ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព្រឹទ្ធសភា​ស.រ.អា​នឹង​បោះ​ឆ្នោត​អំពី​វិធានការ​ដើម្បី​បញ្ឈប់​ការ​បិទ​រដ្ឋាភិបាល


ទិដ្ឋភាព​ពេល​យប់​នៅ​សេត​វិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​​ពី​ថ្ងៃទី​២៣ មករា ២០១៩។
ទិដ្ឋភាព​ពេល​យប់​នៅ​សេត​វិមាន​ ក្នុង​រដ្ឋ​ធានី​វ៉ាស៊ីនតោន​ កាល​​ពី​ថ្ងៃទី​២៣ មករា ២០១៩។

ព្រឹទ្ធសភា​ស.រ.អា.​មាន​កំណត់​នឹង​បោះ​ឆ្នោត​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណបក្ស​នីមួយៗ​ដើម្បី​បញ្ឈប់​ការ​បិទ​ផ្នែក​ខ្លះ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដែល​នៅ​ពេល​នេះ​ចូល​ក្នុង​ខែ​ទី​ពីរ​។

ព្រឹទ្ធសភា​ស.រ.អា.​មាន​កំណត់​នឹង​បោះ​ឆ្នោត​អំពី​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​គណបក្ស​នីមួយៗ​ដើម្បី​បញ្ឈប់​ការ​បិទ​ផ្នែក​ខ្លះ​របស់​រដ្ឋាភិបាល​សហព័ន្ធ​ដែល​នៅ​ពេល​នេះ​ចូល​ក្នុង​ខែ​ទី​ពីរ​ហើយ​ ក៏ប៉ុន្តែ​គ្មាន​សំណើ​ណា​មួយ​នឹង​ទទួល​ការអនុម័ត​ងាយៗ​ក្នុង​សភា​ស.រ.អា.​ដើម្បី​បញ្ជូន​ទៅ​ឱ្យ​ប្រធានាធិបតី ដូណាល់ ត្រាំ​ ចុះ​ហត្ថលេខា​ទេ។​

ការ​បោះឆ្នោត​មួយ​ក្នុង​បណ្តា​ការ​បោះឆ្នោត​នៅ​ពេល​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​រួម​បញ្ចូល​ការ​ទាមទារ​ប្រាក់​៥,៧០០​លាន​ដុល្លារ​ដោយ​លោក​ ត្រាំ​ សម្រាប់​ការ​កសាង​ជញ្ជាំង​មួយ​នៅ​តាម​ព្រំដែន​រវាង​ស.រ.អា.​និង​ប្រទេស​ម៉ិកស៊ិក​ បូក​ទាំង​កំណែ​ទម្រង់​អន្តោប្រវេសន៍​មាន​កម្រិត​ នៅ​ក្នុង​កញ្ចប់​មួយ​ដើម្បី​ផ្តល់​ប្រាក់​កាស​សម្រាប់​ដំណើរ​ការ​រដ្ឋាភិបាល​សម្រាប់​រយៈ​ពេល​សេស​សល់​នៃ​ឆ្នាំ​សារពើ​ពន្ធ​បច្ចុប្បន្ន។

ព្រឹទ្ធសភា​ក៏​នឹង​បោះឆ្នោត​ដែរ​អំពី​សំណើ​មួយ​របស់​គណបក្ស​ប្រជាធិបតេយ្យ​ក្នុង​ការ​ផ្តល់​ប្រាក់​កាស​សម្រាប់​ដំណើរ​ការ​រដ្ឋាភិបាល​រហូត​ដល់​ថ្ងៃ​ទី​៨​ ខែ​កុម្ភៈ។

វិធានការ​នេះ​គ្មាន​ខ​ចែង​អំពី​សន្តិសុខ​ព្រំដែន​ឬ​អំពី​អន្តោប្រវេសន៍​ទេ​ ហើយ​បាន​ត្រូវ​រៀប​ចំឡើង​ដើម្បី​បើក​ទី​ភ្នាក់ងារ​សហព័ន្ធ​ជា​ថ្មី​ឡើង​វិញ ​និង​ផ្តល់​ពេល​វេលា​ឱ្យ​ពួក​មេដឹកនាំ​សភា​និង​សេតវិមាន​ពិភាក្សា​គ្នា​ឱ្យ​មាន​ដំណោះ​ស្រាយ​មួយ​អំពី​បញ្ហា​នៅ​សេស​សល់​ដែល​នាំ​ឱ្យ​មាន​ភាព​ទាល់​ច្រក​ខាង​ការ​ផ្តល់​ប្រាក់​កាល​ពី​ខែធ្នូ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG