ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកយល់​ព្រម​លក់​យន្តហោះ​ចម្បាំង​ F-16 ​ចំនួន​៦០​គ្រឿង​ឲ្យ​តៃ​វ៉ាន់​


រូបឯកសារ៖ យន្ត​ហោះ​ F-16 ​របស់​តៃវ៉ាន់​ហោះ​លើ​សម​យុទ្ធ​យោធា Han Kuang នៅ​មូលដ្ឋាន​យោធា Hsinchu ភាគ​ខាង​ជើង​កោះ​តៃវ៉ាន់។
រូបឯកសារ៖ យន្ត​ហោះ​ F-16 ​របស់​តៃវ៉ាន់​ហោះ​លើ​សម​យុទ្ធ​យោធា Han Kuang នៅ​មូលដ្ឋាន​យោធា Hsinchu ភាគ​ខាង​ជើង​កោះ​តៃវ៉ាន់។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការ​បរទេស​អាមេរិក​ម្នាក់​បាន​និយាយ​ថា ​ការ​លក់​អាវុធ​ទៅ​ឱ្យ​កោះ​តៃវ៉ាន់ ​គឺ​ជា​«គោល​នយោបាយ​មួយ​របស់​សហរដ្ឋអាមេរិក​ដែល​យល់ថា ​ការ​ការ​ពារ​ខ្លួន​របស់​កោះ​តៃវ៉ាន់​គឺ​ត្រឹម​ត្រូវ»។ ​

មន្ត្រី​រូប​នេះ​បន្ថែម​ថា៖ «ប្រទេស​ចិន​ធ្វើ​ការ​មមា​ញឹក​ក្នុង​ផ្លាស់​ប្តូរ​ស្ថាន​ភាព​បច្ចុប្បន្ន» ដែល​មាន​សន្តិភាព​និង​ស្ថិរភាព​យូរ​អង្វែង​ នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​ រួម​ទាំង​ការ​គំរាមរបស់​ចិន​ថា ​ចង់​ប្រើ​ប្រាស់​កង​កម្លាំង​ប្រឆាំង​កោះ​តៃវ៉ាន់។​

កាល​ពីថ្ងៃ​ព្រហស្បតិ៍ ​សារ​ព័ត៌មាន ​Bloomberg ​បាន​ដក​ស្រង់​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ហើយបាន​រាយ​ការណ៍​ថា ​រដ្ឋបាល​លោក​ ត្រាំ​ ​បាន​ផ្តល់​ការ​យល់​ព្រម​យ៉ាង​តឹង​រ៉ឹង​ចំពោះ​សំណើ​របស់​កោះ​តៃវ៉ាន់​ក្នុង​ការ​ទិញ​យន្តហោះ​ប្រយុទ្ធ ​F-16 ​ជាង​៦០​គ្រឿង។​ តៃវ៉ាន់​បាន​ដាក់​សំណើ​ផ្លូវការ​មួយ​កាល​ពី​ដើម​ខែ​នេះ។​

សហ​រដ្ឋ​អាមេរិក​គឺ​ជា​អ្នក​ផ្គត់​ផ្គង់​សម្ភារៈ​យោធា​ដ៏ធំ​បំផុត​របស់​កោះ​តៃវ៉ាន់។

អ្នក​នាំពាក្យ​ក្រសួង​ការបរ​ទេស​ស.រ.អា.​បាន​និយាយ​ប្រាប់​ VOA ​ថា៖ «តាម​គោល​ការណ៍​នយោបាយ ក្រសួង​ការ​បរទេស​ស.រ.អា.​មិន​បាន​ធ្វើ​ការ​អធិប្បាយ​ឬ​មិន​បញ្ជាក់​អំពី​ការ​ស្នើ​លក់​ ឬ​ការ​ផ្ទេរ​វិស័យការពារ​ឡើយ​ ​រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ជាផ្លូវការ​ដល់​សភា»។ ​

ប្រទេស​ចិន​ទាមទារ​ថា កោះតៃវ៉ាន់​ដែល​គ្រប់​គ្រង​តាម​លទ្ធិ​ប្រជា​ធិបតេយ្យ​គឺ​ជាផ្នែក​មួយ​នៃ​ទឹកដី​របស់ខ្លួន​ ហើយ​តែង​តែ​ថ្កោល​ទោស​ការ​លក់​អាវុធ​ឲ្យ​តៃវ៉ាន់៕​

XS
SM
MD
LG