ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អាមេរិក​និង​កូរ៉េ​ខាង​ត្បូង​ចាប់​ផ្តើម​សម​យុទ្ធ​យោធា​ដោយ​មិន​អើពើ​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង​


រូប​ភាព​ឯក​សារ៖ ទាហាន​អាមេរិក​ម្នាក់​បាន​ធ្វើ​កាយ​វិការ​ទៅ​ឲ្យ​ទាហាន​ម្នាក់​ទៀត​ ខណៈ​ដែល​ពួកគេ​កំពុង​ចូល​រួម​ការ​ធ្វើ​សម​យុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​នៅ​Yeoncheon​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​ នៅ​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ថ្ងៃ​ទី​១១​ខែ​មេសា​ឆ្នាំ​២០១៣។
រូប​ភាព​ឯក​សារ៖ ទាហាន​អាមេរិក​ម្នាក់​បាន​ធ្វើ​កាយ​វិការ​ទៅ​ឲ្យ​ទាហាន​ម្នាក់​ទៀត​ ខណៈ​ដែល​ពួកគេ​កំពុង​ចូល​រួម​ការ​ធ្វើ​សម​យុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​នៅ​Yeoncheon​នៃ​ប្រទេស​កូរ៉េខាង​ត្បូង​ នៅ​ជិត​ព្រំដែន​ជា​មួយ​ប្រទេស​កូរ៉េ​ខាង​ជើង​ថ្ងៃ​ទី​១១​ខែ​មេសា​ឆ្នាំ​២០១៣។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េខាង​ត្បូង ​បាន​ចាប់​ផ្តើម​សមយុទ្ធយោ​ធា​រួម​គ្នា​ប្រចាំ​ឆ្នាំ​​នៅ​ថ្ងៃ​ច័ន្ទ​នេះ ​ថ្វីបើ​មាន​ការ​គំរាម​កំហែង​ដ៏​ខឹង​សម្បាពី​ប្រទេស​កូរ៉េខាង​ជើង។

សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េខាង​ត្បូង ​បាន​ចាប់​ផ្តើម​សមយុទ្ធយោ​ធា​រួម​គ្នា​ប្រចាំ​ឆ្នាំនៅ​ថ្ងៃ​ច័ន្ទ​នេះ ​ថ្វីបើ​មាន​ការ​គំរាម​កំហែង​ដ៏​ខឹង​សម្បាពី​ប្រទេស​កូរ៉េខាង​ជើង។

ទាហាន​សហរដ្ឋ​អាមេរិក​និង​កងទ័ព​កូរ៉េ​ខាង​ត្បូង​ចំនួន​៨ម៉ឺននាក់ ​នឹង​ចូល​រួម​នៅ​ក្នុង​សមយុទ្ធ​ដែល​បង្កើត​ឡើង​ដោយ​កំព្យូទ័រ​ដែល​ធ្វើ​ដូចជា​ការឆ្លើយ​តប​ដល់​ការ​ឈ្លាន​ពាន​ខាង​យោ​ធា​ដោយ​កូរ៉េខាង​ជើង។

សមយុទ្ធ​នោះ​កំពុង​កើត​មាន​ឡើង​នៅពេល​មាន​ការ​តាន​តឹង​នៅ​លើ​ឧបទ្វីប​នោះ​បន្ទាប់​ពី​ទាហាន​កូរ៉េខាង​ត្បូង​២​នាក់​បាន​រង​គ្រោះ​ដោយ​គ្រាប់​មីន​បណ្តាល​ឲ្យ​ពិការ​ខណៈ​ដែល​ទាហាន​ទាំង​នោះ ​បាន​យាម​ល្បាត​តំបន់​ដែល​គ្មាន​យោ​ធា​ដែល​បានបែង​ចែកគូ​ប្រជែង​ទាំង​២​នេះ។​រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល ​បាន​ស្តី​បន្ទោស​រដ្ឋាភិបាល​ទីក្រុង​ព្យុង​យ៉ាង​ចំពោះ​ការបង្កៃ​គ្រាប់​មីន​នេះ ​ហើយនឹង​ការ​បន្ត​ផ្សព្វ​ផ្សាយ​ឃោ​សនា​តាម​រយៈ​ប្រដាប់​បំពោង​សំឡេងនៅ​ជិត​ព្រំ​ដែន​ដែល​មាន​ការ​តាន​តឹង​ជាលើក​ទី​មួយ​នៅ​ក្នុង​រយៈ​ពេល​ជាងមួយ​ទសវត្សរ៍​កាល​ពី​ថ្ងៃ​សៅរ៍។

ប្រទេស​កូរ៉េខាង​ជើង ​បាន​ច្រាន​ចោលការ​ចោទ​ប្រកាន់​របស់​ប្រទេស​កូរ៉េខាង​ត្បូង។​កូរ៉េខាង​ជើងបាន​និយាយ​ថា ការ​ផ្សព្វផ្សាយ​ ហើយ​នឹង​សមយុទ្ធ​ស្មើ​នឹង​ការ​ប្រកាស​សង្គ្រាម ​ហើយ​បាន​សន្យា​ថា ​នឹងធ្វើការ​តបតខាង​យោ​ធា​ដ៏​ខ្លាំង​មួយ​ជា​ការឆ្លើយ​តប។លោកស្រី​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង Park Geun-hye បាន​អំពាវនាវ​នៅ​ថ្ងៃ​ច័ន្ទ​នេះឲ្យ​ប្រុងប្រៀប​ខាង​យោ​ធា​មួយ​នៅ​លើ​ឧបទ្វីប​កូរ៉េ។

រដ្ឋាភិបាល​ទីក្រុង​សេអ៊ូល​និង​រដ្ឋាភិបាលវ៉ាស៊ីន​តោន ​បាន​ពណ៌​នាសមយុទ្ធ​យោ​ធា​រួ​ម​គ្នា​នេះ​ថា​មាន​លក្ខណៈ​ការ​ការ​ពារ​សុទ្ធ​សាធ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG