ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​ខ្វែង​គំនិត​គ្នា​ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម


លោក Kim Hyung-chong រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាង​ត្បូង​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រសួង​ការបរទេស​ នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​ខាង​ត្បូង​ កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។
លោក Kim Hyung-chong រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាង​ត្បូង​ថ្លែង​នៅ​ក្នុង​សន្និសីទ​កាសែត​នៅ​ក្រសួង​ការបរទេស​ នៅ​ក្នុង​ក្រុង​សេអ៊ូល ប្រទេស​ខាង​ត្បូង​ កាលពី​ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៧។

នៅ​ក្នុង​សប្ដាហ៍​នេះ រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង បាន​ពន្យារ​ពេល​ការ​ទាមទារ​របស់​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ការ​ចរចា​ឡើង​វិញ​អំពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA រវាង​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​ទាំង​ពីរ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump បាន​រិះគន់​ម្ដង​ហើយ​ម្ដង​ទៀត​ទៅ​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​សហរដ្ឋ​អាមេរិក ដែល​មាន​អាយុកាល ៥ ឆ្នាំ​នេះ ថា​ជា​កិច្ច​ព្រមព្រៀង​ដ៏​អាក្រក់​មួយ ដែល​បាន​បង្ក​ឲ្យ​មាន​នូវ​ឱនភាព​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ចំនួន ២៧ ពាន់​លាន​ដុល្លារ​អាមេរិក ជាមួយ​នឹង​ប្រទេស​កូរ៉េ​ខាង​ត្បូង​កាល​ពី​ឆ្នាំ​មុន។

លោក Trump ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា រដ្ឋបាល​របស់​លោក​អាច​មាន​ជម្រើស​ពីរ​ចំពោះ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ គឺ​អាច​ចរចា​ឡើង​វិញ ឬ​ក៏​បញ្ចប់​កិច្ច​ព្រមព្រៀង​នេះ​តែ​ម្ដង។

ដោយសារ​ការ​ទាមទារ​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ជំនួប​ពិភាក្សា​ពិសេស​ដំបូង​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ តាម​រយៈ​ការ​ធ្វើ​សន្និសីទ​តាម​វីដេអូ រវាង​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង លោក Kim Hyun Chong និង​អ្នក​តំណាង​ពាណិជ្ជកម្ម​របស់​សហរដ្ឋ​អាមេរិក លោក Robert Lighthizer ដើម្បី​ចរចា​អំពី​ចំណុច​មួយ​ចំនួន​ដែល​ត្រូវ​កែប្រែ​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ។

បន្ទាប់​មក លោក​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​កូរ៉េ​ខាង​ត្បូង​បាន​បញ្ជាក់​ថា ភាគី​ទាំង​ពីរ​មិន​មាន​ការ​ឯកភាព​គ្នា​លើ​តម្រូវការ​ក្នុង​ការ​កែប្រែ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​នេះ​ទេ។

មន្ត្រី​រដ្ឋាភិបាល​កូរ៉េ​ខាង​ត្បូង​នៅតែ​រក្សា​គោល​ជំហរ​របស់​ខ្លួន​ថា ឱនភាព​ពាណិជ្ជកម្ម​ទ្វេភាគី​នេះ គឺ​មិន​មែន​បណ្ដាល​មក​ពី​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី FTA នេះ​ទេ ប៉ុន្តែ​គឺ​បណ្ដាល​មក​ពី​សេដ្ឋកិច្ច​មិន​សូវ​ល្អ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង ដោយសារតែ​តម្រូវការ​សម្រាប់​ការ​នាំ​ចូល​មាន​ការ​ធ្លាក់​ចុះ ដែល​ផ្ទុយ​ពី​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​ដែល​មាន​លក្ខណៈ​រឹងប៉ឹង​ជាង​សេដ្ឋកិច្ច​កូរ៉េ​ខាង​ត្បូង៕

XS
SM
MD
LG