ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក​រិះគន់​រុស្ស៊ី​ចំពោះ​ការ​គាំទ្រ​លោក​ប្រធានាធិបតី​ស៊ីរី


លោក​រដ្ឋ​មន្រ្តី​ការបរទេស​អាមេរិក John Kerry ថ្លែង​ពី​អនាគត​នៃ​ «ទំនាក់ទំនង​ឆ្លង​មហាសមុទ្រ​អាត្លង់ទិច​ ក្នុង​ព្រឹត្តិការណ៍​មួយ​ក្នុង​ក្រុង​ប្រ៊ុចសែល កាលពី​ថ្ងៃទី៤​ ខែតុលា ឆ្នាំ២០១៦។

លោក​រដ្ឋ​មន្ត្រី​ការ​បរទេស​ស.រ.អា John Kerry បាន​រិះគន់​ប្រទេស​រុស្ស៊ី​អំពី​ «សេចក្តី​សម្រេច​គ្មាន​ការ​ទទួល​ខុស​ត្រូវ និង​មិន​ប្រកប​ដោយ​គតិបណ្ឌិត» របស់​ប្រទេស​នេះ​ក្នុង​ការ​គាំទ្រ​ប្រធានាធិបតីស៊ីរី​ Bashar al-Assad ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា​ កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ចប់​សង្គ្រាម​ក្នុង​ប្រទេស​ស៊ីរី​ត្រូវ​មាន​ធ្វើ​ត​ទៅ​ទៀត​ ទោះណា​ជា​មាន​ការ​ផ្អាក​កិច្ចចរចា​រវាង​ស.រ.អា និង​ប្រទេស​រុស្ស៊ី​អំពី​ការ​ឈប់​បាញ់​គ្នា​ក៏​ដោយ។​

លោក​ Kerry បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អង្គារ​នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល​ថា​

«ខ្ញុំ​ចង់​និយាយ​ឱ្យ​បាន​ច្បាស់លាស់​ថា​ យើង​មិន​បោះ​បង់​ចោល​ប្រជារាស្ត្រ​ស៊ីរី​ទេ ហើយ​យើង​ក៏​មិន​លះ​បង់​ការ​ស្វះស្វែង​រក​សន្តិភាព​ឡើយ»។

កាល​ពី​ថ្ងៃ​ច័ន្ទ​ ស.រ.អា និង​ប្រទេស​រុស្ស៊ី​បាន​ផ្អាក​កិច្ច​ចរចា​ដើម្បី​អនុវត្ត​កិច្ចព្រមព្រៀង​ឈប់​បាញ់​គ្នា​មួយ​ក្នុង​ប្រទេស​ស៊ីរី នៅ​ក្រោយ​ស.រ.អា​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ក្រុង​មូស្គូ​ថា ​មិន​ធ្វើ​តាម​ការ​សន្យា​របស់​ខ្លួន​ថា​បញ្ឈប់​ការ​ប្រយុទ្ធ​គ្នា ​និង​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា ជំនួយ​សង្គ្រោះ​បាន​ទៅ​ដល់​សង្កាត់​ដែល​ត្រូវ​ឡោមព័ទ្ធ។

លោក Kerry បាន​មាន​ប្រសាសន៍​ថា​ ស.រ.អា និង​ប្រទេស​រុស្ស៊ី​នឹង​នៅ​តែ​ពិភាក្សា​បញ្ហា​ប្រទេស​ស៊ីរី​នៅ​ក្នុងកិច្ចចរចា​ពហុភាគី​ធំ​ជាង​មុន។

លោក Kerrry បាន​និយាយ​ថា​ លោក​ខឹង​យ៉ាង​ខ្លាំង​នឹង​ប្រទេស​រុស្ស៊ី​ដែល​មិន​បាន​តវ៉ា​អំពី​ការ​ប្រើ​ឧស្ម័ន​ក្លរីន និង​គ្រាប់​បែក​ធុង​ដោយ​រដ្ឋាភិបាល​ស៊ីរី៕

XS
SM
MD
LG