ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​​​ប្រគល់​ឲ្យ​​​ម៉ាឡេស៊ី​វិញ​នូវ​ទឹក​ប្រាក់​៣០០​លាន​ដុល្លារ​ដែល​ត្រូវ​បាន​គេ​លួច


រូបឯកសារ៖ ស្ថាបនិកមូលនិធិ Jynwel Foundation លោក Jho Low ចូលរួមនៅក្នុងការសម្ពោធវេបសាយ Global Daily នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥។
រូបឯកសារ៖ ស្ថាបនិកមូលនិធិ Jynwel Foundation លោក Jho Low ចូលរួមនៅក្នុងការសម្ពោធវេបសាយ Global Daily នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥។

សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា ខ្លួន​បាន​បញ្ជូន​ត្រឡប់​ទៅ​ឲ្យ​ប្រទេស​ម៉ាឡេស៊ី​វិញ​នូវ​ទឹកប្រាក់​ចំនួន​៣០០​លាន​ដុល្លារ​ដែល​ត្រូវ​បាន​លួច​ចេញ​ពី​មូនិធិ​វិនិយោគ​របស់​រដ្ឋនៃ​ប្រទេស​នេះ ដែលការ​លួចនេះជា​ផ្នែក​មួយ​នៃ​ផែនការ​អំពី​ពុករលួយ​មួយ​ដ៏​ធំស្មុគស្មាញមួយ។

ក្រសួង​យុត្តិធម៌​អាមេរិក​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ទឹកប្រាក់​នេះ​បាន​មក​ពី​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​បាន​រឹបអូស​ពី​ហិរញ្ញឹក​ម៉ាឡេស៊ី​លោក Low Taek Jho ដែល​ត្រូវ​គេ​ស្គាល់​ឈ្មោះ​ថា Jho Low ផងដែរ។ ​ចៅក្រម​សហព័ន្ធ​មួយ​រូប​បាន​ចេញ​ដីកា​ជា​បន្តបន្ទាប់កាល​ពី​ឆ្នាំ​មុន​ បញ្ជា​ឲ្យ​លោក Low និង​ក្រុមគ្រួសារប្រគល់​ទ្រព្យ​សម្បត្តិ​តម្លៃ​ជាង​៧០០​លាន​ដុល្លារ​នៅ​សហរដ្ឋ​អាមេរិក អង់គ្លេស និង​ស្វ៊ីស។​

លោក​ Low ត្រូវ​គេ​ចោទ​ប្រកាន់​ថា​បាន​លួច​ប្រាក់​ពី​ក្រុមហ៊ុន 1Malaysia Development Berhad ឬ​ហៅ​កាត់​ថា 1MDB និង​ប្រើ​ប្រាក់​នេះ​ដើម្បី​ទិញ​របស់​មាន​តម្លៃ​ខ្ពស់​នានា។ របស់​ទាំង​នោះ​រួម​មាន​គេហដ្ឋាន​ប្រណីតៗ វត្ថុ​សិល្បៈ​និង​គ្រឿង​អលង្ការ សណ្ឋាគារ​ប្រណីត​នៅ​តំបន់​ Beverly Hills​ រដ្ឋ​កាលីហ្វ័រញ៉ា និង​ការ​វិនិយោគ​ផ្សេង​ទៀត​ ដោយ​រួម​មាន​ភាព​យន្ត​ហូលីវូដ​រឿង The Wolf of Wall Street។

ក្រសួង​យុត្តិធម៌​អាមេរិក​ថា ​ពេល​នេះ​ខ្លួន​បាន​យក​មក​វិញ​នូវ​ទឹកប្រាក់​ជាង​៦០០​លាន​ដុល្លារ​ជា​មូលនិធិ​ដេល​ត្រូវ​បាន​លួច​ពី​ 1MDB ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច។ ក្រុម​រដ្ឋអាជ្ញា​អាមេរិក​ថា លោក Najib និង​អ្នក​រួម​គំនិត​បាន​លួច​ប្រាក់​យ៉ាង​តិច​៤.៥០០​លាន​ដុល្លារ​ពី​មូលនិធិ​នេះ​រវាង​ឆ្នាំ​២០០៩​និង​ឆ្នាំ​២០១៥។

ការ​ចោទ​ប្រកាន់​ទាំង​នេះ​ប្រឆាំង​នឹង​លោក Najib បាន​នាំ​ដល់​ការ​បរាជ័យ​របស់​សម្ព័ន្ធភាព​កាន់​អំណាច​របស់​លោក​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨។​ លោក Najib កំពុង​ត្រូវ​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​មួយ​ចំនួន​ផង​ដែរ​ទាក់ទង​នឹង​ករណី​រឿង​អាស្រូវ​នេះ៕​

XS
SM
MD
LG