ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​ប្រធាន​ធនាគារ​របស់​ប្រទេស​អ៊ីរ៉ង់


លោក Steve Mnuchin ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​នៅ​ក្នុង​សន្និសីទ Milken Institute Global Conference កាលពី​ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០១៨។
លោក Steve Mnuchin ថ្លែង​នៅ​ក្នុង​កិច្ចពិភាក្សា​មួយ​នៅ​ក្នុង​សន្និសីទ Milken Institute Global Conference កាលពី​ថ្ងៃទី៣០ ខែមេសា​ ឆ្នាំ២០១៨។

សហរដ្ឋ​អាមេរិក​បាន​ដាក់​ទណ្ឌកម្មលោក Valiollah Seif ​ប្រធាន​ធនាគារ​កណ្តាល​របស់​ប្រទេស​អ៊ីរ៉ង់​ដោយ​បាន​ចោទ​ប្រកាន់​លោក​ពីការ​ជួយ​ផ្គត់ផ្គង់​ប្រាក់​រាប់​លាន​ដុល្លារទៅ​ឲ្យ​ក្រុម Hezbollah ​ដែល​ជាក្រុម​ជន​សកម្ម​ប្រយុទ្ធ​មាន​ទីតាំង​នៅ​ក្នុង​ប្រទេស​លីបង់។

​លោក Steve Mnuchin រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាមេរិក​បាន​និយាយ​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា «អភិបាល​ធនាគារ​កណ្តាល​អ៊ីរ៉ង់​បាន​បង្វិល​ប្រាក់​រាប់លាន​ដុល្លារដែល​តាងនាមឲ្យកងកម្លាំង Quds ​ឆ្មាំ​ការ​ពារ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់​តាម​រយៈធនា​គារ al-Bilad Islamic ​ដែល​មាន​ទីតាំងទូទាំង​ប្រទេស​អ៊ីរ៉ាក់​និង​គាំទ្រ​អំពើហិង្សា​និងការ​ឃោសនា​របស់ Hezbollah ​ជ្រុល​និយម។ ​សហរដ្ឋ​អាមេរិក​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រំលោភ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិដែល​កំពុង​កើន​ឡើង​របស់​អ៊ីរ៉ង់​នោះ​ទេ។​ សហគមន៍​សាកលលោកត្រូវតែរក្សា​ការ​ឃ្លាំមើល​ប្រឆាំង​នឹង​ការខំ​ប្រឹងប្រែង​បោក​បន្លំ​របស់​អ៊ីរ៉ង់​ដើម្បី​ផ្តល់​ការ​ឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ​ដល់​អង្គការ​ភេរវកម្ម​របស់​ខ្លួននោះ​ទេ‍»។

មាន​ឈ្មោះ​នៅ​បញ្ជី​ខ្មៅ​នោះដែរគឺ​លោក Ali Tarzali ​ជា​អ្នក​ជំនួយការ​នាយក​នៃ​នាយកដ្ឋាន​អន្តរជាតិ​របស់​ធនាគារ​កណ្តាល​អ៊ីរ៉ង់​និង​លោក Aras Habib ​ប្រធាន​ធនាគារ ​al-Bilad Islamic Bank។

​លោក Mnuchin រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិក​បាន​និយាយថា ​ចំណាត់​ការ​នៅ​ថ្ងៃ​អង្គារ​នេះគឺ​កាត់​ផ្តាច់​ការ​ប្រើ​ប្រាស់​ប្រព័ន្ធធនាគារ​ដ៏​សំខាន់​របស់​អ៊ីរ៉ង់​ហើយ​នឹង​តាម​ដាន​ការ​បណ្តាញ​ដូរ​រូបិយប័ណ្ណ​ដែល​ជាប់​ទាក់ទិន​ឆ្មាំ​ការ​ពារ​បដិវត្តន៍​ឥស្លាម​អ៊ីរ៉ង់ដែល​បាន​នាំឲ្យមានការ​ផ្តល់​ប្រាក់​រាប់​លាន​ដុល្លារ​តាម​រយៈ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម៕

XS
SM
MD
LG