ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​ និង​កូរ៉េ​ខាង​ត្បូង​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា


នៅ​ក្នុង​រូបភាព​នេះ យន្តហោះ B-1B របស់​កងទ័ព​អាកាស​អាមេរិក​ចុះ​ចត​មូលដ្ឋាន​ទ័ព​អាកាស Andersen នៅ​លើ​កោះ Guam។
នៅ​ក្នុង​រូបភាព​នេះ យន្តហោះ B-1B របស់​កងទ័ព​អាកាស​អាមេរិក​ចុះ​ចត​មូលដ្ឋាន​ទ័ព​អាកាស Andersen នៅ​លើ​កោះ Guam។

សហរដ្ឋ​អាមេរិក​ និង​កូរ៉េ​ខាងត្បូង​បាន​ចាប់​ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ។​

សមយុទ្ធ​យោធា​នេះ​ត្រូវ​បាន​កូរ៉េ​ខាង​ជើង​ប្រឆាំង ដោយ​សារ​តែ​កូរ៉េខាងជើង​យល់​ឃើញ​ថា សមយុទ្ធ​យោធា​នេះ​គឺ​ជា​ការ​ហាត់​សម​ដើម្បី​ឈ្លានពាន ហើយ​ក្នុង​ឆ្នាំ​នេះ សមយុទ្ធ​យោធា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​មាន​ភាព​តានតឹង​នៅ​ឧបទ្វីប​កូរ៉េ​ ដែល​កូរ៉េ​ខាង​ជើង​បាន​ធ្វើ​ការ​សាកល្បង​បាញ់​កាំជ្រួច​ឆ្លង​ទ្វីប​កាល​ពី​ខែ​មុន។ ​

នៅ​ក្នុង​បទអត្ថាធិប្បាយ​មួយ​លើ​កាសែត Rodong Sinmun របស់​រដ្ឋ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ សរសេរ​ថា លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង Moon Jae-in កំពុង​តែ​លេង​ជាមួយ​នឹង​ភ្លើង​តាមរយៈ​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ ហើយ​និង​ធ្វើ​ឲ្យ​ស្ថានភាព​នៅ​ឧបទ្វីប​កូរ៉េ​ដែល​តានតឹង​ស្រាប់​ទៅ​ហើយ​នោះ កាន់​តែ​ធ្ងន់ធ្ងរ។ ​

លោក Moon បាន​មាន​ប្រសាសន៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា «ការ​បន្ត​បង្ករឿង» របស់​កូរ៉េ​ខាង​ជើង គឺ​ជា​អ្វី​ដែល​ធ្វើ​ឲ្យ​សមយុទ្ធ​យោធា​នេះ​ចាំបាច់​ត្រូវ​ធ្វើ​ឡើង។

សមយុទ្ធ​យោធា​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​រហូត​ដល់​ថ្ងៃ​ទី​៣១​ខែ​សីហា ហើយ​និង​មាន​កងកម្លាំង​អាមេរិក​ចំនួន​១៧៥០០​នាក់ និង​កងកម្លាំង​យោធា​កូរ៉េ​ខាង​ត្បូង​ចំនួន​៥ម៉ឺន​នាក់​ផង​ដែរ។

​កងកម្លាំង​អាមេរិក​មាន​ចំនួន​តិច​ជាង​កាល​ពី​ឆ្នាំ​មុន។ លោក Jim Mattis រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ប្រទេស​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ការ​កាត់​បន្ថយ​ចំនួន​កងកម្លាំង​នេះ គឺ​ដើម្បី​សម្រួល​ដល់​ភាព​តានតឹង​ជាមួយ​នឹង​កូរ៉េ​ខាង​ជើង​ ប៉ុន្តែ​តាម​ផែនការ​ គឺ​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោលបំណង​នៃ​ការ​ធ្វើ​សមយុទ្ធ​យោធា​នេះ៕

XS
SM
MD
LG