ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ស.រ.អា ដាក់​ទណ្ឌកម្ម​មន្ត្រី​ចិន ៤ នាក់ ទាក់ទិននឹង​ការបង្ក្រាប​នៅក្នុង​ទីក្រុង​ហុងកុង


រូបឯកសារ៖ សកម្មជនគាំទ្រ​លទ្ធិប្រជាធិបតេយ្យ ធ្វើបាតុកម្ម​នៅ​ខាងក្រៅ​តុលាការ West Kowloon ក្នុង​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ ស.រ.អា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានដាក់​ទណ្ឌកម្ម​លើមន្រ្តី ៤ នាក់ទៀត ដែល​ត្រូវបាន​ចោទប្រកាន់​ពី​បទរារាំង​សេរីភាព​នៅ​ហុងកុង។

សហរដ្ឋ​អាមេរិក​ បាន​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​មន្ត្រី​ចិន ៤ នាក់​នៅ​ក្នុង​ស្ថាប័ន​សន្តិសុខ​របស់​ទីក្រុង​ហុងកុង ចំពោះ​អ្វី​ដែល​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា​ ជា​តួនាទី​របស់​ពួកគេ​នៅ​ក្នុង​ការ​បង្ក្រាប​លើ​អ្នក​ប្រឆាំង។

សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ថា មន្ត្រី​ចិន​ទាំង ៤ នាក់​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង «ការ​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​ដែល​ដាក់​ឲ្យ​ប្រើប្រាស់​ដោយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ការ​គំរាម​កំហែង​សន្តិភាព សន្តិសុខ និង​ស្វ័យភាព​របស់​ទីក្រុង​ហុងកុង ស្រប​តាម​បទ​បញ្ជា​នីតិ​ប្រតិបត្តិ​លេខ ១៣៩៣៦»។

មន្ត្រី​ទាំង ៤ ដែល​រង​ការ​ដាក់​ទណ្ឌកម្ម​នោះ​មាន​ឈ្មោះ Li Jiangzhou, Edwina Lau, Steve Li Kwai-wah និង Deng Zhonghua។

បើ​យោង​តាម​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ឈ្មោះ Li Jiangzhou គឺ​ជា​អនុ​ប្រធាន​ការិយាល័យ​មើល​ការ​ខុស​ត្រូវ​លើ​សន្តិសុខ​ជាតិ ដែល​បាន​បង្កើត​ឡើង​ក្រោម​ច្បាប់​សន្តិសុខ​ជាតិ​ថ្មី​របស់​ចិន។ ឈ្មោះ Edwina Lau គឺ​ជា​ប្រធាន​ផ្នែក​សន្តិសុខ​ជាតិ​នៃ​កង​កម្លាំង​ប៉ូលិស​ហុងកុង។ ឈ្មោះ Li Kwai-wah គឺ​ជា​ស្នងការ​ជាន់​ខ្ពស់។ ឈ្មោះ Deng Zhonghua គឺ​ជា​អនុ​ប្រធាន​ការិយាល័យ​កិច្ចការ​ទីក្រុង​ហុងកុង និង​ទីក្រុង​ម៉ាកាវ៕

ផែនទីលទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិកពីឆ្នាំ ១៩៩២-បច្ចុប្បន្ន

XS
SM
MD
LG