ស.រ.អា កំពុងព្រមានប្រទេសចិនអំពីផលប៉ះពាល់ដោយសារសកម្មភាពយោធារបស់ចិននៅសមុទ្រចិនខាងត្បូង គ្រាដែលមានរបាយការណ៍អំពីការដាក់រាយអាវុធនៅទីនោះ។
រដ្ឋបាលលោក ត្រាំ ថែមទាំងកំពុងបង្កើនល្បឿននិងចំនួននៃការយាមល្បាត នៅក្នុងតំបន់ជម្លោះក្នុងសមុទ្រដើម្បីតបតនឹងអ្វីដែលខ្លួននិយាយថា ជាការទាមទារដែនសមុទ្រយ៉ាងធំហួសហេតុនៅក្រោមគោលនយោបាយអាស៊ីរបស់ខ្លួន ដែលមានយុទ្ធសាស្ត្រធ្វើឲ្យតំបន់ Indo-Pacific មានភាពសេរីនិងបើកចំហនោះ។
«យើងបានលើកយកការព្រួយបារម្ភរបស់យើងទៅនិយាយផ្ទាល់ជាមួយក្រុមមន្ត្រីចិនរួចហើយ។ គេនឹងឃើញផលប៉ះពាល់រយៈពេលខ្លី និង រយៈពេលយូរអង្វែង»នេះបើតាមសម្តីរបស់អ្នកនាំពាក្យសេតវិមាន អ្នកស្រី Sarah Sanders កាលពីថ្ងៃព្រហស្បតិ៍ ក្នុងការឆ្លើយតបចំពោះសំណួររបស់ VOA ។
ការថ្លែងរបស់អ្នកស្រីកើតឡើងក្រោយមានរបាយការណ៍ព័ត៌មានដែលថា ប្រទេសចិនបានដាក់ពង្រាយកាំជ្រួចម៉ីស៊ីលសម្រាប់បាញ់នាវា និងសម្រាប់បាញ់យន្តហោះ នៅប្រជុំកោះ Spratly ដែលមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។
កាលពីថ្ងៃសុក្រ អ្នកនាំពាក្យក្រសួងការបរទេសចិន Hua Chunying បានថ្លែងថាការដាក់រាយនោះ មិនពាក់ព័ន្ធជាមួយការពង្រីកខាងវិស័យយោធានោះទេ៕