ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក Tillerson ហៅ​អំពើ​ហិង្សា​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ថា​ជា​ការ​បោស​សម្អាត​ពូជសាសន៍


លោក​រដ្ឋ​មន្ត្រី​ការបរទេស​អាមេរិក Rex Tillerson ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ ក្នុង​សន្និសីទ​មួយ​នៅ​ក្នុង​សេតវិមាន កាលពី​ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៧។

រដ្ឋ​មន្ត្រី​ការ​បរទេស​សរអា Tillerson ថ្លែង​ថា អំពើ​ហិង្សា​នៅ​រដ្ឋ​ Rakhine នៃ​ប្រទេស​មីយ៉ាន់ម៉ា ដែល​សំដៅ​ទៅ​លើជនជាតិ​រ៉ូហ៊ីងយ៉ាដែល​កាន់​សាសនា​ឥស្លាម​នោះ ថា​ជា​ការ​បោស​សម្អាត​ពូជ​សាសន៍។

«ក្រោយពី​ការ​វិភាគ​យ៉ាង​ប្រុង​ប្រយ័ត្ន និង​ល្អិត​ល្អន់​លើ​ព័ត៌មាន​ដែល​ទទួល​បានរួច​មក វា​ជា​ការ​ច្បាស់​លាស់​ណាស់​ដែល​ថា​ស្ថាន​ការណ៍​នៅ​រដ្ឋ​ Rakhine ​ជា​ការ​បោស​សម្អាត​ពូជ​សាសន៍​ប្រឆាំង​លើ​ជន​ជាតិ​រ៉ូហ៊ីងយ៉ា» នេះ​ជា​អ្វី​ដែល​លោក Tillerson បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការ​ណ៍​មួយ​កាល​ពី​ថ្ងៃ​ពុធ។

ក្រុម​មន្ត្រី​សរអា​បាន​ធ្វើការ​ស៊ើប​អង្កេត​ជា​បន្ត​បន្ទាប់រក​មូលហេតុ​ដែល​នៅ​ពី​ក្រោយ​ការ​វាយ​ប្រហារ​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​រាប់​រយ​នាក់​ស្លាប់ ​និង​បាន​បង្ខំ​ឲ្យ​មនុស្ស​ជាង ៦​សែន​នាក់ រត់​ឆ្លង​ដែន​ចូល​ក្នុង​ជំរំ​នាៗ​ក្នុង​ប្រទេស​បង់ក្លាដែស។

សេចក្តី​ថ្លែង​ការ​ណ៍​នៅ​ថ្ងៃ​ពុធ​នេះ កត់​សម្គាល់​ជា​លើក​ទីមួយ​ដែល​ក្រសួង​ការ​បរទេស​អាមេរិក បាន​ចាត់​ទុក​អំពើ​ហិង្សា​នោះ​ថា​ជា​ការ​បោស​សម្អាត​ពូជ​សាសន៍។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នោះ លោក​រដ្ឋ​មន្ត្រី​ការ​បរទេស បាន​កត់​សម្គាល់​ថា​សរអា​នឹង​ធ្វើ​ការ​ជា​បន្ត​ជាមួយ​និង​អសប ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​វិបត្តិ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ហើយ​នឹង​ស្វែង​រក​ការ​ទទួល​ខុសត្រូវ​តាម​ច្បាប់​របស់​សរអា ដែល​មាន​រួមទាំង​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌ​កម្ម​ជាក់​លាក់ផង៕

XS
SM
MD
LG