ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

logo-print
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​មាន​ផែនការ​​​កាត់​បន្ថយ​ចំនួន​កងទ័ព​ក្នុង​ប្រទេស​​អ៊ីរ៉ាក់


រូប​ឯកសារ៖ រថយន្ត​យោធា​សហរដ្ឋអាមេរិក​ទៅ​ជិត​ដល់​ក្រុង Dahuk ប្រទេស​អ៊ីរ៉ាក់ កាលពី​ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩។

លោក​ប្រធានាធិបតី​អាមេរិក​ Donald Trump និង​មន្ត្រី​អាមេរិក​ដទៃ​ផ្សេងៗ​ទៀត​លើក​ឡើង​ស្រដៀង​គ្នា​ថា សហរដ្ឋ​អាមេរិក​មាន​គម្រោង​នឹង​កាត់​បន្ថយ​ចំនួន​កងទ័ព​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ក្នុង​សារ​មួយ​ដែល​បង្ហោះ​ក្នុង​បណ្តាញ​ Twitter​ កាល​ពី​ថ្ងៃ​សៅរ៍​ លោក​ ត្រាំ​និយាយថា​ សហរដ្ឋ​អាមេរិក​មាន​គម្រោង​នឹង​កាត់​បន្ថយ​វត្តមាន​នៃ​កង​យោធា​អាមេរិក​ក្នុង​ប្រទេស​អ៊ីរ៉ាក់។ ទោះ​ជា​យ៉ាងនេះ​ក្តី​ លោកមិន​បាន​បញ្ជាក់​លម្អិត​ពី​គម្រោង​ការ​នៃ​ការ​កាត់​បន្ថយចំនួនកងទ័ព​នោះ​ទេ។

នៅ​ក្នុង​សារ​បង្ហោះ​នោះ​ លោក​ត្រាំ​ក៏​បាន​ភ្ជាប់​នូវ​អត្ថបទ​ព័ត៌មានមួយ​ ទាក់​ទង​ការ​ដក​កម្លាំងកង​ទ័ព​អាមេរិក​នៅ​ក្នុង​តំបន់​ផង​ដែរ ដែល​ក្នុង​នោះនឹង​មាន​ការ​កាត់បន្ថយ​ពី​ចំនួន​៥.២០០មក​ត្រឹម​៣.៥០០​នាក់ ដែល​ចំនួន​នេះ​ក៏ត្រូវ​បាន​សារព័ត៌មាន The Wall Street Journal ចុះ​ផ្សាយផង​ដែរ។

ដោយ​ឡែក​មន្ត្រី​យោធា​អាមេរិក ក៏​បាន​បញ្ជាក់​ពី​គម្រោង​នៃ​ការ​កាត់​បន្ថយ​ចំនួន​កង​ទ័ព​អាមេរិក ក្នុង​ប្រទេស​អ៊ីរ៉ាក់​ផង​ដែរ​ ដោយ​លើកឡើង​ថា​ ការ​កាត់បន្ថយ​នេះ​ដោយ​សារ​តែ​កង​កម្លាំង​យោធា​របស់​ប្រទេស​អ៊ីរ៉ាក់​មាន​សមត្ថភាព​គ្រប់គ្រាន់​ ក្នុង​ការ​ប្រយុទ្ធ​តតាំង​នឹង​អាច​យក​ឈ្នះ​ទៅ​លើក្រុម​ជ្រុល​និយម​ឥស្លាម ​ISIS ដែល​នៅ​សេសសល់​ទាំង​នោះ។

ប្រធានបទ​នៃ​ការ​កាត់​ចំនួន​កង​ទ័ព​អាមេរិកក្នុង​ប្រទេស​អ៊ីរ៉ាក់ ក៏​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋ​មន្ត្រី​ប្រទេស​អ៊ីរ៉ាក់​លោក Mustafa Al-Kadhimi មកកាន់សេតវិមាន​នា​ពេល​ថ្មីៗនេះ​ផង​ដែរ៕

XS
SM
MD
LG