ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​អ៊ីរ៉ង់​កាត់​ផ្ដាច់​ប្រព័ន្ធ​អ៊ីនធឺណិត​នៅ​ទូទាំង​ប្រទេស​ ខណៈ​បាតុកម្ម​តវ៉ា​នៅ​តែ​បន្ដ


តុករ​ម្នាក់​កាន់​បដា​ប្រឆាំង​សហរដ្ឋអាមេរិក​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​ប្រចាំ​ឆ្នាំ​មួយ​នៅ​ខាង​ក្រៅ​អតីត​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។
តុករ​ម្នាក់​កាន់​បដា​ប្រឆាំង​សហរដ្ឋអាមេរិក​នៅ​ក្នុង​ការ​ប្រមូលផ្តុំ​ប្រចាំ​ឆ្នាំ​មួយ​នៅ​ខាង​ក្រៅ​អតីត​ស្ថានទូត​អាមេរិក​នៅ​ក្នុង​ក្រុង​តេហេរ៉ង់ ប្រទេស​អ៊ីរ៉ង់ កាលពី​ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩។

លោក Ayatollah Ali Khamenei មេដឹកនាំ​កំពូល​របស់​ប្រទេស​អ៊ីរ៉ង់​ កាល​ពី​ថ្ងៃ​អាទិត្យ​បាន​គាំទ្រ​ការ​សម្រេច​មួយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ដំឡើង​តម្លៃ​ប្រេង ដែល​បាន​បង្ក​ឲ្យ​មាន​ការ​បន្ត​រហូត​ដល់​មាន​មនុស្ស​ស្លាប់​កាល​ពី​ចុង​សប្ដាហ៍​នេះ។

លោក Khamenei បាន​បន្ទោស​ដល់​បាតុករ​ចំពោះ​ការ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ និង​បាន​បង្ក​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ពីរ​នាក់​ស្លាប់​បាត់បង់​ជីវិត។ អត្ថាធិប្បាយ​របស់​លោក​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​រដ្ឋាភិបាល​បាន​កាត់​ផ្ដាច់​អ៊ីនធឺណិត​ទូទាំង​ប្រទេស​មិន​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់ ដើម្បី​ព្យាយាម​បង្ក្រាប​ដល់​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ទៅ​នឹង​ការ​ដំឡើង​ថ្លៃ​ប្រេង ដែល​ជា​តម្លៃ​មួយ​ដែល​រដ្ឋាភិបាល​កំណត់ ​រហូត​ដល់​៥០%។

នៅ​ក្នុង​សុន្ទរកថា​មួយ​ដែល​ត្រូវ​បាន​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​ទូទាំង​ប្រទេស លោក ​ Khamenei បាន​និយាយ​ថា អ្នក​ខ្លះ​ត្រូវ​បាត់បង់​ជីវិត​របស់​ខ្លួន​ដោយ​មិន​មាន​មូលហេតុ​អ្វី​ទាំង​អស់។

ការ​តវ៉ា​នេះ​បាន​ដាក់​សម្ពាធ​ជាថ្មី​ទៀត​ទៅ​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់​ ខណៈ​ដែល​ប្រទេស​នេះ​កំពុង​តែ​ជួប​ការ​លំបាក​ក្នុង​ការ​យក​ឈ្នះ​លើ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់​អាមេរិក បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាន​ដក​សហរដ្ឋអាមេរិក​ចេញ​ពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេហេរ៉ង់​ជាមួយ​នឹង​បណ្ដា​ប្រទេស​មហា​អំណាច​ពិភពលោក៕

XS
SM
MD
LG