ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​កាន់​អំណាច​នៃ​ប្រទេស​ស៊ីមបាវ៉េ​និយាយ​ថា អតីត​អនុ​ប្រធានាធិបតី​ Mnangagwa ​នឹង​ធ្វើ​សច្ចា​ប្រណិធាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី


ពលរដ្ឋ​ស៊ីមបាវ៉េ​អបអរសាទរ​នៅ​ខាង​ក្រៅ​អគារ​សភា​ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា លោក​ប្រធានាធិបតី Robert Mugabe បាន​លាលែង​ពី​តំណែង នៅ​ក្នុង​ក្រុង Harare ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។
ពលរដ្ឋ​ស៊ីមបាវ៉េ​អបអរសាទរ​នៅ​ខាង​ក្រៅ​អគារ​សភា​ភ្លាមៗ​បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ថា លោក​ប្រធានាធិបតី Robert Mugabe បាន​លាលែង​ពី​តំណែង នៅ​ក្នុង​ក្រុង Harare ប្រទេស​ស៊ីមបាវ៉េ កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧។

មនុស្ស​ម្នា​នាំ​គ្នាចេញ​មកដើរ​តាម​ផ្លូវ​នៅ​ក្នុង​រដ្ឋធានី​ Harare នៃ​ប្រទេស​ស៊ីមបាវ៉េ​នៅថ្ងៃ​អង្គារ​ដើម្បី​អបអរ​សារទរ បន្ទាប់​ពី​លោក​ប្រធានាធិបតី​ Robert Mugabe ​លា​ចេញ​ពី​តំណែង ក្រោយ​ពី​បាន​កាន់​អំណាច​អស់​ពេល​៣៧​ឆ្នាំ​មក។

អតីត​អនុ​ប្រធានាធិបតី​របស់​លោក​គឺលោក​ Emmerson Mnagagwa ​នឹងធ្វើ​សច្ចា​ប្រណិធាន​ឡើង​កាន់តំណែង​ជា​ប្រធានាធិបតី នៅថ្ងៃ​ពុធ ឬ ព្រហស្សតិ៍ នេះ​បើ​តាម​សម្តី​របស់​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​នៅ​ក្នុង​គណបក្ស​កាន់​អំណាច ZANU-PF ។

សំឡេង​ស៊ីផ្លេ​រថ​យន្តលាន់​កង​រំពង​ ស្រប​ពេល​ដែលមនុស្ស​ម្នា​នាំ​គ្នា​រាំ​រែក ហ៊ោរ​កញ្ជ្រៀវ ដើម្បី​អបអរ​សារទរ​ចំពោះ​ដំណឹង​ថា​លោក​ Mugabe ​ចេញ​ពី​តំណែង ដែល​លោក​បាន​ប្រកាស​នៅ​ក្នុង​លិខិត​មួយ​ច្បាប់ អាន​ដោយ​ប្រធាន​រដ្ឋ​សភានោះ។

បុរស​ម្នាក់​បាន​និយាយ​ប្រាប់​វីអូអេ​ផ្នែក​ផ្សាយ​ជា​ភាសា​ស៊ីមបាវ៉េ​ថា នេះ​ជាដំណោះ​ស្រាយ​មួយ យើង​រំភើប​ខ្លាំង​ណាស់ ក្នុង​នាម​ជា​ពល​រដ្ឋ​ស៊ីមបាវ៉េ ​ហើយ​យើង​ចង់​អរគុណ​ព្រះ​ជា​ម្ចាស់។ ការ​បន់​ស្រន់​របស់​យើង​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ យើង​បាន​រង​គ្រោះ​យ៉ាង​ខ្លាំង​អស់​ពេល​៣៧​ឆ្នាំ។ លោក​ប្រធាន​សភា Jacob Mudenda ​បាន​អាន​លិខិត​លាចេញ​ពីតំណែង​នោះ ភ្លា​មៗ​បន្ទាប់​ពី​សភា​ចាប់​ផ្តើម​ដំណើរការ​ដក​ហូត​តំណែង​ពី​លោក​ Mugabe។ ទាំងប្រធានាធិបតី Mugabe និង​ការិយាល័យ​ប្រធានាធិបតី មិនបានទទួល​ស្គាល់​ថា​ មាន​លិខិត​ពិត​ឬ​មិន​ពិត​នោះ​ទេ ហើយ​ក៏​មិន​បាន​ធ្វើ​ការ​បដិសេធ​ផង​ដែរ។ លោក Mugabe ដែល​មាន​អាយុ​៩៣​ឆ្នាំ​នោះ បាន​គ្រប់​គ្រង​ប្រទេស​ ស៊ីមបាវ៉េ ​ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​ទទួល​ឯករាជ្យ​ពី​ប្រទេស​អង់​គ្លេស កាល​ពីឆ្នាំ​១៩៨០មក៕

XS
SM
MD
LG