ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ធ្វើ​ទស្សនកិច្ច​ទៅ​ប៉ាគីស្ថាន​ដើម្បី​ពិភាក្សា​អំពី​សន្តិភាព​


រូបឯកសារ៖ ប្រតិភូ​សហរដ្ឋ​អាមេរិក​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា John McCain ថត​រូប​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ប៉ាគីស្ថាន កាល​ពី​ឆ្នាំ​មុន។
រូបឯកសារ៖ ប្រតិភូ​សហរដ្ឋ​អាមេរិក​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា John McCain ថត​រូប​នៅ​មូលដ្ឋាន​ទ័ព​អាកាស​ប៉ាគីស្ថាន កាល​ពី​ឆ្នាំ​មុន។

ក្រុម​តំណាង​រាស្ត្រ​សំខាន់ៗ​មួយ​ចំនួន​របស់​អាមេរិក​ដែល​ដឹកនាំ​ដោយ​លោក​សមាជិក​ព្រឹទ្ធសភា ​John McCain ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ប៉ាគីស្ថាន​កាល​ពី​ថ្ងៃ​អាទិត្យ ដែល​នៅ​ទីនោះ​ពួកគេ​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​និង​យោធា​កំពូលៗ ដើម្បី​ពិភាក្សា​អំពី​ចំណង​ទ្វេភាគី កិច្ច​សហ​ប្រតិបត្តិការ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​លើក​កម្ពស់​សន្តិភាព​និង​សន្តិសុខ​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។​

ទស្សនកិច្ច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ខណៈ​ដែល​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ កំពុង​តែ​ត្រៀម​បញ្ចេញ​យុទ្ធសាស្ត្រ​សង្គ្រាម​ថ្មី​មួយ​នៅ​អាហ្វហ្គានីស្ថាននៅ​ចុង​ខែ​នេះ​ ខណៈ​ដែល​មាន​ការ​ចោទ​ប្រកាន់​ថា ដែន​ជម្រក​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន​គឺ​កំពុង​តែ​ជួយ​ការពារ​ក្រុម​តាលីបង់​និង​បង្កើន​ក្រុម​ឧទ្ទាម។

សមាជិក​ព្រឹទ្ធសភា​អាមេរិក​បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​នៅ​ឯ​ក្រសួង​ការបរទេស ដែល​មន្ត្រី​ខាង​ប៉ាគីស្ថាន​គឺ​ដឹកនាំ​ដោយ​ទីប្រឹក្សា​ផ្នែក​គោលនយោបាយ​ការបរទេស លោក Sartaj Aziz។ លោក Aziz បាន​ថ្លែង​នៅ​ក្នុងសេចក្តី​ថ្លែងការណ៍​ផ្លូវការ​មួយ​បន្ទាប់​ពី​កិច្ចប្រជុំ​នេះ​បាន​បញ្ចប់។ ​

សេចក្តី​ថ្លែងការណ៍​នោះ​បាន​ឲ្យ​ដឹង​ថា ​លោក Aziz បាន​ថ្លែង​ទៅ​កាន់​គណប្រតិភូ​នេះ​អំពី​ជោគជ័យ​របស់​កងកម្លាំង​សន្តិសុខ​ប៉ាគីស្ថាន​ចំពោះ​ការ​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម​និង​បាន​ប្រាប់​ដល់​ពួកគេ​ថា «បណ្តាញ​ភេរវកម្ម​ត្រូវ​បាន​កម្ចាត់ ហើយ​ដែន​ជម្រក​ក្រុម​ឧទ្ទាម​ក៏​ត្រូវ​បាន​កម្ចាត់​ដែរ‍»។

លោក​ទីប្រឹក្សា​ Aziz ​ក៏​បាន​ថ្លែង​ទៅ​កាន់​គណប្រតិភូ​ទៀត​ថា ប្រទេស​ប៉ាគីស្ថាន​ទន្ទឹង​រង់ចាំ​ការ​សហការ​គ្នា​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ទៅ​លើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​នានា ដែល​មាន​គោល​បំណង​លើក​កម្ពស់​ភាព​ស្ថិតស្ថេរ​និង​ភាព​រុងរឿង​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG