ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិកនិង​អ៊ីរ៉ង់​បោះជំហានវិជ្ជមាន​បន្ថែមទៀត​ចំពោះ​បញ្ហា​ដូរ​អ្នក​ទោស


បញ្ញវន្ត​ជន​ជាតិ​ចិន​អាមេរិកាំង​ឈ្មោះ​ Xiyue Wang ដែលត្រូវបានដោះលែងបន្ទាប់ពីជាប់ពន្ធនាគាររយៈពេលបីឆ្នាំ ឈរជាមួយនឹងប្រេសិតពិសេសអាមេរិក​ប្រចាំអ៊ីរ៉ង់លោក Brian Hook នៅព្រលានយន្តហោះ Zurich កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩។

សហ​រដ្ឋ​អាមេរិក​បាន​បោះ​ជំហាន​វិជ្ជមាន​បន្ថែម​ទៀត​ចំពោះ​សំណើ​របស់​អ៊ីរ៉ង់​ដែល​សុំ​ដោះ​ដូរ​ទណ្ឌិត​ ចាប់តាំង​ពីភាគី​ទាំងពីរ​បាន​ធ្វើការ​ដោះដូរ​អ្នកទោស​ដ៏​កម្រ​នៅ​ក្នុង​ទីក្រុង​ Zurich ​តាម​រយៈការ​សម្រុះ​សម្រួល​របស់​ប្រទេស​ស្វីស​ កាលពី​ថ្ងៃសៅរ៍។​

លោក ​Mohammad Javad Zarif ​រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​អ៊ីរ៉ង់​នៅ​ក្នុង​ចំណោម​មន្រ្តីជា​ច្រើន​ដែល​បង្ហាញ​ការ​ត្រៀម​ខ្លួន​សម្រាប់​ការដោះ​ដូរអ្នក​ទោស​បន្ថែមទៀត​ជាមួយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ​បន្ទាប់ពី​ការ​ដោះដូរ​កាល​ពី​ថ្ងៃសៅរ៍​ដែល​អ៊ីរ៉ង់​ដោះលែង​បញ្ញវន្ត​ជន​ជាតិ​ចិន​អាមេរិកាំង​ឈ្មោះ​ Xiyue Wang ​ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នក​វិទ្យា​សាស្ត្រ​អ៊ីរ៉ង់​លោក​ Masoud Soleimani។​

កាលពីថ្ងៃ​ចន្ទលោក​ Zarif ​បាន​និយាយ​ថា​ បន្ទាប់​ពីទទួល​បាន​ចំណាប់​ខ្មាំង​មក​វិញ​នៅ​សប្តាហ៍​នេះ ​អ៊ីរ៉ង់​ត្រៀម​ខ្លួន​ជា​ស្រេច​សម្រាប់​ការ​ដោះដូរ​អ្នកទោស ​គឺ​ចាំតែ​ខាង​អាមេរិក​ប៉ុណ្ណោះ។​

នៅ​ក្នុង​សន្និសីទ​កាសែត​ខ្លីមួយ​នៅ​ក្រសួង​ការ​បរទេស​ ​លោក​ Mike Pompeo រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​បាន​និយាយ​ថា ​លោក​សង្ឃឹម​ថា​ ការ​ដោះដូរ​អ្នកទោស​នៅថ្ងៃ​សៅរ៍​នឹង​មាន​លក្ខណៈ​ល្អ​ប្រសើរ​ដើម្បី​ទទួល​បាន​ជនជាតិ​អាមេរិកាំង​ដែល​ជាប់​ឃុំ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​មក​វិញ៕

XS
SM
MD
LG