ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​អំពាវនាវ​ជា​ថ្មី​ដល់​បណ្តា​ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​ឱ្យ​ដោះស្រាយ​បញ្ហា​បែកបាក់​គ្នា


លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo និង​លោកAbdulrahman Al Thani ឧបនាយករដ្ឋមន្តី​កាតា​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោយល់​មួយ​ នៅ​ក្រសួង​ការបរទស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។
លោក​រដ្ឋមន្ត្រី​ការបរទេស Mike Pompeo និង​លោកAbdulrahman Al Thani ឧបនាយករដ្ឋមន្តី​កាតា​ចុះ​ហត្ថលេខា​លើ​អនុស្សារណៈ​យោយល់​មួយ​ នៅ​ក្រសួង​ការបរទស​ ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០។

សហរដ្ឋ​អាមេរិក​បន្ត​ការអំពាវនាវ​របស់​ខ្លួន​ដល់​បណ្តា​ប្រទេស​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ពែក​ឱ្យ​ដោះស្រាយ​ការ​បែកបាក់​គ្នា​រយៈពេល ៣ ឆ្នាំ​កន្លង​មក ដោយ​បាន​លើកឡើង​ពី​ភាព​ចាំបាច់​នៅ​ក្នុង​ការ​ពង្រឹង​កម្លាំង​នាំមុខ​សាមគ្គី​មួយ​ប្រឆាំង​នឹង​ប្រទេស​អ៊ីរ៉ង់។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Mike Pompeo បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា៖ «ដើម្បី​បញ្ចប់​ការ​កើនឡើង​នៃ​ការ​ជ្រៀតជ្រែក​របស់​អ៊ីរ៉ង់ វា​ដល់​ពេល​ដែល​ត្រូវ​ស្វែងរក​ដំណោះស្រាយ​សម្រាប់​ការ​បែកបាក់​គ្នា​នៅ​តំបន់​ឈូង​សមុទ្រ​ពែក​ហើយ។ រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Trump ចង់ឃើញ​ជម្លោះ​នេះ​ត្រូវ​បាន​ដោះស្រាយ ហើយ​នឹង​ចង់​បើក​ឡើងវិញ​នូវ​ព្រំដែន​អាកាស​និង​ដីគោក​របស់​ប្រទេស​កាតា ដែល​នៅ​ពេល​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​រាំង​ខ្ទប់​ដោយបណ្តា​ប្រទេស​ផ្សេងទៀត​នៅ​ក្នុង​តំបន់​ឈូង​សមុទ្រ​ព៊ែក។ ខ្ញុំ​សង្ឃឹម​ថា នឹង​មាន ភាព​ជឿនលឿន​ទៅ​មុខ​លើ​បញ្ហា​នេះ»។

លោក Pompeo បាន​និយាយ​ដូច្នេះ បន្ទាប់ពី​បាន​ស្វាគមន៍​ក្រុម​មន្ត្រី​ជាន់​ខ្ពស់​កាតា​មួយ​ចំនួន ដូចជា​លោក​ឧបនាយក​រដ្ឋមន្ត្រី Mohammed bin Abdulrahman Al-Thani និង​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​លោក Ali Sharif Al-Emadi នៅ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក ដើម្បី​ចូលរួម​សន្និសីទ​ប្រចាំ​ឆ្នាំ​លើក​ទី ៣ នៃ​ការសន្ទនា​យុទ្ធសាស្ត្រ​រវាង​សហរដ្ឋ​អាមេរិក​និង​កាតា៕

XS
SM
MD
LG