ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កូរ៉េ​ខាង​ជើង​ព្រលះ​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​រវាង​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង


រូបភាពឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ Kim Jong Un អង្គុយ​មើល​កាំជ្រួច​មីស៊ី​ល Hwasong-12 ដែល​ត្រូវ​បាន​បាញ់។
រូបភាពឯកសារ៖ មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​ Kim Jong Un អង្គុយ​មើល​កាំជ្រួច​មីស៊ី​ល Hwasong-12 ដែល​ត្រូវ​បាន​បាញ់។

នៅ​ថ្ងៃ​អាទិត្យ​នេះ ប្រទេស​កូរ៉េ​ខាង​ជើង​បាន​ព្រលះ​សហរដ្ឋ​អាមេរិក និង​ប្រទេស​កូរ៉េ​ខាង​ត្បូង​ថា​ជា «អ្នក​សង្គ្រាម​និយម‍»។ ការ​ព្រលះ​របស់​កូរ៉េ​ខាង​ជើង​នេះ​បាន​ធ្វើ​ឡើង​ក្នុង​រយៈពេល​មួយ​ថ្ងៃ​មុន​ពេល​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ធ្វើ​សមយុទ្ធ​យោធា​ជើង​អាកាស​រួម​គ្នា​ដ៏​ធំ​បង្អស់​មួយ​មិន​ដែល​មាន​ពី​មុន​មក។ កូរ៉េ​ខាង​ជើង​បាន​បន្ថែម​ថា ការ​ធ្វើ​សមយុទ្ធ​នេះ​អាច​ធ្វើ​ឲ្យ​ផ្ទុះ​សង្គ្រាម​នុយក្លេអ៊ែរ​កើត​ឡើង​បាន។

ការ​ថ្លែង​ដូច​នេះ​របស់​កូរ៉េ​ខាង​ជើង បាន​ធ្វើ​ឡើង​ពេល​ដែល​ទីប្រឹក្សា​សន្តិសុខ​ជាតិ​សេតវិមាន​សហរដ្ឋ​អាមេរិក​លោក H. R. McMaster បាន​ព្រមាន​អំពី​លទ្ធភាព​កើន​ឡើង​ដែល​អាច​កើត​មាន​សង្គ្រាម​ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ជើង។

សមយុទ្ធ​រយៈពេល ៥ ថ្ងៃ ដែល​មាន​ឈ្មោះ​ថា Vigilant Ace នេះ នឹង​មាន​ការ​ចូលរួម​ពី​យន្តហោះ​ចម្បាំង​ប្រហែល ២៣០ គ្រឿង ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​ច័ន្ទ​ស្អែក​នេះ គឺ​ក្នុង​រយៈពេល ៥ ថ្ងៃ​ក្រោយ​មក បន្ទាប់ពី​កូរ៉េ​ខាង​ជើង​បាន​បាញ់​សាកល្បង​គ្រាប់​ផ្លោង​មីស៊ីល​ឆ្លង​ទ្វីប​មួយ​គ្រាប់​ដែល​ត្រូវ​បាន​ជឿជាក់​ថា មាន​សមត្ថភាព​អាច​ហោះ​ដល់​ដែនដី​របស់​សហរដ្ឋ​អាមេរិក ដែល​នេះ​ជា​ការ​ប្រឆាំង​ថ្មី​មួយ​ទៀត​ចំពោះ​ប្រធានាធិបតី​អាមេរិក​លោក Donald Trump។

សារព័ត៌មាន Rodong របស់​គណបក្ស​កាន់​អំណាច​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​រិះគន់​ការ​ធ្វើ​សមយុទ្ធ​ដែល​គ្រោង​នឹង​ធ្វើ​នេះ​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា៖ «សមយុទ្ធ​នេះ​ជា​ការ​បង្កហេតុ​បើក​ចំហ​ដែល​ប្រើ​គ្រប់​ធនធាន និង​យុទ្ធសាស្ត្រ​ទាំង​អស់​ដើម្បី​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង ដែល​អាច​ឈាន​ទៅ​ដល់​សង្គ្រាម​នុយក្លេអ៊ែរ​ក្នុង​ពេល​ណា​មួយ​ជាក់​ជា​មិន​ខាន‍‍»។

សារព័ត៌មាន​នោះ​បាន​បន្ថែម​ទៀត​ថា៖ «សហរដ្ឋ​អាមេរិក និង​អាយ៉ង​កូរ៉េ​ខាង​ត្បូង ដែល​ជា​អ្នក​សង្គ្រាម​និយម​ទាំង​ពីរ​នេះ ត្រូវ​ចាំ​ទុក​ក្នុង​ចិត្ត​ថា ការ​ធ្វើ​សមយុទ្ធ​យោធា​ប្រឆាំង​នឹង​កូរ៉េ​ខាង​ជើង​គឺ​ជា​អំពី​ឆ្កួត​លីលា​ដែល​បំផ្លាញ​ខ្លួន​ឯង​យ៉ាង​ឆាប់​រហ័ស​ដូច្នេះ​ដែរ‍»៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG