ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក កូរ៉េ​ខាង​ត្បូង និង​ជប៉ុន រួម​គ្នា​អំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើង​បញ្ឈប់​សកម្មភាព​បង្កហេតុ​គ្មាន​ការ​ទទួល​ខុស​ត្រូវ


លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ Jim Mattis ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង Song Young-moo នៅ​ក្រសួង​ការពារ​ជាតិ កលាពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។
លោក​រដ្ឋ​មន្ត្រី​ការពារ​ជាតិ Jim Mattis ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​គ្នា​ជាមួយ​នឹង​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​កូរ៉េ​ខាង​ត្បូង Song Young-moo នៅ​ក្រសួង​ការពារ​ជាតិ កលាពី​ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៧ ក្នុង​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង។

មន្ត្រី​យោធា​ជាន់​ខ្ពស់​មក​ពី​សហរដ្ឋ​អាមេរិក ប្រទេស​កូរ៉េ​ខាង​ត្បូង និង​ជប៉ុន បាន​ជួប​ពិភាក្សា​គ្នា​អំពី​ការ​គំរាមកំហែង​នុយក្លេអ៊ែរ និង​មីស៊ីល​របស់​ប្រទេស​កូរ៉េ​ខាង​ជើង។

ប្រធាន​នាយ​អគ្គសេនាធិការ​ចម្រុះ​សហរដ្ឋ​អាមេរិក​លោក​ឧត្ដមសេនីយ៍ Joseph Dunford បាន​រៀបចំ​ទទួល​សមភាគី​របស់​លោក​គឺ​លោក​ឧត្ដមសេនីយ៍ Kyeong-doo Jeong នៃ​ប្រទេស​កូរ៉េ​ខាង​ត្បូង និង​មេបញ្ជាការ​ទ័ព​ជើង​ទឹក​ជប៉ុន​លោក Katsutoshi Kawano នៅ​ឯ​ទីស្នាក់ការ​កណ្ដាល​នៃ​បញ្ជាការដ្ឋាន​សហរដ្ឋ​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក​ក្នុង​រដ្ឋ Hawaii កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។

ការិយាល័យ​កិច្ចការ​សាធារណៈ​របស់​ប្រធាន​នាយ​អគ្គសេនាធិការ​ចម្រុះ​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា៖ «ប្រទេស​ទាំង ៣ រួម​គ្នា​អំពាវនាវ​ឲ្យ​កូរ៉េ​ខាង​ជើង​ឈប់​ធ្វើ​សកម្មភាព​បង្កហេតុ​ដែល​គ្មាន​ការ​ទទួល​ខុស​ត្រូវ​ណា​មួយ​ដែល​ធ្វើ​ឲ្យ​ភាព​តានតឹង​នៅ​ក្នុង​តំបន់​កាន់តែ​ធ្ងន់ធ្ងរ​បន្ថែម​ទៀត និង​ដើរ​ចេញ​ពី​វិថី​នៃ​ការ​អភិវឌ្ឍ​នុយក្លេអ៊ែរ និង​មីស៊ីល​ដ៏​បំផ្លិចបំផ្លាញ និង​គ្រោះថ្នាក់‍»។

មេដឹកនាំ​ទាំង ៣ ក៏​ពិភាក្សា​ផង​ដែរ​អំពី​គំនិត​ផ្ដួចផ្ដើម​ពហុភាគី និង​ត្រីភាគី ដើម្បី​ជំរុញ​ឲ្យ​មាន​សន្តិភាព និង​ស្ថិរភាព​រយៈពេល​វែង​នៅ​តំបន់​អាស៊ី​ឦសាន និង​ដើម្បី​ជំរុញ​ឲ្យ​មាន​លទ្ធភាព​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក និង​ការ​ត្រៀម​ខ្លួន​រួច​រាល់​សម្រាប់​បញ្ហា​ជា​ច្រើន​ដែល​មាន​ដូចជា បញ្ហា​សន្តិសុខ​រួម​គ្នា ជំនួយ​មនុស្សធម៌ និង​ជំនួយ​គ្រោះ​មហន្តរាយ ក៏​ដូចជា​សង្គ្រាម​តាម​អ៊ីនធឺណិត​ជា​ដើម។

នៅ​ថ្ងៃ​ចន្ទ​នេះ ក្រសួង​ការបរទេស​កូរ៉េ​ខាង​ត្បូង​បាន​ប្រកាស​ថា តំណាង​របស់​ខ្លួន​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ ៦ ភាគី នឹង​ជួប​ជាមួយ​នឹង​សមភាគី​ចិន​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​នៅ​ថ្ងៃ​អង្គារ​ស្អែក ដើម្បី​ផ្លាស់ប្ដូរ​ការ​វិភាគ​នានា​អំពី​ស្ថានការណ៍​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង៕

XS
SM
MD
LG