ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកថា ​ការ​បញ្ជូន​​យោធា​រុស្ស៊ី​ទៅ​កាន់​​វ៉េណេស៊ុយអេឡា​ជា​ការបង្ក​រឿង​និង​ការ​គំរាម​កំហែង​ដល់​សន្តិភាព


មេដឹកនាំបក្ស​ប្រឆាំង​របស់​ប្រទេស​​វ៉េណាស៊ុយអេឡា​ លោក Juan Guaido ដែល​ប្រទេស​ជា​ច្រើន​ទទួល​ស្គាល់ថា​ជា​មេដឹកនាំ​ប្រទេស​នា​ពេល​អន្តរកាល​នេះ ជួប​ជាមួយ​អ្នក​នយោបាយ​ផ្សេង​ទៀត​នៅទីក្រុងការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា។
មេដឹកនាំបក្ស​ប្រឆាំង​របស់​ប្រទេស​​វ៉េណាស៊ុយអេឡា​ លោក Juan Guaido ដែល​ប្រទេស​ជា​ច្រើន​ទទួល​ស្គាល់ថា​ជា​មេដឹកនាំ​ប្រទេស​នា​ពេល​អន្តរកាល​នេះ ជួប​ជាមួយ​អ្នក​នយោបាយ​ផ្សេង​ទៀត​នៅទីក្រុងការ៉ាកាស ប្រទេស​វ៉េណេស៊ុយអេឡា។

សេតវិមានបាន​ព្រមាន​ម្ដង​ទៀត​ដល់​ប្រទេស​នានា​ ដោយ​មាន​រួម​បញ្ចូល​ទាំង​ប្រទេស​រុស្ស៊ី​ផង​ដែរ កុំ​ឱ្យ​បញ្ជូន​ពួក​យោធាទៅ​កាន់​ប្រទេស​វ៉េណេស៊ុយអេឡា​ នៅ​ពេល​ដែល​អាមេរិក​ថ្កោល​ទោស​ប្រធានាធិបតី​វ៉េណេស៊ុយអេឡា​ Nicolas Maduro ​អំពី «ការ​បន្ត​ប្រើ​ពួក​បុគ្គលិក​យោធា​បរទេសនៅ​ក្នុង​ការ​ប៉ុន​ប៉ង​របស់​លោក​ដើម្បី​កាន់​អំណាច​តទៅ​ទៀត»។

កាល​ពី​ថ្ងៃ​សុក្រ ​លោក​ John Bolton​ ទីប្រឹក្សា​សន្តិសុខ​ជាតិ​ បាន​ធ្វើ​សេចក្តី​ថ្លែង​ការណ៍​នេះ​ ពីរ​ថ្ងៃ​ក្រោយ​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​ បាន​និយាយ​ថា​ ប្រទេស​រុស្ស៊ី​ត្រូវ​តែ​ចេញពី​ប្រទេស​វ៉េណេស៊ុយអេឡា​ និង​នៅ​ក្រោយ​ការ​ទៅ​ដល់​កាល​ពី​ពេល​ថ្មីៗ​នេះ​នៃ​ពួកយោធា​រុស្ស៊ី​ នៅ​ក្នុង​ប្រទេស​វ៉េណេស៊ុយអេឡា ដែល​នៅ​ទី​នោះ​លោក​ Maduro ​កំពុងប្រយុទ្ធ​ដណ្តើម​អំណាច​ជាមួយ​លោក​ Juan Guaido ​មេដឹកនាំ​ក្រុម​ប្រឆាំង​ និង​ជា​អ្នក​ប្រកាស​ខ្លួន​ឯង​ថា​ជា​ប្រធានាធិបតីបណ្តោះ​អាស​ន្ន។​

លោក ​Bolton​ បាន​និយាយ​ថា៖ «លោក​ Maduro ​នឹង​ប្រើ​ការ​គាំទ្រ​យោធា​នេះ​សម្រាប់​សង្កត់​សង្កិនថែម​ទៀត​លើ​ប្រជារាស្ត្រ​វ៉េណេស៊ុយអេឡា បង្កើនវិបត្តិ​សេដ្ឋកិច្ច​ដែល​បាន​បំផ្លិច​បំផ្លាញ​សេដ្ឋកិច្ច​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា និង​ធ្វើ​ឱ្យ​មាន​គ្រោះ​ថ្នាក់​ដល់​ស្ថិរភាព​ក្នុង​តំបន់​ថែម​ទៀត​ផង។​ យើង​អំពាវនាវ​ដល់​កង​យោធា​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា​ ឱ្យ​ធ្វើតាម​កាតព្វកិច្ចរដ្ឋធម្មនុញ្ញ​របស់​ពួក​គេ​ក្នុង​ការ​ការពារប្រជាពល​រដ្ឋ​នៃ​ប្រទេស​វ៉េណេស៊ុយអេឡា»។

ទី​ប្រឹក្សា​សន្តិសុខ​ជាតិ​នៃ​សេតវិមាន​រូប​នេះ​ក៏​បាន​និយាយ​ដែរ​ថា​ សហរដ្ឋអាមេរិក​ក៏​បាន​ព្រមាន​យ៉ាង​ខ្លាំង​ដល់​ប្រទេសឯទៀតៗ​ នៅ​ខាង​ក្រៅ​អឌ្ឍគោល​ខាង​លិច​កុំ​ឱ្យ​បញ្ជូន​កង​យោធា​ទៅ​កាន់​ប្រទេស​វ៉េណេស៊ុយអេឡា​ ឬ​កន្លែង​ឯទៀតៗ​ក្នុង​អឌ្ឍគោល​នេះ​ ដោយ​មាន​បំណង​ធ្វើ​កិច្ច​ប្រតិបត្តិការ​យោធា។​ សេចក្តី​ថ្លែង​ការណ៍​នេះ​ចែង​ថា​សកម្មភាព​បែប​នេះ​នឹង​ត្រូវ​យល់​ឃើញ​ថា​ ជា​ការ​គំរាម​កំហែង​ដោយ​ផ្ទាល់​ដល់​សន្តិសុខ​ក្នុង​តំបន់។​

នៅ​ពេល​ជា​មួយ​គ្នា​នេះ​ លោក​ Guaido​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ ជំនួយ​ខាង​វេជ្ជសាស្ត្រ​ដ៏​សំខាន់​នឹង​ទៅ​ដល់​ប្រទេស​វ៉េណេស៊ុយអេឡា​ ក្នុង​ពេលប៉ុន្មាន​ម៉ោង​ខាង​មុខ​នេះ​។ តែ​លោក​មិន​បាន​ផ្តល់​សេចក្តី​លម្អិត​ទេ៕

XS
SM
MD
LG