ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​លក់​រាយ​នៅ​សហរដ្ឋ​អាមេរិក​មាន​លំនឹង​ក្នុង​ខែ​មិថុនា ខណៈ​ការ​ប្រើ​ប្រាស់​ធ្លាក់ចុះ


អតិថិជន​តម្រង់ជួរ​នៅ​ហាង​ទំនិញ​មួយ​ក្នុង​ទីក្រុង​ញូវយ៉កកាលពីថ្ងៃទី​២៤ វិច្ឆិកា ឆ្នាំ២០២៣។
អតិថិជន​តម្រង់ជួរ​នៅ​ហាង​ទំនិញ​មួយ​ក្នុង​ទីក្រុង​ញូវយ៉កកាលពីថ្ងៃទី​២៤ វិច្ឆិកា ឆ្នាំ២០២៣។

ទិន្នន័យ​របស់​រដ្ឋាភិបាល​បាន​បង្ហាញ​កាលពី​ថ្ងៃអង្គារ​ថា​ ការលក់រាយ​នៅក្នុង​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់ចុះ​តិច​ជាង​អ្នកវិភាគ​បាន​រំពឹងទុក​ក្នុង​ខែមិថុនា ​ដោយសារ​ការលក់ដូរ​ខ្សោយ​នៅក្នុង​ផ្នែក​រថយន្ត​ និង​ឧស្ម័ន។

កំណើន​នៃ​ការប្រើប្រាស់​កាន់តែ​យឺត​បាន​បន្ថែម​ទៅលើ​ទិន្នន័យ​ថ្មីៗ​ដែល​បង្ហាញ​ថា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៏ធំ​បំផុត​របស់​ពិភពលោក​កំពុង​មាន​លំនឹងបន្តិច​ម្តងៗ​ បើទោះបីជា​នៅតែ​មាន​ចំណុច​ដែល​ត្រូវ​តាម​ដាន​ទៀត​ក៏ដោយ។

និន្នាការ​ធ្លាក់​ចុះ​ទំនងជា​នឹង​បង្កើន​ទំនុកចិត្ត​របស់​ធនាគារ​កណ្តាល​ថា​ ​អាច​ចាប់ផ្តើម​កាត់បន្ថយ​អត្រា​ការប្រាក់​ក្នុង​ពេលឆាប់ៗ​នេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG