ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ចាត់​ទុក​កងកម្លាំង​ការពារ​បដិវត្តន៍​របស់​អ៊ីរ៉ង់​ជា​អង្គការ​ភេរវជន​បរទេស


សមាជិក​ស្រី​នៃ​យោធា​ប៉ារ៉ា Basij របស់​អ៊ីរ៉ង់ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​កងកម្លាំង​ការពារ​បដិវត្តន៍​ ទទួល​គ្រាប់​កាំភ្លើង​ ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ ក្នុង​ក្រុង Tehran ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣។
សមាជិក​ស្រី​នៃ​យោធា​ប៉ារ៉ា Basij របស់​អ៊ីរ៉ង់ ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​កងកម្លាំង​ការពារ​បដិវត្តន៍​ ទទួល​គ្រាប់​កាំភ្លើង​ ក្នុង​វគ្គ​បណ្តុះបណ្តាល​មួយ ក្នុង​ក្រុង Tehran ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣។

ជា​លើក​ទី​មួយ​ហើយ​ដែល​សហរដ្ឋ​អាមេរិក​ចាត់​ទុក​ផ្នែក​មួយ​នៃ​រដ្ឋាភិបាលជា​អង្គ​ការ​ភេរវកម្ម ​ដែល​សំដៅ​លើ​កងកម្លាំង​ការពារ​បដិវត្តន៍​របស់​អ៊ីរ៉ង់ ឬ IRGC ដែល​ជា​អង្គការ​សន្តិសុខ​ដ៏​មាន​អំណាច​បំផុត​របស់​សាធារណរដ្ឋ​ឥស្លាម។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ដូណាល់ ​ត្រាំ បាន​ប្រកាស​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ថា «វិធានការ​មិន​ធ្លាប់​មាន​កាល​ពី​ពេល​មុន​ដែល​ដឹកនាំ​ដោយ​ក្រសួង​ការបរទេស ​ទទួល​ស្គាល់​ការ​ពិត​ថា ​អ៊ីរ៉ង់​មិន​ត្រឹម​តែ​ជា​រដ្ឋ​គាំទ្រ​ភេរវកម្ម​ប៉ុណ្ណោះ​ទេ ​ក៏ប៉ុន្តែ ​កងកម្លាំង​ការពារ​បដិវត្តន៍​របស់​អ៊ីរ៉ង់ ឬ IRGC ចូលរួម​យ៉ាង​សកម្ម​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​ និង​ផ្សព្វ​ផ្សាយ​ភេរវកម្ម​ដែល​ជា​ឧបករណ៍ និង​ល្បិចកល​ខាង​នយោ​បាយ​មួយ។

កងកម្លាំង​ការពារ​បដិវត្តន៍​របស់​អ៊ីរ៉ង់​ជាមធ្យោបាយ​ដ៏​សំខាន់​មួយ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់​នៃ​ការ​បញ្ជា ​និង​ប្រតិបត្តិ​យុទ្ធនាការ​ភេរវកម្ម​សាកល»។ ចំណាត់​ការ​របស់​សហរដ្ឋ​អាមេរិក​ដែល​ចូល​ជាធរមាន​ក្នុង​រយៈ​ពេល​មួយ​សប្តាហ៍​ និង​រួម​បញ្ចូលទាំង​កងកម្លាំងភ្នាក់​ងារ​សម្ងាត់ Quds របស់​កងកម្លាំង​ការពារ​បដិវត្តន៍​របស់​អ៊ីរ៉ង់ ​មាន​ន័យថា វា​នឹង​ក្លាយ​ជា​ឧក្រិដ្ឋកម្ម​សហព័ន្ធ​ក្នុង​ការ​ផ្តល់​ការ​គាំទ្រ​ដល់​កងកម្លាំង​ការពារ​បដិវត្តន៍​របស់​អ៊ីរ៉ង់​នោះ។

យោង​តាម​សេចក្តី​ថ្លែងការណ៍​របស់​ប្រធានា​ធិបតីត្រាំ ប្រាប់​ឲ្យ​ដឹងថា ចំណាត់ការនេះ​ធ្វើ​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ពីភាព​គ្រោះ​ថ្នាក់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ឬ​ផ្តល់​ការ​គាំទ្រ​ដល់ កងកម្លាំង​ការពារ​បដិវត្តន៍​របស់​អ៊ីរ៉ង់។​ «ប្រសិនបើ ​អ្នក​ធ្វើពាណិជ្ជ​កម្ម​ជាមួយ​កងកម្លាំង​ការពារ​បដិវត្តន៍​របស់​អ៊ីរ៉ង់ អ្នក​នឹង​ផ្តល់​ថវិកា​ដល់​ភេរវជន​ហើយ»។

​ប៉ុន្មាន​នាទី​បន្ទាប់​ពីការ​ប្រកាស​ពី​សេតវិមាន​មក រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក លោក Mike Pompeo ​បាន​ធ្វើ​ការ​ថ្លែង​លម្អិត​នៅ​ឯ​ក្រសួង​ការបរទេសអាមេរិក​ថា កងកម្លាំង​ការពារ​បដិវត្តន៍​របស់​អ៊ីរ៉ង់​រៀបចំ​ចាត់​ចែង ​និង​អនុវត្ត​យុទ្ធនាការ​ភេរវកម្ម​នៅ​ជុំវិញ​ពិភពលោក៕

XS
SM
MD
LG