ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​អាមេរិក​នឹង​បោះ​ឆ្នោត​នៅ​ថ្ងៃ​ត្រង់​ថ្ងៃ​ចន្ទ​នេះ​លើ​ការ​បើក​រដ្ឋាភិបាល​ឡើង​វិញ


លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគ​ច្រើន​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ស្តាប់​សំណួរ​របស់​អ្នក​កាសែត​ នៅ​ពេល​លោក​ដើរ​ទៅ​ការិយាល័យ​របស់​គាត់ កាលពី​ថ្ងៃទី២១ ខែមករា​ ឆ្នាំ២០១៨។
លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគ​ច្រើន​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ស្តាប់​សំណួរ​របស់​អ្នក​កាសែត​ នៅ​ពេល​លោក​ដើរ​ទៅ​ការិយាល័យ​របស់​គាត់ កាលពី​ថ្ងៃទី២១ ខែមករា​ ឆ្នាំ២០១៨។

លោក Mitch McConnell មេដឹកនាំ​សំឡេង​ភាគ​ច្រើន​ខាង​គណបក្ស​សាធារណរដ្ឋ​នៃ​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក បាន​កំណត់​ធ្វើ​ការ​បោះ​ឆ្នោត​នៅ​ពេល​ថ្ងៃ​ត្រង់​នា​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ឈាន​ទៅ​ដល់​ការ​បើក​រដ្ឋាភិបាល​ឡើង​វិញ។

សមាជិក​សភា​នឹង​ធ្វើ​ការ​បោះ​ឆ្នោត​លើ​ច្បាប់​ថវិកា​ថ្មី​បណ្ដោះ​អាសន្ន​មួយ​ដើម្បី​ផ្គត់ផ្គង់​ការ​ចំណាយ​របស់​រដ្ឋាភិបាល​សម្រាប់​រយៈពេល​យ៉ាង​តិច ៣ សប្ដាហ៍​ទៅ​មុខ​ទៀត។

មេដឹកនាំ និង​សមាជិក​នៃ​គណបក្ស​ទាំង​ពីរ​បាន​ចំណាយ​ពេល​ពេល​មួយ​ថ្ងៃ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដើម្បី​ពិភាក្សា​គ្នា​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​ភាព​ជាប់​គាំង​ពាក់ព័ន្ធ​នឹង​បញ្ហា​អន្តោប្រវេសន៍ ដែល​ជា​បញ្ហា​មួយ​បង្អាក់​ដល់​ការ​អនុម័ត​ច្បាប់​ថវិកា​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មួយ​ផ្នែក​ធំ​ត្រូវ​បិទ​ដំណើរការ។

កាល​ពី​ព្រឹក​ថ្ងៃ​អាទិត្យ​ម្សិលមិញ អ្នក​សម្របសម្រួល​លោកស្រី Susan Collins ដែល​ជា​សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ Maine បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា សហសេវិក​របស់​លោកស្រី​ចំនួន ២២ នាក់ ប្ដេជ្ញា​ថា​នឹង​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​ភាព​ជាប់​គាំង​នេះ។

សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​សាធារណរដ្ឋ​ប្រចាំ​រដ្ឋ South Carolina លោក Lindsay Graham បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា បញ្ហា​សំខាន់​គឺ​ថា លោក Mitch McConnell ចាំបាច់​ត្រូវ​យល់​ថា បន្ទាប់ពី​ច្បាប់​ថវិកា​បណ្ដោះ​អាសន្ន​នេះ​ត្រូវ​បាន​អនុម័ត ព្រឹទ្ធសភា​ត្រូវ​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​នៅ​ក្នុង​ផ្នែក​មួយ​នៃ​ច្បាប់​ថវិកា​រយៈពេល​វែង។

រដ្ឋសភា​បាន​អនុម័ត​ច្បាប់​ថវិកា​នេះ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន។ ប៉ុន្តែ សមាជិក​ព្រឹទ្ធសភា​ខាង​គណបក្ស​ប្រជាធិបតេយ្យ​កន្លង​មក​បាន​ប្រឆាំង ដោយ​ទាមទារ​ឲ្យ​មាន​ការ​ការពារ​ពី​ការ​បញ្ជូន​ចេញ​ពី​សហរដ្ឋ​អាមេរិក​នូវ​ជន​អន្តោប្រវេសន៍​វ័យ​ក្មេង​ដែល​បាន​ចូល​មក​ក្នុង​សហរដ្ឋ​អាមេរិក​ដោយ​ខុស​ច្បាប់​កាល​ពី​ពួកគេ​នៅ​ជា​កុមារ៕

XS
SM
MD
LG