ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហដ្ឋអាមេរិក កូរ៉េខាងត្បូង និង​ជប៉ុន ធ្វើ​សមយុទ្ធ​រួមគ្នា ស្របពេល​មាន​ការគំរាម​កំហែង​ពី​កូរ៉េ​ខាងជើង

ក្នុងរូប​ដែល​ថត​ដោយ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន ហើយ​ដែល​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ បង្ហាញ​ពី​សមាជិក​នៃ​កងកម្លាំង​ស្វ័យការពារ​ដែន​សមុទ្រ​របស់​ជប៉ុន​ចូលរួម​នៅក្នុង​សមយុទ្ធ​កងទ័ព​ជើងទឹក​ត្រីភាគី​ជាមួយ​កងទ័ព​ជើងទឹក​អាមេរិក និង​កងទ័ព​ជើងទឹក​កូរ៉េ​ខាងត្បូង។

នាវា​ចម្បាំង​សហរដ្ឋអាមេរិក​ កូរ៉េខាងត្បូង​ និង​ជប៉ុន​ បាន​ចូល​រួម​ក្នុង​សមយុទ្ធការពារ​គ្រាប់​មីស៊ីល​បាល្លីស្ទិក​នៅ​ថ្ងៃ​ពុធ​នេះ​ នៅ​ក្នុងដែន​ទឹក​ភាគ​ខាង​កើត​នៃ​ឧបទ្វីប​កូរ៉េ​ ដែល​ជា​ការបង្ហាញដ៏​កម្រ​មួយ​នៃ​កិច្ចសហប្រតិបត្តិការ​ការពារ​ត្រី​ភាគី​ ដែលកើត​មានកាន់​តែ​ញឹក​ញាប់​ ស្របពេលដែល​កូរ៉េខាង​ជើងបាន​បង្ហាញ​នូវ​ភាព​គឃ្លើន​របស់​ខ្លួន​កាន់​តែ​ខ្លាំង​នោះ។​ ​

នាវា​ពិឃាត​អាមេរិក ​USS Barry ដែល​បំពាក់​មីស៊ីល​ប្រភេទ​ Arleigh Burke​ បាន​ចូលរួម​នៅ​ក្នុង​សមយុទ្ធនោះ​ ជា​មួយនាវាពិឃាតរបស់កងកម្លាំង​ការពារ​ដែន​សមុទ្រ​ជប៉ុន​ និងរបស់កងទ័ព​ជើង​ទឹក​កូរ៉េ​ខាង​ត្បូង​។ នេះ​បើយោង​លើ​សេចក្តី​ប្រកាសព័ត៌មាន​ដាច់​ដោយឡែក​ពី​គ្នារបស់​ប្រទេស​ទាំង​៣។

នាវា JS Atago (DDG-177) របស់​កងកម្លាំង​ស្វ័យការពារ​ដែន​សមុទ្រ​ជប៉ុន USS Barry (DDG 52) របស់​កងទ័ព​ជើងទឹក​អាមេរិក និង​នាវា​ពិឃាត Sejong the Great-class របស់​កងទ័ព​ជើងទឹក​កូរ៉េ​ខាងត្បូង ចូលរួម​ក្នុង​សមយុទ្ធ​ត្រីភាគី​នៅ​សមុទ្រ​ជប៉ុន ដែល​ត្រូវបាន​គេ​ហៅ​ថា​សមុទ្រ​ខាងកើត​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​ផងដែរ។ រូប​នេះ ត្រូវបាន​ថត​ដោយ​កងកម្លាំង​ស្វ័យការពារ​ជប៉ុន និង​បាន​ចេញផ្សាយ​នៅ​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

សេចក្តី​ថ្លែងការណ៍​របស់​ប្រទេស​និមួយៗ​ មិន​បានលើក​ឡើង​ចំ​ឈ្មោះ​ប្រទេស​កូរ៉េខាង​ជើង​ ដែលបាន​បាញ់មីស៊ីល​បាល្លីស្ទិក​អន្តរទ្វីប​កាល​ពី​ថ្ងៃ​សៅរ៍​ និង​មីស៊ីល​ចម្ងាយ​ខ្លី​កាលពី​ថ្ងៃ​ចន្ទ​កន្លង​ទៅ​ឡើយ​។​ ​

ទី​បញ្ជាការដ្ឋាន​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិកនៃ​កងទ័ព​សហរដ្ឋអាមេរិកនិយាយថា លំហាត់​សមយុទ្ធ​យោធានេះ​ «លើក​កម្ពស់​ដល់​សមត្ថភាព​នៃ​កងកម្លាំង​រួម​គ្នា​ និង​បង្ហាញ​ពីភាព​រឹងមាំ​នៃ​ទំនាក់​ទំនង​ត្រី​ភាគី​ជា​មួយ​សម្ព័ន្ធមិត្តកូរ៉េខាងត្បូង​និង​ជប៉ុន​របស់​យើង»។​ ​

សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ថែម​ទៀត​ថា​ «កិច្ចសហប្រតិបត្តិការត្រី​ភាគី​នេះ ​បាន​បង្ហាញ​ពី​តម្លៃ​និង​ការ​តាំង​ចិត្ត​រួមគ្នា​របស់យើង​ ប្រឆាំង​នឹង​ប្រទេស​ណាដែលមាន​បំណង​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់ស្ថិរភាពក្នុង​តំបន់»។​

ទន្ទឹម​នឹង​នេះ​ដែរ​ ​ក្រសួង​ការពារ​ជាតិ​ជប៉ុននិយាយ​ថា​ ​សមយុទ្ធ​យោធា​នេះ​ បាន​បង្ហាញ​ពី«ការ​ប្តេជ្ញាចិត្តរបស់​ប្រទេស​ទាំង​៣​ ក្នុង​ការការពារវិបុលភាព​និង​សន្តិសុខ​រួម​របស់​យើង​ ក៏​ដូច​ជា​ការ​ពង្រឹងនូវ​សណ្តាប់ធ្នាប់ពិភពលោកមួយ​ ដែល​ផ្អែក​លើប្រព័ន្ធ​ច្បាប់»៕​

XS
SM
MD
LG