ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចក្រភព​អង់គ្លេសចោទ​ប្រកាន់​​អ៊ីរ៉ង់​ពីការ​ព្យាយាម​រារាំងកប៉ាល់​ដឹកប្រេងក្នុង​ឈូង​សមុទ្រពែក


រូបឯកសារ៖ នាវាដឹកប្រេងនៅតំបន់កំពង់ផែ Bandar Abbas ប្រទេស​អ៊ីរ៉ង់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។
រូបឯកសារ៖ នាវាដឹកប្រេងនៅតំបន់កំពង់ផែ Bandar Abbas ប្រទេស​អ៊ីរ៉ង់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩។

លោក Hassan Rouhani ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់ ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ​ថា អង់គ្លេស ​នឹង​ប្រឈម​ផល​វិបាក​យ៉ាង​ខ្លាំង​អំពីការ​ចាប់​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍​មុន​ដែល​កប៉ាល់​នោះ​ត្រូវបាន​គេ​សង្ស័យ​ដឹក​ប្រេង​ទៅកាន់​ប្រទេស​ស៊ីរី​ដែល​ជា​ការរំលោភ​ការដាក់​ទណ្ឌកម្ម។

ចក្រភព​អង់គ្លេសបាន​ប្រាប់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ព្រហស្បត៍​នេះថា ​នាវាអ៊ីរ៉ង់បាន​ព្យា​យាម​រារាំង​ការ​ធ្វើ​ដំណើរ​របស់​កប៉ាល់​ដឹក​ប្រេង​របស់​ចក្រភព​អង់គ្លេស​ដែលឆ្លង​កាត់ច្រក​សមុទ្រ Hormuz។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល ​ប្រាប់​ឲ្យ​ដឹង​ថា នាវា ៣គ្រឿង​របស់​អ៊ីរ៉ង់ បាន​ទាក់​ទិន​ក្នុង​ឧបទ្ទវហេតុ ហើយ​ថា ​នាវា​ទាំង​នោះបាន​បើក​ត្រឡប់​ទៅ​វិញ​នៅ​ពេលដែល​ពួកគេបាន​ទទួល​ការ​ព្រមាន​ពី​នាវា​ចំបាំង​របស់​ចក្រភព​អង់​គ្លេស។

​ឆ្មាំបដិវត្តន៍​របស់​អ៊ីរ៉ង់បាន​បដិសេធ​ការ​ចោទ​ប្រកាន់​របស់​ចក្រ​ភព​អង់គ្លេស។​ សេច​ក្តី​ថ្លែងការណ៍​នោះ ​បាន​ធ្វើ​ឡើង​ដោយ​ទីភ្នាក់​ងារ​ព័ត៌មាន​ពាក់​កណ្តាល​ផ្លូវការណ៍ Fars បាន​ប្រាប់​ឲ្យ​ដឹងថា នាវាយាមល្បាតឆ្មាំការ​ពារ​បដិវត្តិន៍ ​បាន​បំពេញ​ភារកិច្ច​ជា​ធម្មតា​ហើយ​មិន​មានការ​ប៉ះទង្គិច​ជាមួយ​កប៉ាល់​បរទេស ជា​ពិសេស ​កប៉ាល់​របស់​អង់គ្លេស​ទេ។

លោក Hassan Rouhani ប្រធានាធិបតី​នៃ​ប្រទេស​អ៊ីរ៉ង់ ​បាន​ព្រមាន​កាល​ពី​ថ្ងៃ​ពុធ​ថា អង់គ្លេស ​នឹង​ប្រឈម​ផល​វិបាក​យ៉ាង​ខ្លាំង​អំពីការ​ចាប់​កប៉ាល់​ដឹក​ប្រេង​អ៊ីរ៉ង់​កាល​ពី​សប្តាហ៍​មុន​ដែល​កប៉ាល់​នោះ​ត្រូវបាន​គេ​សង្ស័យ​ដឹក​ប្រេង​ទៅកាន់​ប្រទេស​ស៊ីរី​ដែល​ជា​ការរំលោភ​ការដាក់​ទណ្ឌកម្ម។

​ការតាន​តឹង​ក្នុង​ឈូង​សមុទ្រ​ពែកបាន​រីកកាន់​តែ​ធំឡើង​រវាង​អ៊ីរ៉ង់​ និង​សហរដ្ឋ​អា​មេរិក និងសម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ចាប់តាំពីរដ្ឋាភិបាល​ក្រុង​វ៉ាស៊ីន​តោនបានបង្កើន​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋ​កិច្ច​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុងតេរ៉ង់​ ហើយ​នឹងចាត់​វិធានការ​ដើម្បីទប់ស្កាត់​ការនាំប្រេង​ចេញ​របស់​អ៊ីរ៉ង់​ដែល​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​នៃ «ការ​ដាក់​សម្ពាធ​ជាអតិបរមា» ដើម្បី​បង្ខំ​ឲ្យ​អ៊ីរ៉ង់​បញ្ចប់​សកម្ម​ភាព​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សន្តិសុខ​នៅ​ក្នុង​តំបន់៕

XS
SM
MD
LG