ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កប៉ាល់​ដឹក​សត្វ​ពាហន:​មាន​បុគ្គលិក​៤៣​នាក់​បាន​លិច​ក្នុង​សមុទ្រ​ជប៉ុន​


នេះជារូបភាព​ចេញផ្សាយដោយការិយាល័យឆ្មាំសមុទ្រជប៉ុនតំបន់ទីបង្ហាញ​នាវិក​ជនជាតិ​ហ្វីលីពីន​ម្នាក់ត្រូវបានសង្រ្គោះក្នុងទីក្រុង Amami Oshima ប្រទេស​ជប៉ុន កាលពីថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ២០២០។
នេះជារូបភាព​ចេញផ្សាយដោយការិយាល័យឆ្មាំសមុទ្រជប៉ុនតំបន់ទីបង្ហាញ​នាវិក​ជនជាតិ​ហ្វីលីពីន​ម្នាក់ត្រូវបានសង្រ្គោះក្នុងទីក្រុង Amami Oshima ប្រទេស​ជប៉ុន កាលពីថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ២០២០។

ការ​ស្រាវជ្រាវ​មួយ​បាន​ធ្វើឡើង​បន្ទាប់​ពីមាន​ការលិច​កប៉ាល់​ដែល​មាន​បុគ្គលិក​៤៣​នាក់​ដឹក​គោ​ចំនួន​ជិត​៦០០០​ក្បាល​នៅក្នុង​ឈូង​សមុទ្រ​ភាគ​នីរតី​នៃ​ប្រទេស​ជប៉ុន។​នេះ​ជា​ការ​បញ្ជាក់​ឲ្យ​ដឹង​ពីឆ្មាំ​សមុទ្រ​និង​មន្ត្រី​យោធា​ជើងទឹក​ជប៉ុន។​

មន្ត្រី​ឆ្នាំ​សមុទ្រ​បាន​និយាយ​ថា​ខ្លួន​បាន​ទទួល​ព័ត៌មាន​តាម​រយ:​ការហៅ​ទូរស័ព្ទ​សុំជំនួយ​កាលពី​ថ្ងៃពុធ​ពី​កប៉ាល់ដឹក​ទំនិញ​ឈ្មោះ​ Gulf Livestock 1​ នៅពេល​កប៉ាល់​នេះ​មក​ដល់​ភាគខាង​លិច​កោះ​Amami-Oshima​ របស់​ជប៉ុន​ក្នុង​សមុទ្រ​ចិនខាង​កើត​នោះ​ហើយ​ក៏​បាន​ជួប​នឹង​ព្យុះ​ទីហ្វុង​Maysak​ដែល​បាន​វាយ​បក់​បោក​កាត់​តំបន់នោះ​ដោយមាន​ខ្យល់​ខ្លាំង​និង​រលក​សមុទ្រខ្ពស់ៗ។​

យន្តហោះ​ឃ្លាំមើល​នៃ​ក្រុម​យោធា​ជើងទឹក​បាន​ប្រទះ​ឃើញ​អ្នក​រស់រាន​មាន​ជីវិត​ម្នាក់​ក្នុង​ទឹក​កាល​ពីយប់​ថ្ងៃពុធ​ហើយ​ឆ្នាំ​សមុទ្រ​បាន​ជួយ​សង្គ្រោះ​លោក​ Sareno Edvarodo ​អាយុ​៤៥​ឆ្នាំ​ជា​នាយក​បុគ្គលិក​កប៉ាល់។​

ជន​រួច​ជីវិត​នេះ​បាន​ប្រាប់​ក្រុម​មន្ត្រី​ថា​លោក​បាន​ពាក់អាវ​ពោង​សង្គ្រោះ​ជីវិត​ហើយ​លោត​ចូល​ទៅក្នុង​ទឹក​នៅពេល​កប៉ាល់​ក្រឡាប់លិច​ក្រោយ​ពេល​ម៉ាស៊ីន​មួយ​បាន​ខូច​នៅ​ពេល​មាន​ព្យុះ។​

កប៉ាល់​នេះ​ដឹក​គោ​ចេញ​ពី​ប្រទេស​នូវែលសេឡង់​ទៅ​កាន់​ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី១៤ ​ខែ​សីហា​ដោយមាន​ក្រុម​នាវិក​៣៩​នាក់​មក​ពី​ប្រទេស​ហ្វីលីពីន​ពីររូប​មកពី​នូវែលសេឡង់​និង​ ពីររូប​ទៀត​មក​ពីប្រទេស​អូស្ត្រាលី៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG