ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

​ប្រធានា​ធិបតី​ម៉ិកស៊ិក៖ ​​វិធានការ​ដោយ​ការ​បង្ខំ​​ពី​សហរដ្ឋ​អាមេរិក​នឹង​មិន​ដោះ​ស្រាយ​បញ្ហា​ជន​ចំណាក​ស្រុក​ទេ


ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​ លោក Andres Manuel Lopez Obrador ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅទីក្រុង​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា ២០១៩។
ប្រធានាធិបតី​ប្រទេស​ម៉ិកស៊ិក​ លោក Andres Manuel Lopez Obrador ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ នៅទីក្រុង​ម៉ិកស៊ីកូ ប្រទេស​ម៉ិកស៊ិក កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា ២០១៩។

ប្រធានា​ធិបតី​នៃ​ប្រទេស​ម៉ិកស៊ិក​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​គំរាម​យក​ពន្ធ​គយ​របស់សហរដ្ឋ​អាមេរិក​កាល​ពី​ថ្ងៃ​សុក្រ ​ដោយ​បាន​ជំរុញ​ឲ្យ​ «មានការ​សន្ទនា»​ លើ​វិធានការ​ដោយ​ការ​បង្ខំ​នៅ​ក្នុង​ជម្លោះ​ថ្មីៗ​បំផុត​នេះ​អំពី​គោល​នយោបាយ​ជន​ចំណាក​ស្រុក​របស់​ប្រទេស​ទាំង​ពីរ។

ប្រធានា​ធិបតី​ប្រទេស​ម៉ិកស៊ិក​លោក​ Andres Manuel Obrador​ បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​និយាយ​ឡើង​វិញ​ថា ​យើង​នឹង​មិន​ធ្លាក់​ចូល​ក្នុង​ការ​បង្កហេតុ​ទេ ​ក៏ប៉ុន្តែ ​យើង​នឹង​មាន​ការ​ប្រុង​ប្រយ័ត្ន ​ហើយ​យើង​នឹង​គោរព​អាជ្ញា​ធរ​សហរដ្ឋ​អាមេ​រិក​និង​ប្រធានា​ធិបតី​ដូណាល់ ​ត្រាំ»។

​លោក​ប្រធានា​ធិបតី​នៃ​ប្រទេស​ម៉ិកស៊ិក ​បាន​មាន​ប្រសាសន៍ទៀត​ថា៖ «​យើង​គិត​ថា ​ជម្លោះ​ណា​មួយ​និង​ទំនាក់​ទំនង​ទ្វេភាគី ​ត្រូវ​តែ​ដោះ​ស្រាយ​តាម​រយៈ​ការ​សន្ទនា ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា។ ការ​ប្រើ​វិធានការ​ដោយ​ការ​បង្ខំ ​មិន​បាន​នាំ​ឲ្យ​មាន​លទ្ធផល​ល្អ​នោះ​ទេ»។

សេចក្តី​ថ្លែងការណ៍​របស់​លោក​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​បាន​កើត​មាន​ឡើង ​បន្ទាប់​ពី​លិខិត​២ច្បាប់​ផ្ញើ​ទៅ​ឲ្យ​ប្រធានា​ធិបតី​អាមេរិក​លោក​ ដូណាល់ ​ត្រាំ ​បាន​ធ្វើ​ជា​សាធារណៈ​ កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​ប្រកាស​តាម​សារ​ Twitter​ របស់​លោក​ ត្រាំ កាល​ពី​ពេល​ព្រឹក​ក្នុង​ថ្ងៃ​នោះ​ថា ​សហរដ្ឋ​អាមេរិក​នឹង​ចាប់​ផ្តើម​យក​ពន្ធ​គយ​លើទំនិញ​នាំ​ចេញ​ពី​ប្រទេស​ម៉ិកស៊ិក។

ប្រធានា​ធិបតី​ត្រាំ ​បាន​ផ្ញើរ​សារ​តាម​ Twitter​ ថា៖ «នៅ​ថ្ងៃ​ទី១០ ​ខែ​មិថុនា​នេះ ​សហ​រដ្ឋ​អា​មេរិក ​នឹង​យក​ពន្ធ​គយ​ ៥​ ភាគ​រយ​លើ​ទំនិញ​មក​ពី​ប្រទេស​ម៉ិកស៊ិក​ចូល​ក្នុង​ប្រទេស​របស់​យើង ​រហូត​ទាល់​តែដោះ​ស្រាយ​បញ្ហា​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​រួច។ ការយក​ពន្ធ​គយ​នឹង​បន្ត​ឡើង​ជារៀង​រាល់​ខែ​រហូត​ដល់ ​២៥ ​ភាគ​រយ​នៅ​ថ្ងៃ​ទី១​ ខែ​តុលា»៕

XS
SM
MD
LG