ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​កោះតៃវ៉ាន់​​ចុះហត្ថលេខា​​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ នៅ​ពេល​ចិន​ជំទាស់


រូបឯកសារ៖ បុរសម្នាក់កាន់ទង់ជាតិសហរដ្ឋអាមេរិកនិងទង់ជាតិកោះតៃវ៉ាន់ ជាការគាំទ្រដល់កោះតៃវ៉ាន់ នៅទីក្រុង Burlingame រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧។
រូបឯកសារ៖ បុរសម្នាក់កាន់ទង់ជាតិសហរដ្ឋអាមេរិកនិងទង់ជាតិកោះតៃវ៉ាន់ ជាការគាំទ្រដល់កោះតៃវ៉ាន់ នៅទីក្រុង Burlingame រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០១៧។

កាល​ពី​ថ្ងៃព្រហស្បតិ៍​សហរដ្ឋ​អាមេរិក​និង​កោះតៃវ៉ាន់​បាន​ចុះហត្ថលេខាលើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដោយ​មាន​ការ​ជំទាស់​ពី​ប្រទេស​ចិន ដែលអះអាងថា កោះ​នេះ​ដែល​គ្រប់គ្រង​ដោយ​ខ្លួន​ឯងជា​ផ្នែក​មួយ​នៃ​ដែនដី​របស់​ខ្លួន។

រដ្ឋាភិបាល​ទាំង​ពីរ​និយាយ​ថា​ គំនិត​ផ្តួចផ្តើម​សហរដ្ឋ​អាមេរិក​និង​កោះតៃវ៉ាន់អំពី​ពាណិជ្ជកម្មក្នុង​សតវត្សរ៍​ទី ២១ នឹងពង្រឹង​ទំនាក់​ទំនង​ពាណិជ្ជកម្មដោយ​កែលម្អវិស័យ​គយ ការ​បណ្តាក់​ទុននិង​និយ័តកម្ម​ឯ​ទៀតៗ។

វិធានការទាំង​នេះ​ត្រូវបាន​ចុះហត្ថលេខាដោយ​សមាជិក​បុគ្គលិកនៃអង្គភាពក្រៅ​ផ្លូវការ​ដែល​រក្សា​ការ​ទាក់ទង​គ្នា​រវាងអាមេរិក​និង​តៃវ៉ាន់​ ដែលជា​មជ្ឈមណ្ឌលមួយ​សម្រាប់​ឧស្សាហកម្ម​បច្ចកវិទ្យា​ទំនើប។ ប្រទេស​ទាំង​ពីរនេះ​គ្មានចំណង​ទាក់ទងការទូត​ផ្លូវការ​ជា​មួយគ្នា​ទេ តែ​រក្សា​ការ​ទាក់ទងគ្នា​ក្រៅ​ផ្លូវការ​ហើយ​មានពាណិជ្ជកម្ម​ប្រចាំ​ឆ្នាំ​ជាមួយ​គ្នា​មាន​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ។

ការិយាល័យនៃអ្នកតំណាង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​បានថ្លែង​នៅក្នុងសេចក្តី​ថ្លែងការណ៍មួយ​ថា កិច្ចព្រមព្រៀង​នេះមាន​គោលដៅ «ពង្រឹង​ដោយ​ស៊ីជម្រៅ​ទំនាក់​ទំនង​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម»។ នាយិកា​រង​ការិយាល័យនៃ​អ្នក​តំណាង​ពាណិជ្ជកម្ម​អាមេរិក​ លោកស្រី​ Sarah Bianchi បានចូលរួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នេះ។

រដ្ឋាភិបាល​ចិន​បាន​ចោទប្រកាន់រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ថា​បាន​រំលោភ​លើ​កិច្ចព្រមព្រៀង​អំពី​ឋានៈកោះតៃវ៉ាន់​ ហើយ​បាន​ទាមទារឱ្យ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បញ្ឈប់ទំនាក់​ទំនង​ផ្លូវការ​ជាមួយ​រដ្ឋាភិបាល​ជាប់​ឆ្នោតនៃ​កោះ​តៃវ៉ាន់​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG