ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិក​​បញ្ជូន​ភ្នាក់ងារ​សន្តិសុខ​ទៅ​ប្រទេស​ក្វាតេម៉ាឡា​ដើម្បី​ជួយ​ប្រ​យុទ្ធ​ប្រឆាំង​​ជន​អន្តោ​ប្រវេសន៍


ទាហាន​ម៉ិកស៊ិក​​ឈរ​យាម​ នៅ​ពេល​ដែល​គ្រួសារ​ជន​ទេសន្តរប្រវេសន៍​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​សួន​ នៅ​ក្រុង Tapachula ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៩។
ទាហាន​ម៉ិកស៊ិក​​ឈរ​យាម​ នៅ​ពេល​ដែល​គ្រួសារ​ជន​ទេសន្តរប្រវេសន៍​ត្រូវ​បាន​ជម្លៀស​ចេញ​ពី​សួន​ នៅ​ក្រុង Tapachula ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃ​ទី​២៩ ឧសភា ២០១៩។

​មាន​សេចក្តី​រាយការណ៍​ថា ​សហរដ្ឋ​អាមេរិក​នឹង​បញ្ជូន​ភ្នាក់​ងារ​សន្តិសុខ​របស់​ក្រសួង​ការពារ​សន្តិសុខ​មាតុភូមិសហរដ្ឋ​អាមេរិក​រាប់​សិប​នាក់​ទៅ​កាន់​ប្រទេសក្វាតេម៉ាឡា ដើម្បី​ជួយ​ទប់​លំហូរ​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​ពី​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្តាល​នោះ​មក​កាន់​សហរដ្ឋ​អាមេរិក។

កាសែត Washington Post​ ដែល​បាន​ដក​ស្រង់​សម្តី​មន្រ្តី​សហរដ្ឋ​អាមេរិក​មិន​ប្រាប់​ឈ្មោះ​ ដែល​បាន​ដឹង​អំពី​ស្ថានភាព​នេះ​មក​រាយការណ៍​ថា បុគ្គលិកក្រ​សួង​ការពារ​សន្តិសុខ​មាតុភូមិសហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ការណែនាំ​ប៉ូលិស​ និង​អាជ្ញាធរ​ហ្ក្វាតេម៉ាឡាអំពី​របៀប​ទល់​ស្កាត់​ការ​ជួញ​ដូរ​មនុស្ស។

កាសែត​ Washington Post​ រាយការណ៍​ថា គោល​បំណង​នៃ​ការ​ខំ​ប្រឹង​ប្រែង​នេះ ​គឺ​បិទ​ផ្លូវដែល​ជនចំណាក​ស្រុក​យ៉ាង​ច្រើន​ធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ហើយបង្អាក់​ជន​ចំណាក​ស្រុក​កុំ​ឲ្យធ្វើ​ដំណើរ​ទៅ​កាន់​សហរដ្ឋ​អាមេរិក​ ដោយ​កាត់​តាម​ប្រទេស​ម៉ិកស៊ិក។

ផែនការ​ដែល​បាន​រាយការណ៍​នោះ ​មិន​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ទេ ​ក៏ប៉ុន្តែ ក្រសួង​សន្តិសុខ​មាតុភូមិ​អាមេរិក ​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា ​លោក ​Kevin McAleenan​ រដ្ឋ​មន្រ្តី​ស្តី​ទី​បាន​ធ្វើ​កិច្ច​ព្រម​ព្រៀង​ផ្តាច់​ព្រាត់​ក្នុង​អំឡុង​ជំនួប​កាល​ពី​ពេល​ថ្មីៗ​នេះ​ជាមួយ​ពួក​មន្រ្តី​ក្វាតេម៉ាឡា​ ដែល​រួម​មាន​បទបញ្ញតិ​ស្តីពី​ច្បាប់​ដើម្បីហ្វឹក​ហាត់​ ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ការ​ស៊ើប​អង្កេត​ខាង​ឧក្រិដ្ឋកម្ម ដែល​បង្អាក់​ការ​ជួញ​ដូរ​មនុស្ស។

លោក​ប្រធានា​ធិបតី​អាមេរិក​ ដូណាល់ ត្រាំ បាន​គំរាម​កំហែង​យក​ពន្ធគយ​យ៉ាង​ខ្លាំងលើ​ប្រទេស​ម៉ិកស៊ិក ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ប្រសិនបើ​ប្រទេស​នោះ ​មិន​បញ្ឈប់​ជន​ចំណាក​ស្រុក​ខុស​ច្បាប់ ​ភាគ​ច្រើន​មក​ពី​ប្រទេស​នៅ​តំបន់​អាមេរិក​កណ្តាលកុំ​ឲ្យ​ឆ្លង​កាត់​ព្រំ​ដែន​សហរដ្ឋ​អាមេរិក​និង​ម៉ិកស៊ិក។​ លោក​ប្រធានា​ធិបតី​ត្រាំ ​ក៏​បាន​គំរាម​កំហែង​កាត់​ផ្តាច់​ជំនួយ​ដល់​ប្រទេស​នានា​នៅ​តំបន់​អាមេរិក​កណ្តាល​ផងដែរ៕

XS
SM
MD
LG