ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​អ្នក​ការ​ទូត​កំពូល​សហរដ្ឋ​អាមេរិក​ទៅ​បំពេញ​ទស្សនកិច្ច​តំបន់​អាមេរិក​ខាង​ត្បូង​


លោក Mike Pompeo ឈរ​នៅ​ជិត​ប្រធានាធិបតី​ឈីលី Sebastian Pinera នៅ​វិមានប្រធានាធិបតី ក្នុង​ទីក្រុង​សាន់ត្យាហ្គោល ប្រទេស​ឈីលី កាល​ពី​ថ្ងៃទី​១២ មេសា ២០១៩។
លោក Mike Pompeo ឈរ​នៅ​ជិត​ប្រធានាធិបតី​ឈីលី Sebastian Pinera នៅ​វិមានប្រធានាធិបតី ក្នុង​ទីក្រុង​សាន់ត្យាហ្គោល ប្រទេស​ឈីលី កាល​ពី​ថ្ងៃទី​១២ មេសា ២០១៩។

រដ្ឋ​មន្រ្តីការ​បរទេស​សហរដ្ឋ​អាមេរិក​លោក​ Mike Pompeo ​បាន​ស្ថិត​នៅ​ក្នុង​ប្រទេស​ឈីលី​ដែល​ជា​ការ​ឈប់​សំចត​លើក​ដំបូង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​តំបន់​អាមេរិក​ខាង​ត្បូង ​ដែល​នៅ​ទី​នោះ​លោក​ត្រូវគេ​រំពឹង​ថា​នឹង​ការ​ពារ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ប្រទេស​វ៉េណេស៊ុយអេឡា។

ដំណើរ​ទស្សនកិច្ច​រយៈ​ពេល​៣​ថ្ងៃ​របស់​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេ​រិក​លោក​ Pompeo រួម​មាន​ប្រទេសឈីលី ​ប៉ារ៉ាហ្គាយ ប៉េរូ​ និង​ប្រទេស​កូឡុំប៊ី ​ប្រ​ទេស​ទាំង​អស់​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​មាន​ការ​កើន​ឡើង​នូវការ​វិនិយោគ​ទុន​របស់​ប្រទេស​ចិន​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ។

នៅ​ក្នុង​ប្រទេស​ឈីលី ​រដ្ឋ​មន្រ្តីការ​បរទេស​អាមេរិក​លោក​ Pompeo ​ជួប​នៅ​ក្នុង​រដ្ឋ​ធានី​សាន់ត្យាហ្គោ ​ជាមួយ​លោកប្រធានា​ធិបតី ​Sebastian Pinera ​និង​លោក​ Robert Ampuero ​រដ្ឋ​មន្រ្តីការ​បរទេស​ដើម្បី​ពិភាក្សា​ចំណង​ទាក់​ទង​ខាង​សេដ្ឋ​កិច្ចនិង​ភាពជាដៃ​គូ​ដូចជា​ប្រព័ន្ធ​សន្តិសុខ​កុំព្យូទ័រ ​វិទ្យា​សាស្រ្ត​និង​បច្ចេកវិទ្យា។

​រដ្ឋ​មន្រ្តីការ​បរទេសអាមេរិក​លោក​ Pompeo​ ធ្វើ​ដំណើរ​នៅ​ថ្ងៃ​សៅរ៍​នេះ​ទៅ​កាន់​រដ្ឋ​ធានី​អាសង់ស្យុង ​នៃ​ប្រទេស​ប៉ារ៉ាហ្គាយ ​ដែល​នៅ​ទី​នោះ​លោក​នឹង​ជួប​ជាមួយ​ប្រធានាធិបតី​ និង​រដ្ឋ​មន្រ្តីការ​បរទេស ​ហើយ​នៅ​ថ្ងៃ​អាទិត្យ ​លោក​ត្រូវ​គេ​រំពឹង​នឹង​ធ្វើ​ដូច​គ្នា​នៅ​ក្នុង​ប្រទេស​ប៉េរូ។ ក្នុង​ប្រទេស​ទាំង​២ ​ពួក​អស់​លោក​ត្រូវគេ​រំពឹង​ថា​នឹង​ពិភាក្សា​ពី​ឧក្រិដ្ឋកម្ម​ឆ្លង​កាត់​ព្រំ​ដែន​និង​ការ​គាំទ្រ​ប្រទេស​វ៉េណេស៊ុយអេឡា។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Pompeo​ ក៏ត្រូវ​គេ​រំពឹង​ថា​នឹង​បំពេញ​ទស្សន​កិច្ច​ប្រទេស​កូឡុំប៊ី​រយៈ​ពេល​ខ្លី​ដោយ​ការ​ចុះ​ចត​នៅ​ទីក្រុង​ Cucuta ​ដែល​ជាទីក្រុង​នៅ​ក្បែ​ព្រំដែន​ ដែល​នៅ​ទី​នោះ ​អង្គភាព​មួយ​ចំនួន​កំពុង​ធ្វើ​ការ​ដើម្បី​គាំទ្រ​ជន​ភៀសខ្លួនវ៉េណេស៊ុយអេឡា៕

XS
SM
MD
LG