពាណិជ្ជកម្ម ដោយ​ក្រុមហ៊ុន​ជំនួញ​ភាគច្រើន​ប្រឆាំង​នឹង​ផែនការ​របស់​លោក​ប្រធានាធិបតី។

ខុស​ពី​សំណើ​យក​ពន្ធ​គយ​របស់​អាមេរិក​កាល​ពី​លើក​មុនៗ ដែល​ផ្តោត​យក​ពន្ធ​តែ​លើ​ប្រទេស​ចិន ដែល​រួម​ទាំង​ដែកថែប​និង​គ្រឿង​អេឡិចត្រូនិក សំណើ​ថ្មី​បំផុត​នេះ​នឹង​ប៉ះពាល់​ដល់​ផលិតផល​ប្រើប្រាស់​ជាច្រើន​ដោយ​ផ្ទាល់។ ​

សភា​ពាណិជ្ជកម្ម​អាមេរិក​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ជា​លាយលក្ខណ៍​អក្សរ​មួយ​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​សវនាការ​កាល​ពី​ថ្ងៃ​ចន្ទ​ថា សំណើ​នេះ «នឹង​រឹត​តែ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​កម្មករ ជំនួញ និង​សេដ្ឋកិច្ច​អាមេរិក‍»។

សវនាការ​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​បណ្ដា​មន្ត្រី​រដ្ឋបាល ត្រាំ និង​សមភាគី​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ជួប​ប្រជុំ​គ្នា​ក្នុង​សប្ដាហ៍​នេះ​ក្នុង​រដ្ឋធានី វ៉ាស៊ីនតោន ដើម្បី​ពិភាក្សា​ទៅ​លើ​ជម្លោះ​ពាណិជ្ជកម្ម​នេះ៕

XS
SM
MD
LG