ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​បន្ត​សេវាកម្មទិដ្ឋាការ​ឡើង​វិញ​នៅ​ក្នុង​ប្រទេស​តួកគី


ទិដ្ឋភាព​ទូទៅ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេ​ស​តួកគី រដ្ឋអង់ការ៉ា។
ទិដ្ឋភាព​ទូទៅ​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេ​ស​តួកគី រដ្ឋអង់ការ៉ា។

សហរដ្ឋ​អាមេរិកបាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ថា ​សេវាកម្ម​ទិដ្ឋាការពេញ​លេញសម្រាប់​ពលរដ្ឋ​តួកគី​ដែល​ប្រាថ្នា​ធ្វើ​ដំណើរ​ទៅកាន់​សហរដ្ឋ​អាមេរិក​ ​នឹង​បន្ត​ឡើង​វិញ​ហើយ​បាន​និយាយ​ទៀត​ថា ​ខ្លួន​បាន​ទទួល​ការ​ធានា​អះអាង​ថា រដ្ឋាភិ បាល​តួកគី​នឹងផ្តល់​ព័ត៌មាន​ដល់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មុនពេល​ចាត់​វិធានការ​ចាប់​ខ្លួន​បុគ្គលិក​ស្ថាន​ទូត​ណាម្នាក់នោះ។

​តួកគី​បាន​ស្វាគមន៍​ការ​សម្រេចស្តី​ពី​ទិដ្ឋាកា​នេះ ​ក៏ប៉ុន្តែ ​បាន​និយាយថា ​ខ្លួន​មិន​បាន​ផ្តល់​ឲ្យ​សហរដ្ឋ​អាមេរិក​នូវការ​ធានា​បែប​នេះទេ។

​សហរដ្ឋ​អាមេរិក​បាន​ផ្អាក​សេវាកម្មទិដ្ឋាការ​មិនមែន​អន្តោប្រវេសន៍​ទាំងអស់​នៅ​ក្នុង​ប្រទេសតួកគី​កាល​ពី​ដើម​ឆ្នាំ​នេះ ​នៅ​ក្នុងការ​ឆ្លើយតប​ទៅ​នឹងការ​ចាប់​ខ្លួន​លោក Metin Topuz ​ជា​បុគ្គលិក​កុងស៊ុល​នៅ​ក្នុង​ទីក្រុងអ៊ីស្តង់​ប៊ុល​លើ​បទ​ចោទ​ប្រកាន់​ភេរវកម្ម។​ ​តួកគី​បាន​បិទ​សេវាកម្ម​ទិដ្ឋាការ​ក្នុង​សហរដ្ឋ​អាមេរិក​ជា​ការ​សងសឹក។ ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ដែលបាន​ចេញផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បត៍ ​ក្រសួងការ​បរទេស​អាមេរិក​បាន​ប្រាប់​ឲ្យ​ដឹងថា ​ចាប់​តាំង​ពី​ខែ​តុលា​មក ​តួកគី​បាន​ធ្វើ​ទៅ​តាម​ការ​សន្យា​ថា ​មិនមាន​បុគ្គលិក​ក្នុង​ស្រុក​របស់​ស្ថាន​ទូត​ត្រូវ​បាន​ស៊ើបអង្កេត ​មិន​មាន​បុគ្គលិក​ណា​ត្រូវ​បាន​ចាប់​ខ្លួន​ចំពោះ​ការបំពេញ​ភារៈ​កិច្ច​របស់​ខ្លួនទេ ​ហើយ​ថា ​រដ្ឋាភិបាល​តួកគី​នឹង​ពិគ្រោះ​ជាមួយ​សហរដ្ឋ​អាមេរិក​មុនពេល​ឃុំខ្លួន​ឬ​ចាប់​ខ្លួន​បុគ្គលិក​ក្នុង​ស្រុក​របស់​ស្ថាន​ទូត​នៅ​ពេល​អនាគត។​

សេចក្តី​ថ្លែងការណ៍​បាន​ប្រាប់​ឲ្យ​ដឹងថា «ផ្អែក​លើ​ការ​ធានាអះអាង​ទាំង​នេះ ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​មាន​ទំនុកចិត្ត​ថា ​សន្តិសុខ​នឹង​មានភាព​ប្រសើរ​ឡើង​ដើម្បី​អនុញ្ញាត​ឲ្យ​បន្តសេវាកម្ម​ទិដ្ឋាការ​នៅ​ក្នុង​ប្រទេស​តួកគី‍»៕

XS
SM
MD
LG