ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ស្ទើរ​តែ​ផ្អាក​ការ​ចរចា​ជាមួយ​រុស្ស៊ី​​ពីបញ្ហា​ប្រទេស​ស៊ីរី


បុរស​ម្នាក់​ដើរ​កាត់​អគារ​បាក់បែក​បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​សង្កាត់ al-Qaterji ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។
បុរស​ម្នាក់​ដើរ​កាត់​អគារ​បាក់បែក​បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​ទៅ​លើ​សង្កាត់ al-Qaterji ក្រុង Aleppo ប្រទេស​ស៊ីរី កាលពី​ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។

លោក​រដ្ឋ​មន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក John Kerry មាន​ប្រសាសន៍​ថា ​សហរដ្ឋ​ អាមេរិក​ស្ទើរ​តែ​ផ្អាក​ការ​ចរចា​ជាមួយ​រុស្ស៊ី​ពី​បញ្ហា​ប្រទេស​ស៊ីរី​ពី​ព្រោះ​តែ​ការ​ទម្លាក់​គ្រាប់​បែក​បន្ត​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ទីក្រុង​មូស្គូ​លើ​ទីក្រុង Aleppo នៃ​ប្រទេស​ស៊ីរី។

ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រុស្ស៊ី​បាន​ប្រកាស​បន្ត​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​ខ្លួន​នៅ​ក្នុង​ទីក្រុង Aleppo ​លោករដ្ឋ​មន្រ្តី​ការបរទេស​អាមេរិកាំង John Kerry បាន​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ព្រហស្បត៍​ថា «ការ​ទាក់​ទង​ទ្វេ​ភាគី​ជាមួយ​រុស្ស៊ី​អំពី​បញ្ហា​ស៊ីរី​ជា​ការ​មិន​សម ហេតុ​សម​ផល​ក្នុង​ករណី​នៃការ​ទម្លាក់​គ្រាប់​បែក​កើត​មាន​ឡើង​នោះ‍»។

រុស្ស៊ី ​កំពុង​គាំទ្រ​យុទ្ធនាការ​ដ៏​ធំ​ទូលាយ​មួយ​ដែល​បាន​ចាប់​ផ្តើម​ឡើង​ដោយ​កងកម្លាំង​ដែល​ស្មោះ​ត្រង់​នឹង​ប្រធានា​ធិបតី​ស៊ីរី Bashar al-Assad ​ដើម្បី​ដណ្តើម​យកផ្នែក​ខាង​កើតនៃ​ទីក្រុង Aleppoដែល​កាន់​កាប់​ដោយ​ពួក​ឧទ្ទាមមក​វិញ។

អង្គការ​សហប្រជាជាតិ ​បាន​ពណ៌នា​ស្ថានភាព​របស់​ក្រុង Aleppo ​ថា​ជា​ស្ថានភាព​ប្រកប​ដោយ​គ្រោះ​ថ្នាក់ ​ដោយ​មន្រ្តី​ម្នាក់​បាន​និយាយ​ថា «ការ​ជម្លៀស​អ្នក​ជំងឺ​ចាំបាច់ធ្វើ​ជា​បន្ទាន់‍»។ លោក ​និយាយ​ទៀត​ថា ​ប្រហែល​មនុស្ស​រាប់​រយ​នាក់ ​ត្រូវ​ការ​យក​ចេញពី​ទីក្រុង​ដែល​ខ្ទេចខ្ទី​ដោយ​សង្គ្រាម​ដែល​ជាទី​ក្រុង​ដ៏​ធំ​បង្អស់​របស់​ស៊ីរី​ដែល​នៅ​ទី​នោះ​មនុស្ស​ប្រហែល​២សែន​៥ម៉ឺននាក់​រស់​នៅ​ក្នុង​តំបន់​ដែល​ស្ថិត​នៅ​ក្រោម​ការ​វាយ​ប្រហារ។

លោក Ramzy Ezzeldin Ramzy បេសជន​រង​របស់​អង្គការ​សហប្រជាជាតិ ​បាន​និយាយ​ថា ឃ្លាំង​ស្បៀង​អាហារ​ក្នុង​ទីក្រុង ​កំពុង​តែ​នៅ​តិច​ទៅៗ​ដោយ​ហាង​លក់​នំ​ជា​ច្រើន​បាន​បិទ​ទ្វារ​ហើយរបប​អាហារ​នៅ​សល់​តែ​១ម៉ឺន​៤ពាន់​ប៉ុណ្ណោះ៕

XS
SM
MD
LG