ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិកនិង​កូរ៉េខាងត្បូង​ធ្វើសមយុទ្ធ​យោធា


ក្រុម​អ្នក​តវ៉ា​កូរ៉េ​ខាង​ត្បូង​ បាន​​ធ្វើ​បាតុកម្ម​មួយ​ប្រឆាំង​និង​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​រួមគ្នា​ រវាង​កូរ៉េ​ខាង​ត្បូង ​និង ​អាមេរិក កាល​ពី​ថ្ងៃ​ច័ន្ទ​​ទី​​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០១១​​ នៅ​មុខ​ទី​បញ្ជាការ​ទ័ព​កូរ៉េ​ខាង​ត្បូង​និង​អាមេរិក​ ក្នុង​តំបន់​ ស

កាលពី​ថ្ងៃច័ន្ទ​ប្រទេស​កូរ៉េខាងត្បូង​និង​សហរដ្ឋ​អាមេរិក​ ​បាន​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​យោធា​រួម​ប្រចាំឆ្នាំ​របស់​ពួកគេ។​ ការណ៍​នេះ​នាំ​ឱ្យ​មានការ​គំរាមកំហែងធ្វើសង្គ្រាមជា​ថ្មីដោយកូរ៉េខាង​ជើង។

មាន​សមាជិក​ជាង​១២.០០០​នាក់​នៃ​ក្រុមយោធា​ស.រ.អ.​ចូលរួម​ជាមួយ​ក្រុម​ ទាហាន​កូរ៉េ​ខាងត្បូង​២០០.០០០​នាក់​ដើម្បី​ធ្វើ​សមយុទ្ធ​ទាំងនេះ។

ប្រទេស​កូរ៉េ​ខាងជើង​ព្រមាន​ថា​សមយុទ្ធ​ទាំងនេះ​អាច​នាំ​ឱ្យ​មាន​សង្គ្រាម។

បណ្តាញ​ផ្សាយ​ព័ត៌មាន​កូរ៉េ​ខាងត្បូង​រាយការណ៍​ថា​ឆាក​សមយុទ្ធ​នៅ​ឆ្នាំ​នេះ​មានរួម​បញ្ចូលការស្វែង​រកអាវុធមហា​ប្រល័យនិងការ​លៃលកដោះ​ស្រាយជា​មួយការ​ប្តូររបបគ្រប់​គ្រងជាបន្ទាន់ក្នុងក្រុង​ព្យុង​យ៉ាង។

លោក​ John ​Wickham ​ដែល​ជា​ឧត្តមសេនីយ៍​ចូល​និវត្តន៍​នៃ​កងទ័ព​ជើងគោកស.រ.អ.​ បាន​បញ្ជា​កងកម្លាំង​អាមេរិកាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង។​ លោក​មាន​ប្រសាសន៍​ថា​ជា​ការមិនគួរ​ភ្ញាក់ផ្អើល​ទេ​ដែល​ការប្រុងប្រៀប​សម្រាប់​គ្រា​មាន​អាសន្ន​បែបនេះ​បាន​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​រួមគ្នា​យូរយា​មកហើយ។

«នេះ​ជា​ការណ៍​សំខាន់​មួយ​ដែល​ត្រូវ​ខ្វល់ខ្វាយ​ ដោយសារ​មាន​ភាព​មិនប្រាកដ​ប្រជា​អំពី​បញ្ហា​ម្ហូបអាហារ​និង​ការផ្លាស់ប្តូរ​ពួក​មេដឹកនាំ។​ ជា​ការល្ងង់​ហួស​ប្រមាណ​ប្រសិន​បើ​អាជ្ញាធរ​កូរ៉េខាងត្បូង​និង​អាជ្ញាធរ​នៃ​កងកម្លាំង​រួមគ្នា​មិនបាន​រៀបចំ​ផែនការ​សម្រាប់​ហេតុការណ៍​បែប​នេះ​ដែល​អាច​កើត​មាន​បាន។​ ខ្ញុំ​ជឿ​ជាក់​ថា​ពួកចិន​ក៏​ខ្វល់ខ្វាយ​អំពី​ការណ៍​នេះ​ដែរ»។

ស.រ.អ.​និយាយ​ថា​សមយុទ្ធ​ទាំងនេះ​មាន​លក្ខណៈ​ការពារ​ខ្លួន​ហើយ​ថា​ខ្លួន​បាន​ប្រាប់​កូរ៉េ​ខាងជើង​ជាមុន​អំពី​សមយុទ្ធ​ទាំងនេះ​ហើយ។

សមយុទ្ធ​នេះ​មាន​ពីរ​ផ្នែក។​ សមយុទ្ធ​ដោយ​ប្រើ​គ្រឿង​ កំព្យូទ័រ​ដោយ​ធ្វើ​ឱ្យ​ដូច​ការធ្វើ​សង្គ្រាម​នៅ​ក្នុង​ Poste​ បញ្ជាការ​មាន​ឈ្មោះ​ថា​ Key​ Resolve​ មាន​កំណត់​នឹង​ធ្វើ​បន្ត​រហូត​ដល់​ថ្ងៃ​ទី​១០​ខែមីនា។​ កងកម្លាំង​នៃ​កងទ័ព​អាកាស​ កងទ័ព​ជើងគោក​និង​កងទ័ព​ជើងទឹក​ចូលរួម​ក្នុង​សមយុទ្ធ​មាន​ឈ្មោះ​ថា​ “Foal ​Eagle”។​ គេ​រំពឹង​ថា​សមយុទ្ធ​នេះ​នឹង​មាន​ធ្វើ​រហូត​ដល់​ដំណាច់​ខែ​មេសា៕

ប្រែ​សម្រួល​ដោយ ឈឹម​ សុមេធ

XS
SM
MD
LG