ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋអាមេរិកអំពាវនាវជាថ្មីឱ្យអ៊ីស្រាអែលការពារជនស៊ីវិលនៅតំបន់ហ្កាហ្សា


ទាញ​យក​ពី​តំណភ្ជាប់​ដើម

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កាលពីថ្ងៃទី២៥ ខែមករា បានបន្តអំពាវនាវឱ្យការពារជនស៊ីវិល បន្ទាប់ពីការវាយប្រហារដ៏ប្រល័យទៅលើជម្រករបស់អង្គការសហប្រជាជាតិនៅតំបន់ហ្កាហ្សា ដែលស្ថាប័នពិភពលោកថា បង្កឡើងដោយការបាញ់ផ្លោងដោយរថក្រោះរបស់អ៊ីស្រាអែល។ ការអំពាវនាវរបស់លោក Blinken ធ្វើឡើងចំពេលមានសេចក្តីរាយការណ៍ថា ការបាញ់ប្រហាររបស់អ៊ីស្រាអែលបានវាយប្រហារលើក្រុមពលរដ្ឋប៉ាឡេស្ទីនដែលកំពុងរង់ចាំជំនួយ។ អ្នកស្រី Patsy Widakuswara ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាននៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕

XS
SM
MD
LG