ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​នឹង​ពិភាក្សា​ជាមួយ​ណាតូ​ពី​ការឈ្លាន​ពាន​របស់​​រុស្ស៊ី


លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​មុន​កិច្ចប្រជុំ​មួយ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​អង្គការ​ណាតូ នៅ​ទីស្នាក់ការ​ណាតូ​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។
លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson បាន​ថ្លែង​ទៅ​កាន់​សារព័ត៌មាន​មុន​កិច្ចប្រជុំ​មួយ​របស់​រដ្ឋ​មន្ត្រី​ការបរទេស​នៃ​អង្គការ​ណាតូ នៅ​ទីស្នាក់ការ​ណាតូ​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៧។

លោក​រដ្ឋមន្ត្រី​ការបរទេស ​Rex Tillerson​ មាន​ប្រសាសន៍​ថា​ លោក​នឹង​ពិភាក្សា​ពីការ «ចូល​ឈ្លានពាន​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន‍» នៅពេល​លោក​ជួបប្រជុំ​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​អង្គការ​ណាតូ​នៅ​ថ្ងៃសុក្រ។​

បន្ទាប់ពី​បាន​មក​ដល់​ទីក្រុង​ប្រ៊ុចសែល​ លោក​រដ្ឋ​មន្ត្រី​បាន​និយាយ​ថា​លោក​មើល​ឃើញ​ពី​ចំណុច​សំខាន់​ចំនួន​បី​ដែល​នឹង​ត្រូវ​យក​មក​ពិភាក្សា។ ចំណុច​ទាំង​នោះ​មាន​ធនធាន​របស់​អង្គការ​ណាតូ​ប្រើ​ប្រាស់​សម្រាប់​បេសកកម្ម​នេះ ការ​ប្រយុទ្ធ​របស់​អង្គការ​នេះ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម ក្នុង​នោះ​មាន​ក្រុម​រដ្ឋ​ឥស្លាម និង​តួនាទី​របស់​អង្គការ​ណាតូ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប។ ជាពិសេស​នោះ គឺ​នៅ​តំបន់​អឺរ៉ុប​ខាង​កើត​ដើម្បី​ឆ្លើយ​តប​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ និង​កន្លែង​ដទៃ​ទៀត។

អត្ថាធិប្បាយ​ពាក់​ព័ន្ធ​នឹង​ទីក្រុង​មូស្គូ​នេះ​គឺ​ជា​ជំហរ​ដ៏​ខ្លាំង​បំផុត​មួយ​ចំនួន​ដែល​រដ្ឋបាល​លោក​ប្រធានាធិបតី​ត្រាំ​បាន​បញ្ចេញ​ចាប់​តាំង​ពី​ចូលកាន់​អំណាច​ក្នុង​ខែ​មករា។

ដំណើរ​ទស្សនកិច្ច​របស់​លោក​ Tillerson ​ទៅ​ទីក្រុង​ប្រ៊ុចសែល​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​មាន​ជំនួប​ជាមួយ​នឹង​មន្ត្រី​ជាន់​ខ្ពស់​តួកគី​នៅក្នុង​ទីក្រុង​អង់ការ៉ា។

បន្ទាប់ពី​ជួប​ជាមួយ​នឹង​លោក​ប្រធានាធិបតី​តួកគី​ Tayyip Erdogan ​និង​ថ្នាក់​ដឹកនាំ​ដទៃ​ទៀត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ លោកTillerson បាន​សរសើរតួកគី​ថា​ជា​សម្ព័ន្ធមិត្ត​ដ៏​គួរ​ឱ្យ​ទុកចិត្ត​បាន។

លោក​ Tillerson ​បាន​គូស​បញ្ជាក់​ពី​សារៈសំខាន់​របស់​ប្រទេស​តួកគី​ក្នុង​ការ​ប្រយុទ្ធ​នឹង​ក្រុម​រដ្ឋ​ឥស្លាម៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG