ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​ក្រសួងការ​បរទេស​អាមេរិក​ចរចា​ដោយ​ផ្ទាល់​នឹង​សមភាគី​ចិន​ដើម្បី​ប្រឹងប្រែង​បញ្ចៀស​​ជម្លោះ​ដោយ​អចេតនា


រូបឯកសារ៖ អនុរដ្ឋមន្ត្រីការបរទេសចិនលោក Ma Zhaoxu ចូលរួម​កិច្ចប្រជុំកំពូល G20 នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
រូបឯកសារ៖ អនុរដ្ឋមន្ត្រីការបរទេសចិនលោក Ma Zhaoxu ចូលរួម​កិច្ចប្រជុំកំពូល G20 នៅ​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

អនុរដ្ឋ​មន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Kurt Campbell ជួបជា​មួយអនុរដ្ឋមន្ត្រី​ការបរទេស​ចិនលោក​ Ma Zhaoxu​ នៅ​រដ្ឋធានីវ៉ាស៊ីនតោន ​នៅថ្ងៃព្រហស្បតិ៍​នេះ។ ការ​ចរចា​គ្នា​នេះ​មានគោលដៅ​រក្សា​បណ្តាញ​ទាក់ទងគ្នាដោយ​ចំហដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ការគិតគូរ​ខុសនិងជម្លោះ​ដោយ​អចេតនា ​ជា​ពិសេសនៅពេលមាន​ភាព​តានតឹង។

ទស្សនកិច្ចនេះរបស់លោក​ Ma Zhaoxu មានឡើង​ក្រោយដំណើរទស្សនកិច្ច​របស់​លោក​រដ្ឋមន្ត្រី​ការបរទេស​ Antony Blinken ​ទៅកាន់​ក្រុង​ Shanghai ​និងក្រុង​ប៉េកាំង​កាលពី​ខែមេសា។ ពួក​មន្ត្រី​និយាយ​ថា ទស្សនកិច្ច​នេះ​មានតពីកិច្ចការ​ទូតខ្លាំងក្លារបស់​អាមេរិក​ជាមួយសាធារណរដ្ឋ​ប្រជាមានិត​ចិន ដើម្បីចាត់ចែង​ការ​ប្រកួត​ប្រជែង​ក្នុងការទាក់ទងគ្នា​ ទោះ​ជាក្នុងវិស័យ​នានាដែលប្រទេស​ទាំងពីរ​ខ្វែង​គំនិត​គ្នាក៏​ដោយ។

អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេសអាមេរិក​បាន​និយាយ​ប្រាប់វីអូអេ​ថា កិច្ចការទូតទល់មុខ​គ្នា​ជាមួយ​ប្រទេស​ចិន​គឺ​ដើម្បី «​បង្ហាញដោយ​ច្បាស់លាស់និង​ដោយ​ផ្ទាល់​អំពី​គោលជំហរនិង​បំណង​របស់​យើង​ និង​ធ្វើឱ្យ​មាន​ការជឿនលឿន​អំពី​បញ្ហាបញ្ហា​ទ្វេភាគី បញ្ហា​តំបន់និង​បញ្ហា​សាកលដែលមាន​សារៈសំខាន់ដល់​ប្រជារាស្ត្រ​អាមេរិកាំង​និង​ពិភពលោក‍»។

អ្នកនាំ​ពាក្យ​ម្នាក់នៃក្រសួង​ការបរទេស​ចិន​បាន​និយាយ​ថា​លោក Ma ក៏នឹង ​«ទាក់ទងនិង​ចរចាជាមួយ​អ្នកតំណាងវិស័យ​នានា​ក្នុងសហរដ្ឋ​អាមេរិកផង​ដែរ‍» ​នៅ​ក្នុង​ឱកាស​ទស្សនកិច្ច​របស់​លោក​នៅអាមេរិក​ពី​ថ្ងៃទី ៣០​ ខែ​ឧសភា ដល់​ថ្ងៃទី ២ ​ខែ​មិថុនា៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG