ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តៃវ៉ាន់​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ជាមួយ​អាមេរិក​ដើម្បី​ថែទាំ​យន្តហោះ​ចម្បាំង​របស់​ខ្លួន


យន្តហោះ​ចម្បាំ​តៃវ៉ាន់ Mirage 2000-5 ត្រៀម​ចុះ​ចត​នៅ​បន្ទាយអាកាស Hsinchu Air Base ក្នុង​ទីក្រុង Hsinchu កោះតៃវ៉ាន់ កាលពី​ថ្ងៃទី១១ មេសា ឆ្នាំ២០២៣។
យន្តហោះ​ចម្បាំ​តៃវ៉ាន់ Mirage 2000-5 ត្រៀម​ចុះ​ចត​នៅ​បន្ទាយអាកាស Hsinchu Air Base ក្នុង​ទីក្រុង Hsinchu កោះតៃវ៉ាន់ កាលពី​ថ្ងៃទី១១ មេសា ឆ្នាំ២០២៣។

កោះ​តៃវ៉ាន់​និង​សហរដ្ឋ​អាមេរិក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពីរ​ដែល​មាន​ទឹក​ប្រាក់​ជិត ៤២០ លាន​ដុល្លារ​ដើម្បី​ថែទាំ​យន្តហោះ​ចម្បាំង​ដែល​ធ្វើ​ប្រតិបត្តិការ​ដោយ​កោះ​តៃវ៉ាន់។

ផ្អែក​លើ​កិច្ច​ព្រមព្រៀង​នេះ ថវិកា​ប្រហែល ​៣២៣ ​លាន​ដុល្លារ​នឹង​ត្រូវ​ចំណាយ​សម្រាប់​កិច្ច​ព្រមព្រៀង​គ្រឿង​បន្លាស់​ដែល​នឹង​បន្ត​រហូត​ដល់​ខែ​មីនា ឆ្នាំ ២០២៨។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​ព័ត៌មាន​មួយ​នៅ​កោះ​តៃវ៉ាន់។

កិច្ច​ព្រមព្រៀង​មួយ​ទៀត​ដែល​មាន​ទឹក​ប្រាក់​តិច​ជាង​នេះ ដែល​នឹង​បន្ត​រហូត​ដល់​ខែ​មិថុនា ឆ្នាំ ២០២៧ ​ផ្តោត​លើ​គ្រឿង​បន្លាស់​ដែល​មិន​មែន​ស្ដង់ដារ​និង​សម្ភារ​ផ្នែក​ហោះហើរ។ កិច្ច​ព្រមព្រៀង​ទាំង​ពីរ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ថ្ងៃ​អាទិត្យ។

កោះ​តៃវ៉ាន់​បាន​ពឹងផ្អែក​លើ​សហរដ្ឋ​អាមេរិក​សម្រាប់​សមត្ថភាព​ការពារ​ដែន​អាកាស​របស់​ខ្លួន ដើម្បី​ការពារ​ដែន​អាកាស​របស់​ខ្លួន​ឱ្យ​មាន​សុវត្ថិភាព​និង​ត្រៀម​លក្ខណៈ​សម្រាប់​ការ​ឈ្លានពាន​ណា​មួយ​ដែល​អាច​កើតមាន​ដោយចិន។ ចិន​បាន​បង្កើន​ការ​ដាក់​សម្ពាធ​យោធា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ដើម្បី​ព្យាយាម​បង្ខំ​តៃវ៉ាន់​ឱ្យ​ទទួល​យក​ការ​ធ្វើ​សមាហរណកម្ម​ជាមួយ​នឹង​ខ្លួន៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG