ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការបរទេស​អាមេរិក​លុប​ចោល​សន្និសីទ​សន្តិសុខ​ព្រំដែន ​ស្រប​ពេល​មាន​ការ​បិទ​រដ្ឋាភិបាល


រូបឯកសារ៖ ស្លាកសញ្ញាក្រសួងការបរទេសអាមេរិក។ 
រូបឯកសារ៖ ស្លាកសញ្ញាក្រសួងការបរទេសអាមេរិក។ 

លិខិត​នោះ​បាន​បញ្ជាក់​ថា ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដោយសារតែ «ភាព​ស្រពិចស្រពិល​ពាក់ព័ន្ធ​នឹង​ការ​បិទ​រដ្ឋាភិបាល​អាមេរិក​មួយ​ផ្នែក​ដែល​នៅតែ​បន្ត»។

សន្និសីទ​អន្តរជាតិ​មួយ​អំពី​សន្តិសុខ​ព្រំដែន ដែល​នឹង​រៀបចំ​ឡើង​ដោយ​ក្រសួង​ការបរទេស​អាមេរិក ត្រូវ​បាន​លុប​ចោល ដោយសារតែ​ការ​បិទ​រដ្ឋាភិបាល​មួយ​ផ្នែក​ពាក់ព័ន្ធ​នឹង​រឿង​សន្តិសុខ​ព្រំដែន។

ក្រសួង​ការបរទេស​បាន​បញ្ជាក់​ថា អ្នក​ជំនាញ​ផ្នែក​គ្រប់គ្រង​ការ​នាំ​ចេញ និង​សន្តិសុខ​ព្រំដែន​ចំនួន ២៥០ នាក់ មក​ពី​ប្រទេស​ចំនួន ៨៥ ត្រូវ​គេ​រំពឹង​ថា ​នឹង​ចូលរួម​នៅ​ក្នុង​សន្និសីទ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ខែ​កុម្ភៈ​ខាង​មុខ​នេះ​នៅ​រដ្ឋធានី Edinburgh ប្រទេស​ស្កុតឡែន។

ទូរទស្សន៍ CNN គឺ​ជា​ទីភ្នាក់ងារ​ព័ត៌មាន​ដំបូង​បង្អស់ ដែល​បាន​រាយការណ៍​ថា អ្នកស្រី Kathryn Insley ប្រធាន​ការិយាល័យ​សហប្រតិបត្តិការ​គ្រប់គ្រង​ការ​នាំ​ចេញ​នៃ​ក្រសួង​ការបរទេស​អាមេរិក បាន​ផ្ញើ​លិខិត​មួយ​ច្បាប់​កាល​ពី​ថ្ងៃ​ទី ១៦ ខែ​មករា​កន្លង​ទៅ​នេះ ទៅ​ឲ្យ​ស្ថានទូត​សហរដ្ឋ​អាមេរិក​យ៉ាង​តិច ៥៥ នៅ​ទូទាំង​ពិភពលោក ដោយ​ស្នើ​ឲ្យ​ស្ថានទូត​អាមេរិក​ទាំង​នោះ​បញ្ជាក់​ប្រាប់​មន្ត្រី​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​នោះ​ដឹង​ថា សន្និសីទ​នេះ​ត្រូវ​បាន​លុប​ចោល។

លិខិត​នោះ​បាន​បញ្ជាក់​ថា ការ​សម្រេច​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ដោយសារតែ «ភាព​ស្រពិចស្រពិល​ពាក់ព័ន្ធ​នឹង​ការ​បិទ​រដ្ឋាភិបាល​អាមេរិក​មួយ​ផ្នែក​ដែល​នៅតែ​បន្ត»។ លិខិត​របស់​អ្នកស្រី Insley នេះ បាន​បន្ថែម​ថា មន្ត្រី​រដ្ឋាភិបាល​អាមេរិក «កំពុង​ធ្វើ​ការ​កំណត់​កាល​បរិច្ឆេទ​ថ្មី» ហើយ​នឹង​ទាក់ទង​ជាមួយ​នឹង​អ្នក​ចូលរួម «ភ្លាមៗ​នៅ​ពេល​ដែល​រដ្ឋាភិបាល​មាន​ដំណើរការ​ឡើង​វិញ»។

ការ​បិទ​រដ្ឋាភិបាល​អាមេរិក​មួយ​ផ្នែក​បាន​ចូល​ដល់​ថ្ងៃ​ទី ៣៣ ហើយ​នៅ​ថ្ងៃ​ពុធ​នេះ ដោយ​ប៉ះពាល់​មន្ត្រី​រដ្ឋាភិបាល​សហព័ន្ធ​ជាង ៨ សែន​នាក់នៅ​ទូទាំង​ប្រទេស។

រឿង​សន្តិសុខ​ព្រំដែន​គឺ​ជា​បញ្ហា​ចម្បង​នៃ​ការ​មើល​មុខ​គ្នា​មិន​ចំ​រវាង​លោក​ប្រធានាធិបតី Donald Trump និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ ដែល​ធ្វើ​ឲ្យ​មាន​ការ​បិទ​រដ្ឋាភិបាល​សហព័ន្ធ​មួយ​ផ្នែក​នេះ៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG