ជនសង្ស័យអាយុ២០ឆ្នាំ ត្រូវបានចាប់ខ្លួនហើយពាក់ព័ន្ធនឹងការបាញ់ប្រហារដោយសេរីនៅក្នុងផ្សារទំនើបមួយនៅរដ្ឋវ៉ាស៊ីនតោន រដ្ឋនៅភាគពាយ័ព្យរបស់អាមេរិក នេះបើយោងតាមក្រុមអជ្ញាធរដែលបានថ្លែងឲ្យដឹង។
ជនសង្ស័យឈ្មោះ Arcan Cetin មកពីទីក្រុង Oak Harbor រដ្ឋវាស៊ីនតោន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ជិត២៤ម៉ោងក្រោយមានការតាមរកចាប់ខ្លួនជននេះក្នុងលក្ខណៈទ្រង់ទ្រាយធំ។ ជនអន្តោប្រវេសន៍មកពីតួកគីរូបនេះត្រូវបានរៀបរាប់ខុសពីដំបូងដោយថាជនសង្ស័យនេះជាពួកឡាទីន ក្រោយពេលបាញ់ប្រហារនោះ។ គេមិនទាន់បានដឹងពីមូលហេតុនៃការបាញ់ប្រហារនេះនៅឡើយទេ។
ក្រុមមន្ត្រីបានថ្លែងថា Cetin ត្រូវបានចាប់ខ្លួននៅលើផ្លូវ Oak Harbor ដោយប៉ូលិសមួយរូបដែលទទួលបានដំណឹងថា Cetin រស់នៅក្នុងតំបន់នោះ។
ប៉ូលិសដែលចាប់ខ្លួន Cetin បានថ្លែងថា ជនសង្ស័យមានសភាពដូចខ្មោចឆៅ នៅពេលដែលត្រូវបានចាប់ខ្លួននោះ។
Cetin បានបាញ់សម្លាប់ស្ត្រី៤នាក់និងបុរសម្នាក់នៅក្នុងហាង Macy ដែលស្ថិតនៅក្នុងផ្សារទំនើប Cascade នៃទីក្រុង Burlington ដែលស្ថិតនៅចម្ងាយប្រមាណ១០០គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុង Seattle៕