ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាជ្ញាធរ​អាមេរិក​ត្រៀម​​​ហាមប្រាម​ការ​នាំ​ចូល​ផលិតផល​កប្បាស​និង​ប៉េង​ប៉ោះ​ពី​ខេត្ត ​Xinjiang ​​របស់​ចិន​​


រូបឯកសារ៖ ទំនិញដឹកពីប្រទេសចិននៅកំពង់ផែ Port of Savannah រដ្ឋ Georgia កាលពីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៨។

មន្ត្រី​អាជ្ញាធរ​គយ​និង​ការពារ​ព្រំដែន​របស់​អាមេរិក​បាន​ត្រៀម​ខ្លួន​ ដើម្បី​បិទ​ការ​នាំ​ចូល​ផលិតផលកប្បាស​និងប៉េង​ប៉ោះ​ពី​តំបន់​ភាគ​ខាង​លិច​ប្រទេស​ចិន​ក្នុង​ខេត្ត Xinjiang ដោយ​មាន​ការ​ចោទ​ប្រកាន់​ពី​ការប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​នៅ​ទីនោះ ទោះជា​សេចក្តី​ប្រកាស​ជា​ផ្លូវ​ការ​មួយ​ទាក់​ទង​នឹង​ការ​ហាម​ប្រាម​នេះ​ ត្រូវ​បាន​ពន្យា​ពេល​ក៏ដោយ។ នេះ​បើ​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

សេចក្តី​ប្រកាសតាម​ផ្លូវការមួយរបស់​រដ្ឋ​បាល​លោក​ត្រាំ ដែល​គ្រោង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​ត្រូវ​បាន​លើកពេល​ទៅ​ថ្ងៃ​ក្រោយ​ក្នុង​សបា្តហ៍​នេះ​វិញ ដោយសារ​ជាន់គ្នា​ជាមួយ​កម្មវិធី​ផ្សេង​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​គយ​និង​ការពារ​ព្រំដែនរបស់​អាមេរិក​។

ការ​ហាម​ប្រាម​ការ​នាំ​ចូល​ផលិតផលធ្វើ​ពី​កប្បាស​និង​ប៉េង​ប៉ោះ​ និង​ផលិត​ផល​ចំនួន​៥​មុខ​ផ្សេង​ទៀត​ ដែល​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​ពី​ការ​ប្រើ​ប្រាស់​ពល​កម្ម​ដោយ​បង្ខំ​នោះ​ គឺ​ជា​វិធាន​ដំបូង​ដែល​មិន​ធ្លាប់​មាន​ពី​មុនមក​របស់​ស្ថាប័ន​គយ​និង​ការ​ពារ​ព្រំដែន​របស់​អាមេរិក ដែល​នឹង​អាច​ធ្វើ​ឲ្យ​មាន​ស្ថាន​ភាព​កាន់​តែ​តាន​តឹង​ឡើង​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​សេដ្ឋ​កិច្ច​ធំ​ជាង​គេ​បំផុតក្នុង​ពិភពលោក៕

តួលេខនៃករណីឆ្លងជំងឺកូវីដ១៩

XS
SM
MD
LG