ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ូដង់ ក្រោយ​ដំណើរ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល


រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក Mike Pompeo (រូប​ឆ្វេង) និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក Benjamin Netanyahu ធ្វើ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​ នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។
រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ លោក Mike Pompeo (រូប​ឆ្វេង) និង​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ លោក Benjamin Netanyahu ធ្វើ​សេចក្តីថ្លែងការណ៍​រួម​គ្នា​មួយ​ នៅ​ក្នុង​ក្រុង Jerusalem កាលពី​ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០។

រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ស៊ូដង់​នៅ​ថ្ងៃ​អង្គារ​នេះ នៅពេល​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​ Donald Trump ជំរុញ​បណ្តា​ប្រទេស​អារ៉ាប់​ឱ្យ​ធ្វើ​ឱ្យ​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​អ៊ីស្រាអែល​មាន​ភាព​ប្រក្រតី​ឡើង​វិញ។

គម្រោង​របស់​លោក Pompeo រួម​មាន​ជំនួប​ជាមួយ​នាយករដ្ឋមន្ត្រី​ស៊ូដង់​លោក Abdalla Hamdok និង​ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អធិបតេយ្យភាព​ស៊ូដង់ លោក​ឧត្តមសេនីយ៍ Abdel Fattah el-Burhan។

បន្ថែម​ទៅ​នឹង​ទំនាក់ទំនង​រវាង​ស៊ូដង់​និង​អ៊ីស្រាអែល ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា លោក​រដ្ឋមន្រ្តី Pompeo ក៏​នឹង​ពិភាក្សា​អំពី «ការគាំទ្រ​ជា​បន្ត​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​រដ្ឋាភិបាល​អន្តរកាល​ដែល​ដឹកនាំ​ដោយ​មេដឹកនាំ​ស៊ីវិល» នៅ​ក្នុង​ប្រទេស​ស៊ូដង់​ផង​ដែរ។

លោក Hamdok បាន​ក្លាយជា​នាយក​រដ្ឋមន្រ្តី​កាលពី​ខែ​សីហា​ឆ្នាំ​មុន បន្ទាប់ពី​ពួក​យោធា​បាន​បណ្តេញ​លោក​ប្រធានាធិបតី Omar al-Bashir ចេញ​ពី​តំណែង​ក្រោយពី​មាន​ការ​តវ៉ា​រាប់​ខែ​ប្រឆាំង​ការ​គ្រប់គ្រង​រយៈពេល ៣០ ឆ្នាំ​របស់​លោក។

លោក Pomepo បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​របស់​លោក​កាលពី​ថ្ងៃ​ចន្ទ​នៅ​ក្នុង​ប្រទេស​អ៊ីស្រាអែល ដែល​នៅ​ទីនោះ លោក​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នឹង​ធានា​ថា យោធា​អ៊ីស្រាអែល​នឹង​ទទួល​បាន​ប្រយោជន៍​នៅ​ក្នុង​តំបន់​មជ្ឈិម​បូព៌ា ក្រោម​កិច្ចព្រមព្រៀង​លក់​អាវុធ​ណា​មួយ​ដែល​អាច​ទៅ​រួច​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។

លោក Pompeo បាន​បញ្ជាក់​ក្រោយ​ជំនួប​ជាមួយ​នឹង​នាយករដ្ឋ​មន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅ​ក្នុង​ទីក្រុង Jerusalem ថា៖ «សហរដ្ឋ​អាមេរិក​មាន​លក្ខខណ្ឌ​ខាង​ផ្លូវច្បាប់​ទាក់ទិន​នឹង​គុណភាព​ខាង​យោធា​នេះ។ យើង​នឹង​បន្ត​គោរព​លក្ខខណ្ឌ​ខាង​ផ្លូវ​ច្បាប់​នេះ»៕

XS
SM
MD
LG