ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អាមេរិក​ព្រមាន​កូរ៉េខាង​ជើង​អំពី​ភាព​គឃ្លើន​នៃ​កម្មវិធី​នុយក្លែអ៊ែរ​


រដ្ឋលេខាធិការ​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋអាមេរិក​លោក​ Jim Mattis ចាប់ដៃ​ជាមួយ​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង​លោក​ Song Young-moo មុន​នឹង​ចាប់​ផ្តើម​ការ​ប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខនៅ​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃទី​២៨ តុលា ២០១៧។

​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេសសហរដ្ឋ​អាមេរិក​និយាយថា ​សហរដ្ឋ​អាមេរិកនឹង​មិន​សុខ​ចិត្ត​ទទួល​យក​កូរ៉េខាងជើង​មាន​អាវុធ​នុយក្លែអ៊ែរ​នោះ​ទេ។

លោក Jim Mattis បាន​និយាយ​នៅ​ថ្ងៃសៅរ៍​នេះ​ក្នុងទីក្រុង​សេអ៊ូល​ថា ​កម្មវិធី​អភិ​ វឌ្ឍន៍​នុយក្លែអ៊ែរ​និង​កាំជ្រួច​មីស៊ីល​ដ៏​គឃ្លើន​របស់​កូរ៉េខាង​ជើង​កំពុង​ធ្វើ​ឲ្យ​អន្ត​រាយ​សន្តិសុខ​របស់​ប្រទេស​ឯកកោ​នោះ ហើយ​មិន​មែន​ការ​ពារប្រទេស​នោះ​ទេ។លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក Mattisបាន​ព្រមាន​កូរ៉េខាង​ជើងថា យោធា​របស់​កូរ៉េខាង​ជើង​មិន​ស្មើ​កម្លាំង​យោធា​របស់​សហរដ្ឋ​អាមេរិក​និង​សម្ពន្ធ​មិត្ត​កូរ៉េ​ខាង​ត្បូង​ទេ។

​លោករដ្ឋ​មន្រ្តីការ​ពារប្រទេស​សហរដ្ឋ​អាមេរិក Mattis បាន​និយាយថា «កុំយល់​ច្រឡំឲ្យ​សោះ ​ការវាយ​ប្រហារ​ណាមួយ​ទៅលើ​សហរដ្ឋ​អាមេរិក​ឬ​សម្ពន្ធមិត្ត​របស់​យើង​នឹង​ត្រូវ​បរាជ័យ​ហើយ​ការ​ប្រើ​ប្រាស់​អាវុធ​នុយក្លែអ៊ែរ​ណាមួយ​ដោយ​កូរ៉េខាង​ជើង​នឹង​ត្រូវ​ជួប​នូវការ​ឆ្លើយ​តប​ខាង​យោ​ធា​ដ៏​ធំមួយ​ដែល​ប្រកប​ដោយ​ប្រសិទ្ធិ​ភាព​យ៉ាង​ខ្លាំង‍»។

លោករដ្ឋ​មន្រ្តីការ​ពាប្រទេស​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​ម្តងទៀត​នៅពេល​ដែល​លោកបាន​និយាយ​មួយ​សប្តាហ៍​ពេញនៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ កាន់​តំបន់​អាស៊ី​ថា វិស័យការទូត​ជា​មធ្យោបាយ​ប្រសើរ​មួយ​នៅ​ក្នុង​ការ​ដោះ ស្រាយ​ជាមួយ​កូរ៉េខាង​ជើង។

​កាល​ពី​ថ្ងៃ​សុក្រ​ម្សិលមិញ ​លោករដ្ឋ​មន្រ្តីការ​ពារ​ប្រទេស​អាមេរិក Mattis ​បាន​ជួប​ជាមួយ​ប្រធានា​ធិបតី​កូរ៉េខាង​ត្បូង Moon ហើយ​បាន​ថ្លែងទៅកាន់​កងទ័ព​សហរដ្ឋ​អាមេរិក​និង​កូរ៉េខាង​ត្បូង​នៅឯភូមិឈប់​បាញ់គ្នា Panmunjom ​ដែល​នៅ​ទី​នោះ​ជា​ព្រំ​ដែន​កូរ៉េខាង​ត្បូង​និង​កូរ៉េខាង​ជើង៕

XS
SM
MD
LG