ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក​ Donald Trump​ បាននិយាយ​ថា ​ប្រទេសរុស្ស៊ីត្រូវតែចាកចេញ​ពី​ប្រទេស​វេណេស៊ុយអេឡា


រូបឯកសារ៖ អ្នក​ជំនួញ​ និង​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ស្វាគមន៍​អ្នក​គាំទ្រ​របស់​លោក ខណៈ​ដែល​លោក​បាន​មក​ដល់​ដើម្បី​និយាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​ Century Center ក្នុង​ក្រុង South Bend រដ្ឋ Indiana សហរដ្ឋអាមេរិក។
រូបឯកសារ៖ អ្នក​ជំនួញ​ និង​បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោក Donald Trump ស្វាគមន៍​អ្នក​គាំទ្រ​របស់​លោក ខណៈ​ដែល​លោក​បាន​មក​ដល់​ដើម្បី​និយាយ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ឯ​មជ្ឈមណ្ឌល​ Century Center ក្នុង​ក្រុង South Bend រដ្ឋ Indiana សហរដ្ឋអាមេរិក។

លោក​ប្រធានាធិបតី​ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​សួរ​ថា ​តើ​លោក​មាន​ឆន្ទៈ​ដាក់​ទាហាន​អាមេរិក​នៅ​វេណេស៊ុយអេឡា ​ដើម្បី​គាំទ្រ​ដល់ការ​ទាមទារ​របស់​លោក​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដក​កងទ័ព​ឬ​យ៉ាង​ណា?​

ប្រធានាធិបតី​អាមេរិក​លោក ​Donald Trump ​បាន​និយាយ​ថា ​ប្រទេស​រុស្ស៊ី​ត្រូវតែ​ចាក​ចេញ​ពី​ប្រទេស​វេណេស៊ុយអេឡា​។ លោក​និយាយ​ដូច្នេះ បន្ទាប់ពី​បុគ្គលិក​យោធា​រុស្ស៊ី​បានទៅ​ដល់​ប្រទេស​នេះ។ ​

លោក​ប្រធានាធិបតី​ ត្រូវ​បាន​អ្នក​យក​ព័ត៌មាន​សួរ​ថា ​តើ​លោក​មាន​ឆន្ទៈ​ដាក់​ទាហាន​អាមេរិក​នៅ​វេណេស៊ុយអេឡា ​ដើម្បី​គាំទ្រ​ដល់ការ​ទាមទារ​របស់​លោក​ឲ្យ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដក​កងទ័ព​ ឬ​យ៉ាង​ណា?​

លោក​បាន​ឆ្លើយថា៖ «ជម្រើសទាំងអស់គឺ បើកចំហ»។

លោក ​Trump ​បន្ថែម​ថា​ រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​ដឹង​ច្បាស់​អំពី​ជំហរ​របស់​អាមេរិក។​

កាល​ពី​ថ្ងៃពុធ​ លោក​បាន​និយាយ​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ការិយាល័យប្រធានាធិបតី នៅពេល​លោក​នៅ​ជា​មួយ​លោកស្រី ​Fabiana Rosales ​ភរិយា​របស់​មេ​ដឹកនាំ​ប្រឆាំង​នៅ​វេណេស៊ុយអេឡា និង​លោក​ Juan Guaido ​ប្រធានាធិបតីប្រកាស​ដោយ​ខ្លួន​ឯង​ហើយ​ ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហ​រដ្ឋ​អាមេរិក​ និង​បណ្តា​ប្រទេសជា​ច្រើន​ទៀត។​

កាល​ពី​ថ្ងៃ​ពុធ​ នៅ​វេណេស៊ុយអេឡា ​លោក Guaido ​បាន​អំពាវនាវ​ឲ្យក្រុម​អ្នក​គាំទ្រ​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​ការ​ដាច់​ភ្លើង​អគ្គិសនី​នៅ​ទូទាំង​ប្រទេស៕

XS
SM
MD
LG