ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

របាយការណ៍​ប្រាប់​ឲ្យ​ដឹងថា ​បច្ចេក​វិទ្យា​របស់​រុស្ស៊ី​ធ្វើ​ឲ្យ​មានការ​ជឿន​លឿន​កាំជ្រួច​មីស៊ីល​របស់​កូរ៉េខាង​ជើង


លោក Kim Jong Un សាទរ​ជាមួយ​នឹង​អ្នក​បច្ចេកទេស និង​អ្នក​វិទ្យាសាស្ត្រ​បន្ទាប់​ពី​ធ្វើ​តេស្ត​មីស៊ីល​ផ្លោង​ឆ្លង​ទ្វីប Hwasong-14។

កូរ៉េ​ខាង​ជើង​បាន​សម្រេចជោគ​ជ័យ​យ៉ាង​ខ្លាំងខាង​សមត្ថភាព​កាំជ្រួច​មីស៊ីល​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​កន្លង​មក​នេះ មួយ​ផ្នែក​មកពី​អ្វី​ដែល​ទំនង​ម៉ាស៊ីន​របស់​រុស្ស៊ីដែល​ទទួល​បានមក​ពី​បណ្តាញ​ខុស​ច្បាប់ក្នុង​ប្រទេស​រុស្ស៊ី​ និង​អ៊ុយក្រែន ​នេះ​តាម​រ​បាយការណ៍​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ។

បន្ទាប់​ពី​ការ​បរាជ័យមួយ​ចំនួន​នៅក្នុង​ការ​បាញ់​បង្ហោះ​កាំជ្រួច​មីស៊ីល​អន្ត​ទ្វីបវង់​ប្រតិបត្តិការ​មធ្យម​នៅ​ឆ្នាំ​២០១៦ កូរ៉េខាង​ជើង​បាន​បោះ​ជំហាន​យ៉ាង​ធំមួយ​ទៀត​នៅ​ក្នុង​ការ​ផលិត​កាំជ្រួច​មីស៊ីលរបស់​ខ្លួន​នេះ។

លោក Michael Ellerman អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​សម្រាប់​វិស័យ​ការពារ​កាំជ្រួច​មីស៊ី​លនៅឯ​វិទ្យាស្ថាន​អន្តរជាតិ​សម្រាប់​ការសិក្សាយុទ្ធសាស្ត្រសរសេរ​ថា ភស្តុ​តាង​ថ្មីទំនង​បង្ហាញ​ថា កូរ៉េ​ខាង​ជើង​បានទទួល​បច្ចេកវិទ្យា​ខុស​ច្បាប់​សម្រាប់​ការ​អភិវឌ្ឍ​កាំជ្រួច Hwasong-14​ និង Hwasong-12 របស់​ខ្លួន​មកពី​ទីផ្សារ​ងងឹត​នៅ​តំបន់​អឺរ៉ុប។

យោងទៅ​តាម​លោក Ellerman ​បាន​ប្រាប់​ឲ្យ​ដឹងថា ​កូរ៉េ​ខាង​ជើង​ទំនង​ទទួល​បាន​ម៉ាស៊ីន​ប្រើ​វត្ថុរាវ​ដែល​មាន​កម្លាំង​ខ្លាំង​ «តាមរយៈ​បណ្តាញ​ភ្នាក់​ងារ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​រុស្ស៊ី​ ឬ​អ៊ុយក្រែន‍»។

នៅ​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​កាសែត The New York Times លោក Ellerman បាននិយាយថា លោក​គិតថា ​កូរ៉េខាង​ជើង​ទំនង​បាន​ទទួល​ម៉ាស៊ីន​ខុសច្បាប់​មក​ពី​បុគ្គ​លិក​នៅ​ Yuzhmash ​ដែល​ជា​ក្រុម​ហ៊ុនធ្វើ​យន្តហោះ​ដែល​កាន់​កាប់​ដោយ​រដ្ឋ​អ៊ុយក្រែន។

លោក Ellerman និយាយ​ទៀត​ថា ​នាយក​ប្រតិបត្តិ​នៅ​រោងចក្រ Yuzhmash ​នោះ​មិន​បាន​ទាក់​ទិន​នៅ​ក្នុង​កិច្ច​ព្រម​ព្រៀង​នោះ​ទេ ​ក៏ប៉ុន្តែ ​លោក​គិតថា ពួក​បុគ្គ​លិក​នៅ​រោងចក្រ​នោះ​ទំនង​ជា​ផ្គត់​ផ្គង់​ម៉ាស៊ីន​ទៅ​ឲ្យ​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG