ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​បាញ់​ប្រហារ​របស់​ប៉ូលិស​បាន​បង្ក​ឲ្យ​មាន​បាតុកម្ម​ផ្ទុះ​ឡើង​នៅ​ក្នុង​ទីក្រុង​ Charlotte សហរដ្ឋ​អាមេរិក


ប៉ូលិស​បាញ់​ផ្សែង​ទឹក​ភ្នែក​ នៅ​ពេល​ដែល​បាតុករ​ប្រមូល​ផ្តុំ​គ្នា​ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​របស់​ប៉ូលិស​ទៅ​លើ​លោក Keith Lamont Scott នៅ​ក្នុង​ក្រុង Charlotte កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។
ប៉ូលិស​បាញ់​ផ្សែង​ទឹក​ភ្នែក​ នៅ​ពេល​ដែល​បាតុករ​ប្រមូល​ផ្តុំ​គ្នា​ បន្ទាប់​ពី​មាន​ការ​បាញ់​ប្រហារ​របស់​ប៉ូលិស​ទៅ​លើ​លោក Keith Lamont Scott នៅ​ក្នុង​ក្រុង Charlotte កាលពី​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦។

ក្រុម​បាតុករ​ប៉ះ​ទង្គិច​ជាមួយ​នឹង​ប៉ូលិស​ ហើយ​បាន​បិទ​មហាវិថី​ដ៏​ធំ​មួយ​ពេញ​មួយ​យប់​នៅ​ទីក្រុង​ Charlotte ដែល​ជា​ទីក្រុង​ភាគ​ខាង​កើត​ ស្ថិត​ក្នុង​រដ្ឋ​ North Carolina សហរដ្ឋ​អាមេរិក​ បន្ទាប់​ពី​មន្ត្រី​ប៉ូលិស​ស្បែក​ខ្មៅ​មួយ​រូប​បាន​បាញ់​សម្លាប់​បុរស​ស្បែក​ខ្មៅ​មួយ​រូប​នៅ​ក្នុង​បន្ទប់​ជួល​មួយ។​ ការ​ប៉ះ​ទង្គិច​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​រាប់​សិប​នាក់​រង​របួស​ រួម​ទាំង​មន្ត្រី​ប៉ូលិស​១៦នាក់​ផង​ដែរ។​

ប៉ូលិស​បាន​ថ្លែង​ថា​ ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​កាលពី​រសៀល​ថ្ងៃ​អង្គារ​ ហើយ​ពួក​គេ​កំពុង​ស្វែង​រក​អ្នក​ផ្សេង​ទៀត​ ហើយ​បាន​ឃើញ​លោក​ Keith Lamont Scott អាយុ​៤៣ឆ្នាំ​ ចេញ​ពី​រថយន្ត​ជាមួយ​នឹង​កាំភ្លើង។​

ស្នង​ការ​ប៉ូលិស​ស្រុក​ Mecklenburg នៃ​ទីក្រុង​ Charlotte លោក​ Kerr Putney បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ មន្ត្រី​ប៉ូលិស​ដែល​បាន​បាញ់​សម្លាប់​លោក​ Scott ក្នុង​គ្រា​នោះ​លោក​មាន​អារម្មណ៍​ថា​មាន​ការ​គំរាម​កំហែង​មួយ​ប្រុង​នឹង​កើត​មាន​ឡើង។​ ប៉ូលិស​បាន​បដិសេធ​មិន​ផ្តល់​ព័ត៌មាន​ពិស្តារ​ទៅ​លើ​ម៉ាក​កាំភ្លើង​នោះ​ទេ។​

ក្រុម​គ្រួសារ​របស់​លោក​ Scott បាន​ថ្លែងថា​លោក​មិន​មាន​អាវុធ​នោះ​ទេ។ ស្ត្រី​ម្នាក់​ដែល​អះអាង​ថា​ខ្លួន​គឺ​ជា​កូន​របស់​ Scott បាន​ថ្លែងថា​ ឪពុក​របស់​នាង​ពេល​នោះ​កំពុង​អាន​សៀវភៅ​ធម្មតា​នៅ​ក្នុង​ឡាន​ នៅ​ពេល​ដែល​លោក​ត្រូវ​បាន​ប៉ូលិស​បាញ់​សម្លាប់។​ វីដេអូ​ផ្សាយ​ផ្ទាល់​មួយ​ដែល​បាន​ចែក​ចាយ​ពាស​ពេញ​បណ្តាញ​សង្គម​ហ្វេសប៊ុកបាន​បង្ហាញ​ថា​ កូន​ស្រី​របស់​លោក​ Scott​ ថ្លែង​ថា​ លោក​កំពុង​ចាំ​រថយន្ត​ដឹក​កូន​ប្រុស​របស់​លោក​ទៅ​សាលារៀន​ នៅ​ពេល​ដែល​ប៉ូលិស​មក​ដល់​ ហើយ​បាន​បាញ់​សម្លាប់​លោក​ចំនួន​៤គ្រាប់។​ នាង​ក៏​បាន​ថ្លែងថា​លោក​ Scott ជា​មនុស្ស​ពិការ។​ ប៉ូលិស​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទៅ​លើ​វីដេអូ​នេះ​នោះ​ទេ៕

XS
SM
MD
LG