ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ WTO ថា ការដាក់​ពន្ធ​លើ​ទំនិញ​ចិន​ដោយ​អាមេរិក​ជា​ការខុសច្បាប់


រូបឯកសារ៖ ស្លាកសញ្ញា​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​ត្រូវបាន​នៅ​ខាងមុខ​ទីស្នាក់ការ​ធំ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេសស្វីស នៅ​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។
រូបឯកសារ៖ ស្លាកសញ្ញា​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ដែល​ត្រូវបាន​នៅ​ខាងមុខ​ទីស្នាក់ការ​ធំ​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក នៅ​ទីក្រុង​ហ្សឺណែវ​ប្រទេសស្វីស នៅ​ថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២០។

នេះ​ជា​លើកទីមួយ​ហើយ ដែល​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ប្រឆាំង​ចំពោះ​រដ្ឋបាល​លោកTrump ដែល​បាន​កំណត់​យក​ពន្ធ លើ​ទំនិញ​និង​ផលិតផល​នាំ​ចូល​អាមេរិក ពី​ប្រទេស​មួយ​ចំនួន ដែល​រួម​មាន​បណ្តា​ប្រទេស​សម្ព័ន្ធ​មិត្ត និង​គូសត្រូវ​របស់​អាមេរិក​ផងដែរ។

អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ ឬ WTO ​បញ្ជាក់​កាល​ពី​ថ្ងៃ​អង្គារថា​ ការកំណត់​យក​ពន្ធ​អាករ​លើ​ទំនិញ​របស់​ចិន ​ដែល​មាន​ទឹក​ប្រាក់​សរុប​ប្រមាណ​២០០​ពាន់ លាន​ដុល្លារ​អាមេរិក ដោយ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Donald Trump ​នោះ​ ជា​រឿង​ខុស​ច្បាប់។​

នេះ​ជា​លើក​ទី​មួយ​ហើយ ដែលអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ដែល​មាន​ទីស្នាក់ការ​ធំ​ក្នុង​ទី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ បាន​ធ្វើ​សេចក្តី​សម្រេច​ចិត្តប្រឆាំង​ចំពោះ​រដ្ឋបាល​លោក​ Trump​ ដែល​បានកំណត់​យក​ពន្ធ​អាករ លើ​ទំនិញ​និង​ផលិតផល​នាំ​ចូល​អាមេរិក​ ពី​ប្រទេស​មួយ​ចំនួន​ ដែល​រួម​មាន​បណ្តា​ប្រទេសសម្ព័ន្ធ​មិត្ត និង​គូ​សត្រូវ​របស់​អាមេរិក​ផង​ដែរ។

ការ​សម្រេច​របស់​អង្គការ​ពាណិជ្ជ​កម្ម​ពិភពលោក WTO ​នេះ​ អាច​ធ្វើ​ឲ្យ​ប្រទេស​ចិន​សង​សឹក​វិញ​ ដោយ​កំណត់​យក​ពន្ធ​លើផលិតផល​និង​ទំនិញ​របស់​អាមេរិក។​ ហើយ​សហរដ្ឋអាមេរិក​អាច​ធ្វើ​ការ​ប្តឹង​ទាស់​នៅ​ក្នុង​រឿង​នេះ​ តែ​ទោះ​ជា​យ៉ាង​ណា ​ដំណើរ​ការ​ប្តឹង​ទាស់​នោះ​ ត្រូវ​បានរាំង​ខ្ទប់​ដោយ​ការ​បដិសេធ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ ដែល​មិនអនុញ្ញាត​ឲ្យ​មាន​វត្តមាន​សមាជិក​ថ្មី​នៅក្នុងក្រុម​ប្រឹក្សា​ឧទ្ធរណ៍​ WTO នោះ។​

ក្រសួង​ពាណិជ​កម្ម​ចិន​និយាយថា​ ការ​សម្រេច​ចិត្ត​របស់អង្គការ​ពាណិជ្ជ​កម្ម​ពិភព​លោក​ មាន​លក្ខណៈ​មិន​លម្អៀង​និង​យុត្តិធម៌ ហើយ​អំពាវនាវ​ឲ្យ​អាមេរិក​គោរព​នូវ​សេចក្តី​សម្រេច​នេះ៕

XS
SM
MD
LG